ល្បែងស៊ីសង​ជ្រក​ក្រោម​ផ្លាក​កាហ្វេ​ណេ​ត ជិត​វត្តភ្នំ គ្មាន​អ្នក​ហ៊ាន​បង្ក្រាប​

ភ្នំពេញ:
ទីតាំង​ល្បែងស៊ីសង​ដ៏​ធំ​មួយ​ជ្រក​ក្រោម​ផ្លាក​កាហ្វេ​ណេ​ត ដែលមាន​​ទីតាំង​នៅជាប់​កា​ហ្សា ជិត​វត្តភ្នំ មិន​​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​​ដោយសារ​មិន​ឧកញ៉ា និង​មន្ត្រី​ប៉ែ​អឹម​​លើ​ផ្ទៃ​ប្រទេស​ម្នាក់​កាង​ពីក្រោយ​។​

​មន្ត្រី​សមត្ថកិច្ច​ខណ្ឌដូនពេញ បាន​​ឲ្យ​ដឹងថា នៅពេល​សមត្ថកិច្ច​ចុះ​​ទៅ​ឃាត់ គឺ​តែងតែមាន​មន្ត្រី​ប៉េអឹម​ម្នាក់ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​) ចេញ​​មក​អន្តរាគមន៍ និង​ទូរស័ព្ទ​ទៅ​ថ្នាក់លើ​។ ហេតុនេះហើយ បានជា​មិនមាន​អ្នក​ហ៊ាន​បង្ក្រាប​នោះ​។ រីឯ​ឈ្មោះ ឆាយ ជា​អ្នក​បោះ​លុយ​បិត​​គ្រប់​ជំនាញ​តាំ​ពី​មូលដ្ឋាន​ដល់​ស្នងការ​ក្រុង និង​ដល់​ក្រសួង​មហា​​ផ្ទៃ ហើយ​សូម្បីតែ​អភិបាលខណ្ឌ​​ក៏​មិន​ហ៊ាន​ដែរ​៕​

ល្បែងស៊ីសង​ជ្រក​ក្រោម​ផ្លាក​កាហ្វេ​ណេ​ត ជិត​វត្តភ្នំ គ្មាន​អ្នក​ហ៊ាន​បង្ក្រាប​