រថយន្ត​ទេសចរណ៍​ខ្នាត៤៥​កៅអី​មួយ​គ្រឿង​ បាន​ធ្លាក់​ចូល​ប្រឡាយ​ទឹក​

រថយន្ត​ទេសចរណ៍​ខ្នាត៤៥​កៅអី​មួយ​គ្រឿង​ បាន​ធ្លាក់​ចូល​ប្រឡាយ​ទឹក​



ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ​ខែមីនា ឆ្នាំ២០១៦​វេលា​ម៉ោង​៨​ មានការ​ភ្ញាក់ផ្អើល​មួយ ​ដោយមាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​រថយន្តក្រុង​ដឹក​ភ្ញៀវ​ទេសចរណ៍​មួយ​គ្រឿង​ បាន​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ចិញ្ចើម​ថ្នល់​ផ្លូវជាតិ​លេខ១ ​ដោយ​មិន​ដឹង​មូលហេតុ​។

ហេតុការណ៍​រថយន្តក្រុង​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ខាង​លើ​ បាន​កើត​ឡើង​ នៅ​ក្នុង​ភូមិ​ជ្រលង​ឃុំ​ប្រាសាទ​ស្រុក​កំពង់ត្របែក​ខេត្ត​ព្រៃវែង​។ ពាក់ព័ន្ធ​ករណី​ខាង​លើ​នេះ​ផង​ដែរ​ សមត្ថកិច្ច​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក​ បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា រថយន្តក្រុង​ខាង​លើ​គឺ​សមត្ថ​កិច្ច​មិនទាន់​ដឹង​ថា​ របស់​ក្រុមហ៊ុន​ណា​នោះ​ទេ ​ហើយ​ក៏​មិន​ដឹង​ស្លាក​លេខ​នោះ​ដែរ​ពីព្រោះ​រថយន្ត​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ ដែល​មាន​ទឹក​ជ្រៅ​លិច​មើល​មិន​ដឹង​។ ហើយ​នា​ពេលនេះ​ផង​ដែរ​សមត្ថកិច្ច​កំពុងតែ​រក​រថយន្ត​ស្ទូច​មក​ស្ទូច​យក​រថយន្ត​ខាង​លើ​នោះ​ឡើង​មក​លើ​ផងដែរ​ សមត្ថកិច្ច​បាន​បន្ត​ទៀ​ថា បើ​តាម​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​និយាយ​ថា ​រថយន្តក្រុង​ខាង​លើ​ បាន​ធ្លាក់​ចូល​ប្រឡាយ​ទឹក​នៅ​ម៉ោង៧​ព្រឹក​ថ្ងៃទី​១៣​នេះ​ហើយ​នៅ​ក្នុង​រថយន្ត​គឺ​មានតែ​តៃកុង​តែម្នាក់ឯង​ប៉ុណ្ណោះ​ ក្រោយពេល​កើតហេតុ​តៃកុង​បាន​គេច​ខ្លួនបាត់​។ រថយន្ត​ខាង​លើ​បាន​បុក​បង្គោល​ភ្លើង​របស់​រដ្ឋ​បាក់​អស់​ចំនួន​មួយ​ដើម​ផង​ដែរ​៕
រថយន្ត​ទេសចរណ៍​ខ្នាត៤៥​កៅអី​មួយ​គ្រឿង​ បាន​ធ្លាក់​ចូល​ប្រឡាយ​ទឹក​

រថយន្ត​ទេសចរណ៍​ខ្នាត៤៥​កៅអី​មួយ​គ្រឿង​ បាន​ធ្លាក់​ចូល​ប្រឡាយ​ទឹក​

រថយន្ត​ទេសចរណ៍​ខ្នាត៤៥​កៅអី​មួយ​គ្រឿង​ បាន​ធ្លាក់​ចូល​ប្រឡាយ​ទឹក​