រថយន្ត​តា​កូ​ម៉ា បុក​រថយន្ត​សាំ​យ៉ុង ក្រឡាប់​ផ្ងារជើង​រងរបួស​ស្រាល​២​នាក់​

តាកែវ:
មនុស្ស​២​នាក់​បាន​រងរបួស​ស្រាល​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​តា​កូ​ម៉ា​បើក​បុក​រថយន្ត ម៉ាក​សាំង​យ៉ុង ពេញទំហឹង​បណ្ដាលអោយ​រថយន្ត​ទាំង​២​គ្រឿង​ខូចខាត​យ៉ាងដំណំ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មិនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​ព្រឹក ស្ថិតក្នុង​ភូមិ​ថ្នល់​បែក សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ។​
​លោក ឆាយ សាវុធ អធិការ​ក្រុង​ដូន​កែវ​បានអោយដឹងថា រថយន្ត​បង្ករ​ម៉ាក តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2Q 8926 បើកបរ​ដោយ​ឈ្មោះ ជា សន​ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​រំដេង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ មុខរបរ​លក់​មាន់ រងរបួស​ស្រាល ចំណែក​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក សាំង​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2T 4419 បើកបរ​ដោយ​ឈ្មោះ មា​ជ សុគន្ធ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ​ស្តើង ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ រងរបួស​ស្រាល ។​
​អ្នកឃើញ​ហេតុការណ៍​បាន​និយាយ ថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង ម៉ាក​តា​កូ​ម៉ា ដឹក​មាន់​បើកបរ​ពី​ទិស​ខាងលិច​ឆ្ពោះទៅ​ទិសខាងកើត ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ផ្លូវកែង​បត់​ជា​៤ ក៍​បុក​កន្ទុយ​រថយន្ត​ម៉ាក​សាំង​យ៉ុង មួយគ្រឿង​ដែល​បើកបរ​មកពី​ទិស​ខាងត្បូង​ឆ្ពោះទៅ​ទិស​ខាងជើង យ៉ាង​ពេញទំហឹង​បណ្ដាលអោយ​រថយន្ត​ម៉ាក​សាំង​យ៉ុង​ក្រឡាប់​ផ្ងារជើង រង​ខូចខាត​យ៉ាងដំណំ​ទាំង​២​គ្រឿង ។ ចំណែក​អ្នកបើកបរ​រថយន្ត​ទាំង​២​អ្នករងរបួស​ស្រាល ៕

រថយន្ត​តា​កូ​ម៉ា បុក​រថយន្ត​សាំ​យ៉ុង ក្រឡាប់​ផ្ងារជើង​រងរបួស​ស្រាល​២​នាក់​

រថយន្ត​តា​កូ​ម៉ា បុក​រថយន្ត​សាំ​យ៉ុង ក្រឡាប់​ផ្ងារជើង​រងរបួស​ស្រាល​២​នាក់​

រថយន្ត​តា​កូ​ម៉ា បុក​រថយន្ត​សាំ​យ៉ុង ក្រឡាប់​ផ្ងារជើង​រងរបួស​ស្រាល​២​នាក់​