Chelsea ធ្លាក់ FA Cup ក្រោយចាញ់ Everton ស្របពេល Costa ខាំគេបានកាតក្រហម

ក្រុមតោខៀវ Chelsea បានរងបរាជ័យជ្រុះចេញពីពាន FA Cup វគ្គ Quarter-final ក្រោមថ្វីជើងក្រុម Everton ក្នុងកីឡាដ្ឋាន Goodison Park ដោយលទ្ធផល២-០ កាលពីយប់មិញ ខណៈក្រុមទាំងពីរបានកាតក្រហមម្នាក់មួយដូចគ្នា។

Chelsea ធ្លាក់ FA Cup ក្រោយចាញ់ Everton ស្របពេល Costa ខាំគេបានកាតក្រហម

៤៥នាទីតង់ទី១ក្រុម ទាំងពីរមិនអាច ធ្វើអ្វីគ្នាបានឡើយ ទោះជាមានការស៊ុត សំដៅទីទៅវិញទៅមកក៏ដោយ។ ឈានដល់តង់ទី២ Everton ហាក់មានឱកាសច្រើនជាង Chelsea រហូតដល់សម្រេចទីបានដល់ទៅ២គ្រាប់ផ្ទួនៗ ដោយជាការស៊ុតរបស់ខ្សែប្រយុទ្ធ Romelu Lukaku ទាំងអស់ បន្ទាប់ពីមានការសហការ បញ្ជូនយ៉ាងល្អពី Ross Barkley ។

ក្រោយចាញ់ ២-០ ស្ពឹកមុខការប្រកួតកាន់តែពុះកញ្ជ្រោល ដោយ Diego Costa ទទួលបានកាតលឿង ទី២ស្មើកាតក្រហម ពេលទៅបុកទ្រូងនឹងខាំ Gareth Barry បន្ទាប់ពីកីឡាករ Everton រូបនេះទៅទាត់ជើងគេ។ យ៉ាងណាក្ដី Gareth Barry ក៏បានកាតលឿង២ដូចគ្នា ក្រោយបង្កកំហុសលើ Cesc Fabregas ។ ជ័យជំនះនេះនំឲ្យ Everton ឡើងទៅវគ្គ៤ក្រុមចុងក្រោយឬSemi-final ដោយមានក្រុម Crystal Palace ឈរចាំមុនគេ និងរកចាំពីរទៀតគឺ Man United ប៉ះ West Ham និង Arsenal ប៉ះ Watford យប់នេះ៕

ប្រភព៖ សប្បាយ