ត្រចៀកកាំ ចេញដឹកនាំ រឿងទីពីរក្រោយ រឿងដំបូងចំណេញ រយលានដុល្លារ

ថ្មីៗនេះ តារាសម្ដែងចិន Zhao Wei បានរៀបចំពិធី បើកដំណើរការថត ខ្សែភាពយន្តថ្មីរបស់ខ្លួន នៅទីក្រុងប៉េកាំង ដោយភាពយន្តថ្មីដែលនឹង ជាស្នាដៃដឹកនាំទីពីរ របស់តារារូបនេះ មានចំណងជើងថា “No Other Love”។

ត្រចៀកកាំ ចេញដឹកនាំ រឿងទីពីរក្រោយ រឿងដំបូងចំណេញ រយលានដុល្លារ

 

តារាសម្ដែងធ្លាប់ឈ្នះពាន ដឹកនាំរឿងរូបនេះនិយាយថា នេះជាភាពយន្តទីពីរដែល នាងសហការជាមួយអ្នកនិពន្ធរឿង Li Qiang ដែល៣ឆ្នាំមុនពួកគេបានសហការ គ្នានិងទទួលបានជោគជ័យ យ៉ាងខ្លាំងក្នុងរឿង “So Young”។

“No Other Love” នឹងនិយាយពីអ្នកជំនាញ ផ្នែករុក្ខជាតិម្នាក់ ដែលមានចិត្តក្លាហានចង់ចាប់ផ្ដើមស្នេហា ជាមួយអ្នកប្រាជ្ញវ័យកណ្ដាលមួយរូប។

ទទួលបានកេរ្តិ៍ឈ្មោះ ល្បីតាមរយៈការសម្ដែងខ្សែភាពយន្តភាគ “ព្រះនាងយេយេ” ជាតួ ត្រចៀកកាំ តារាសម្ដែង Zhao Wei ត្រូវបានប្រជាជនចិនចាត់ទុកជា “តារាតំណាងជាតិ”។ ក្រោយការសម្ដែងក្នុងភាពយន្តល្បីៗជាច្រើន និងទទួលបានពានរង្វាន់ធំៗផ្នែកសម្ដែង តារាវ័យ ៣៩ឆ្នាំរូបនេះបានចាប់យកការងារ ជាអ្នកដឹកនាំរឿងនៅឆ្នាំ២០១២ តាមរយៈរឿង “So Young”។

ស្នាដៃដឹកនាំដំបូងរបស់នាង ដែលថតតាមសៀវភៅ ប្រលោមលោកដ៏ល្បីនោះ បានទទួលជោគជ័យយ៉ាងក្រាស់ក្រែលនៅតារាង Box Office ចិន ដោយរកចំណូលបាន ១១៨លានដុល្លារ ខណៈដែលដើមទុនចំណាយត្រឹមតែ ៥លានដុល្លារប៉ុណ្ណោះ។

តារាសម្ដែងដែលនឹងដើរ ជាតួឯកក្នុងខ្សែភាពយន្ត “No Other Love” គឺមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ ប៉ុន្តែរបាយការណ៍មួយចំនួន និយាយថា តារាសម្ដែងស្រី Yuan Quan រួមជាមួយតារាសម្ដែង និងអ្នកដឹកនាំរឿង Leon Dai នឹងដើរតួសំខាន់ ក្នុងខ្សែភាពយន្តនេះ ៕

ប្រភព៖ សប្បាយ

  • ត្រចៀកកាំ ចេញដឹកនាំ រឿងទីពីរក្រោយ រឿងដំបូងចំណេញ រយលានដុល្លារ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/13  Category:កំសាន្ត