លោក​ហ៊ុន ម៉ា​ណែ​ត នឹង​ជួប​ជាមួយ​មន្ត្រី​និង​សមាជិកសភា​មួយចំនួន​របស់​អាមេរិក

ភ្នំពេញ:
 លោក​ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​សម្តេច​ត​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ធ្វើដំណើរ​ចាកចេញ​ពី​ប្រទេស​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា នេះ ដើម្បី​ទៅ​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែ​នៅ​ទីក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦ ខាងមុខនេះ ។​
​    ​
ជាមួយនិង​ការអញ្ជើញ​ទៅ​ចូលរួម​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ លោក​ហ៊ុន ម៉ា​ណែ​ត ក៏​នឹងមាន​គំរោង​ជួប​ជាមួយ​មន្ត្រី​សហរដ្ឋអាមេរិក និង​ជួបពិភាក្សា​ជាមួយ​សមាជិកសភា​អា​មេ​រិ​ក​មួយចំនួន​ផងដែរ​។​

​ជាមួយនឹង​ការ​ទៅ​ចូលរួម​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក គឺមាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​គាំទ្រ​ក្នុងការ​អញ្ជើញលោក​ហ៊ុន ម៉ា​ណែ​ត ឲ្យ​ចូលរួម​ក្នុង​កម្មវិធី ប៉ុន្តែ​ក៏មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ក្តាប់​តូច ដែលជា​សកម្មជន​គណ​បក្សប្រឆាំង បានប្រកាស​ធ្វើបាតុកម្ម​ជំទាស់​មិន​ឲ្យ​ចូលរួម​នោះទេ ក៏ប៉ុន្តែ​ទោះបីជា​មានការ​គាំទ្រ និង​ការប្រឆាំង​ជំទាស់​ទៅ​និង​ដំណើរ​នេះ ក៏ដោយ ក៏​លោក​ហ៊ុន ម៉ា​ណែ​ត នៅតែ​អញ្ជើញ​ទៅ​ចូលរួម​ដោយ​គ្មាន​ការ​រុញ​រា​ឡើយ​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បញ្ជាក់ថា “​ខ្ញុំ​អត់​មាន​បញ្ហា​អី ដែលថា ត្រូវ​ខ្លាច​បងប្អូន​ខ្មែរ ដោយសារ​គាត់​គ្រាន់តែ​បញ្ចេញមតិ ដើម្បី​ចង់​មក​ជជែក​ពិភាក្សា​ជាមួយ​ខ្ញុំ​លើ​បញ្ហា​មួយ​ច​ចំនួន​នោះ ហើយ​ខ្ញុំ​បានធ្វើ​នេះ នៅ​គ្រប់​ដំណើរ​របស់ខ្ញុំ​ទៅ​អាមេរិក ទៅ​អ​អឺរ៉ុប ដែល​ជួប​បងប្អូន​ខ្មែរ និយាយ​ពិភាក្សាគ្នា គាត់​សួរ​បញ្ហា​ជាច្រើន​យើង​ក៏បាន​ឆ្លើយ​យ​តប​”​។ លោក​បានបញ្ជាក់​បន្ថែម​ថា តាមពិត​គំរោង​មកដល់​បច្ចុប្បន្ននេះ គឺ​លោក​នឹង​ជួប​ជាមួយ​មន្ត្រី​របស់​អាមេរិក​នៅតាម​ទីក្រុង​មួយចំនួន ក៏ដូចជា​សមាជិកសភា​អាមេរិក​មួយចំនួន គោលដៅ​សំខាន់​គឺ​ដើម្បី​ថ្លែងអំណរគុណ​ដែល​ពួកគាត់ ដែល​បាន​ជួយ​មើល​ដល់​សហគមន៍​ខ្មែរ​នៅ​ទីនោះ និង​ពិភាក្សា​ទៅលើ​ចំណុច​មួយចំនួន​៕​

លោក​ហ៊ុន ម៉ា​ណែ​ត នឹង​ជួប​ជាមួយ​មន្ត្រី​និង​សមាជិកសភា​មួយចំនួន​របស់​អាមេរិក