នាវាទេសចរណ៍ ធំជាងគេបំផុត ចាប់ផ្ដើមដំណើរការហើយ

Harmony of the Seas ជាឈ្មោះនៃនាវាទេសចរណ៍ ដែលធំជាងគេបំផុត ក្នុងពិភពលោក ដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់ ក្នុងរយៈពេលដ៏ខ្លីខាងមុខ។

នាវាទេសចរណ៍ ធំជាងគេបំផុត ចាប់ផ្ដើមដំណើរការហើយ
នាវារបស់ប្រទេសបារាំងនេះ មានទម្ងន់រហូតដល់ទៅ១២ម៉ឺនតោន មានកម្ពស់៧០ម៉ែត្រ ប្រវែង៣៦២ម៉ែត្រ និងមានបែងចែកជា ១៦ជាន់។ ទឹកប្រាក់ដែលត្រូវចំណាយ សម្រាប់ការសាងសង់វាឡើង គឺជាង ១ពាន់លានដុល្លារ និងប្រើពេល ៣ឆ្នាំ។សម្រាប់នាវាដ៏ធំសម្បើមនេះ វាអាចផ្ទុកមនុស្សបានប្រមាណ ៨០០០ពាន់នាក់ ក្នុងនោះ២០០០នាក់ ជាបុគ្គលិករបស់នាវា និង៦០០០នាក់ទៀតជាភ្ញៀវរបស់នាវា។
 
នៅលើនាវា Harmony of the Seas មានសេវាកម្សាន្តជាច្រើនសម្រាប់ភ្ញៀវ ដែលសេវាទាំងនោះមានដូចជា សួនធម្មជាតិ សួនទឹក រោងភាពយន្ត កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗទៀតផងដែរ ៕

ប្រភព៖ សប្បាយ