ក្រុម​អ្នក​បើកបរ​រថយន្ត​ដឹក​ដី ដែល​ប៉ូលិស​ចាប់​ឃាត់​រថយន្ត​ទុក ផ្ទុះ​កំហឹង នាំគ្នា​បិទ​ផ្លូវ​

ក្រុម​អ្នក​បើកបរ​រថយន្ត​ដឹក​ដី ដែល​ប៉ូលិស​ចាប់​ឃាត់​រថយន្ត​ទុក ផ្ទុះ​កំហឹង នាំគ្នា​បិទ​ផ្លូវ​



ភ្នំពេញ ៖ ក្រុម​អ្នក​បើកបរ​រថយន្ត​ធ្វើ​អាជីវកម្ម​ដឹក​ដី ខ្សាច់ ថ្ម​នានា ដែល​ត្រូវ​បាន​មេ​ប៉ូលិស​ស្នងការ​ក្រុង​ភ្នំពេញ បញ្ជា​ឲ្យ​ប៉ូលិស​ខណ្ឌ​សែន​សុខ ចាប់​ឃាត់ទុក​ត្រួត​ពិនិត្យបាន​ចំនួន​៧០​គ្រឿង​កាលពី​៣​ថ្ងៃ​មុន​នេះ ឥឡូវ​ពួកគេ​បាន​ផ្ទុះ​កំហឹង​នាំគ្នា​បិទ​ផ្លូវ​លេខ​១០១៩ មិន​ឲ្យ​ចរាចរណ៍ នឹង​ព្យាយាម​បេ​ី​ក​រថយន្ត​ចេញពី​ទីនោះ​កាលពី​ម៉ោង​៩​កន្លះ​ព្រឹក​ថ្ងៃទី​១៣ ​ខែមីនា​ឆ្នាំ​២០១៦​។

​លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​បាន មានប្រសាសន៍ថា ការ​​ដែល​កម្លាំង​របស់លោក​ចាប់​ឃាត់​រថយន្ត​ដឹក​ដី​ទាំងនេះ​ទុក​គឺ​អនុវត្ត​តាម​បញ្ជា​របស់​ឯកឧត្តម អភិបាល​រាជធានី និង​ឯកឧត្តម ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ត្រួតពិនិត្យ​នូវ​ឯក​​សារ​រថយន្ត​ដឹក​ដី​ទាំងនោះ តើ​មានច្បាប់​ត្រឹមត្រូវ និង​តាម​បទដ្ឋាន​បច្ចេកទេស​ឬ​អត់​។ តាម​
​ប្រសាសន៍ របស់​លោក​អធិការ​បាន​បញ្ជាក់​ថា ឥឡូវ​ខាង​មន្ត្រី​ជំនាញ​មកពី​ក្រសួង​សាធារណ​ការ កំពុង​ចុះ​ម​ត្រួតពិនិត្យ​ហើយ ចំណែក​ឯ​ច្បាប់​ឯកសារ​ពាក់ព័ន្ធ​អ្វីខ្លះ​នោះ លោក​មិន​ដឹង​អស់​ទេ ទាល់តែ​ខាង​ជំនាញ ដោយ​គ្រាន់តែ​ដឹង​ថា មាន​១២​ចំណុច ពាក់ព័ន្ធ​ឡាន​ដឹក​ដី​ទាំងនេះ​។

ចំណែក​ក្រុម​អ្នក​បើកបរ​រថយន្ត​ទាំងនោះ​នាំគ្នា​និយាយ​ស្រែក​ខ្លាំង​ ដោយ​ការ​ខឹង​សម្បា​រថា យើង​មាន​កសារ​ត្រឹមត្រូវ​តាមច្បាប់​អស់​ហើយ តើ​ហេតុ​អី​បាន​ជាចាប់​រថយន្ត​របស់​ពួក​យើង​ឃាត់ទុក អស់​រយៈ​ពេល​៣​ថ្ងៃ​ហើយ ? យើង​មាន​លំបាក ច្រើន​គឺ​រថយន្ត​រង​ការខូចខាត​នូវ​ដែក​ចន្ទាស បូម និង​អត់​ងងុយ ដេក​ហាលខ្យល់​ហាលភ្លៀង ជាមួយ​រថយន្ត​ដែល​គេ​ចាប់​ទុក នោះ ដូច្នេះ​វា​ជាការ​លំបាក​ណាស់ ។​

មន្ត្រី​ថ្នាក់​ក្រោមៗ​បាន​និយាយ​ថា មិនមែន​ជួប​ការ​លំបាក​តែ​អ្នក​បើកបរ​នោះ​ទេ ប៉ូលិស​ក៏​មាន​ការ​លំបាក​ដូចគ្នា​យាមកាម​រង​យន្ត​ទាំងនោះ​ហាល​ក្តៅ​ហាលខ្យល់ ដេក​កណ្ដាល​វាល​ដូចគ្នា​ ដែរ តែ​មកពី​ថ្នាក់​លើ​មិនទាន់​បញ្ជា​ឲ្យ​ដោះលែង​តែប៉ុណ្ណោះ​ហើយ​ថា យើង​មិន​ដឹង​មូល​ហេតុអ្វី​នោះ​ទេ ៕
ក្រុម​អ្នក​បើកបរ​រថយន្ត​ដឹក​ដី ដែល​ប៉ូលិស​ចាប់​ឃាត់​រថយន្ត​ទុក ផ្ទុះ​កំហឹង នាំគ្នា​បិទ​ផ្លូវ​

ក្រុម​អ្នក​បើកបរ​រថយន្ត​ដឹក​ដី ដែល​ប៉ូលិស​ចាប់​ឃាត់​រថយន្ត​ទុក ផ្ទុះ​កំហឹង នាំគ្នា​បិទ​ផ្លូវ​