ព័ត៌មាន​ជាតិ &raquo ​នយោបាយ

រាជធានីភ្នំពេញ ៖​ ប្រភពពីមន្រ្តីគណបក្សសង្រ្គោះជាតិ (CNRP) ​បានឲ្យដឹងថា លោក កឹម សុខា និង ​មន្រ្តីជាន់ខ្ពស់គណបក្សប្រមាណ២០នាក់ផ្សេងទៀត​ បានទៅដល់ទីក្រុងម៉ានីល​ប្រទេស​ហ្វីលីពីន​ហើយ​នៅថ្ងៃទី១៣ មីនានេះ ​ដើម្បីជួបពិភាក្សាការងារជាមួយលោក សម រង្ស៊ី ។

ប្រភពបន្តថា ​ជំនួបពិភាក្សាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤មីនា ​ប៉ុន្តែមិនបានបញ្ជាក់ពីរបៀបវារៈ​សំខាន់ដែលត្រូវលើកយក​មកជជែកនោះឡើយ ។

យ៉ាងណាក៍ដោយ ​ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ​នៅកម្ពុជាបានលើកឡើងថា ​នៅក្នុងជំនួបរវាងលោក សម រង្ស៊ី និង កឹម សុខា ​ព្រមទំាងថ្នាក់ដឹកនំាដទៃ​ទៀត​នៅថ្ងៃចន្ទស្អែកនេះ អាចនឹង​លើក​យកបញ្ហារៀបចំយុទ្ឋសាស្រ្តនយោបាយ​ អ្នកជាប់ពន្ឋនាគារ​ និង ​ស្ថានការណ៍វិវត្តន៍ចុងក្រោយ​នៃនយោបាយនៅកម្ពុជា​ ៕