លោក ឃឹម ប៊ុន​សុង ចុះ​សួរសុខទុក្ខ​កងទ័ព ​នៅ​សមរភូមិ​មុខ​យោធភូមិភាគ​ទី​៤ ប្រចាំ​ទិស​ទី​២

លោក ឃឹម ប៊ុន​សុង ចុះ​សួរសុខទុក្ខ​កងទ័ព ​នៅ​សមរភូមិ​មុខ​យោធភូមិភាគ​ទី​៤ ប្រចាំ​ទិស​ទី​២



សៀមរាប ៖ នៅ​ថ្ងៃ សៅរ៍ ទី ១២ ខែ មីនា ឆ្នាំ​២០១៦​នា​ចុង​សប្តាហ៍​នេះ គណៈប្រតិភូ​ខេត្តសៀមរាប ដឹកនាំ​ដោយ លោក​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អមដំណើរ ដោយ​ឯកឧត្តម លោកជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត បាន​នាំយក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ សម្ភារៈ និង ថវិកា​មួយចំនួន ចុះសួរសុខទុក្ខ​កងទ័ព​ប្រចាំ​សមរភូមិ​មុខ​យោធភូមិភាគ​ទី​៤​ប្រចាំ​ទិស​ទី​២​និង អង្គភាព​វរៈ​សេនា​តូ​ការពារ​ព្រំដែន​លេខ​៤០៨ ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប ឈរជើង​តំបន់​អូរ​កូនតឹង ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប តំបន់​ព្រៃ​ស្អា​ក ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំវក អដ្ឋស័ក ព​.​ស ២៥៦០​ប្រពៃណីជាតិ​ខ្មែរ​យើង​ខាងមុខ​៕

ឧ​ត្ត​ម​សេនីយ​ទោ ទេព រួន មេបញ្ជាការរង​យោធភូមិភាគ​ទី​៤​ប្រចាំ​ទិស​ទី​២ ធ្វើ​សេចក្តី​រាយ​ការ អំពី​ស្ថានភាព​សន្តិសុខ​នៅក្នុង​តំបន់​ភូមិសាស្ត្រ​តាម​បណ្តោយ​ខ្សែ​ព្រំដែន​និង​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ក​ង​ទ័ព​ផងដែរ​។ ក្រោយ​ពេលដែល​សភាពការណ៍​នៅតាម​បណ្តោយ​បន្ទាន់​ព្រំដែន​មាន​សភាព​ស្ងប់​ស្អា​ត់​បាន​ក្លាយជា​សមរភូមិ​កំពុងអភិវឌ្ឍន៍​តំបន់​ព្រំដែន និង បានធ្វើ​ឲ្យ​អង្គភាព​ធ្វើការ​ពង្រឹង​បណ្តុះបណ្តាល ហ្វឹកហ្វឺន​ដល់​នាយ និង​ពលទាហាន ឲ្យ​កាន់​យល់ច្បាស់​អំពី​យុទ្ធសាស្ត្រ​របស់​កងទ័ព​ក្នុងការ​លើកកម្ពស់​ដល់​វិស័យ​កងទ័ព​ព្រមទាំង​បានធ្វើ​ការកសាង​អង្គភាព តាមរយៈ​សម្ព័ន្ធមេត្រីភាព ក្នុងការ​ឧបត្ថម្ភ​គាំទ្រ​ដល់​សមរភូមិ​មុខ ពី​បណ្តា​ក្រសួង មន្ទីរ ស្ថាប័ន សប្បុរសជន ផងដែរ។​

មានប្រសាសន៍​សំណេះសំណាល​ជាមួយ​នាយទាហាន និង ពលទាហាន ក្នុងឱកាស​ប្រជាជន​កម្ពុជា រៀបចំ ទទួល​សាទរ​ទេវតា​ឆ្នាំ​ថ្មី​ឆ្នាំវក​អដ្ឋស័ក​ព​.​ស​២៥៦០​ខាងមុខ​លោក​បណ្ឌិត​ឃឹម ប៊ុន​សុង​ក៍បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ​ពី សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដ៏​ដូច​ឯ​.​ឧ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​និង​អគ្គបញ្ជាការ​តែងតែ​នឹកគិត​ដល់​ដល់​បងប្អូន​នាយទាហាន ពលទាហាន​នៅ​សមរភូមិ​មុខ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​អំពី​សុខភាព​និង ជីវភាព​រស់នៅ​របស់​បងប្អូន​កងយោធពល​ខេមរភូមិន្ទ​យើង​។ ឯកឧត្តម​បណ្ឌិត​ក៏បាន​ធ្វើការ​ក្រើនរំលឹក ដល់​នាយទាហាន ពលទាហាន​ទាំងអស់ ដោយ​បញ្ជាក់ថា ក្រោយពី​បងប្អូន​បាន​វិលត្រឡប់​ពី​ការបំពេញភារកិច្ច នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ មកឈរ​ជើង​នៅលើ​ទីតាំង​ចាស់​របស់ខ្លួន​វិញ សូម​បងប្អូន​ត្រូវ​យកចិត្តទុកដាក់ ក្នុងការ​ហ្វឹកហាត់​ឲ្យ​បានជា​ប្រចាំ​នូវ​យុទ្ធវិធី​យុទ្ធសាស្ត្រ​របស់​កងទ័ព​។ ម្យ៉ាងទៀត​ទោះបី​ស្ថានការណ៍​នៅតាម​បណ្តោយ ព្រំដែន​កម្ពុជា ថៃ បាន​វិល​មករក​ដូច​សភាព​ដើម​ក៏ដោយ បងប្អូន​ទាំងអស់​ក៏ត្រូវ​ត្រៀមលក្ខណៈ​នៅ​គ្រប់​វិនាទី​ក្នុង​ការជួយ​អន្តរាគមន៍ នូវពេល​មាន​សភាពការណ៍​ណាមួយ​កើតឡើង​។​លោក​បណ្ឌិត​ឃឹម​ប៊ុន​សុង ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​បងប្អូន​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ទៅលើ​បញ្ហា​សុខភាព អនាម័យ និង ធ្វើការ​កសាង ជម្រក​ក្នុង​អង្គភាព ព្រមទាំង​ធ្វើ​ការដាំដុះ​ដំណាំ បន្លែបង្កា និង ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​កងទ័ព ក្នុង​អង្គភាព និង គ្រួសារ​កងទ័ព ជាពិសេស​លើ​ការគ្រប់គ្រង និង ថែរក្សា​នូវ​គ្រឿង​បំពាក់​សម្ភារៈ​កងទ័ព​ឲ្យ​បានល្អ ក្នុងការ​ទ្រទ្រង់​នៅពេល​មាន​សភាពការណ៍​ណាមួយ​កើតឡើង​។ ឯកឧត្តម​បណ្ឌិត​ក្នុងនាម​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក៏បាន​ធ្វើការ​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិ​ប៊ុនរ៉ានី​ហ៊ុនសែន​ក្នុងនាម​ជា​អគ្គ​ភស្តុភារ​ជាន់ខ្ពស់​នៃ កងយោធពល​ខេមរភូមិន្ទ បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​កងទ័ព​ដែល​បាន​កំពុង​បំពេញ​កាតព្វកិច្ច​ការពា​រ​ជាតិ​មាតុភូមិ​កម្ពុជា ទាំង​ជីវភាព​រស់នៅ និង សុខភាព ។ ម្យ៉ាងទៀត​ថ្ងៃនេះ​គណៈប្រតិភូ​ខេត្ត​បានផ្តល់​នូវ​ជា​គ្រឿងឧបភោគ​បរិភោគ ដល់​បងប្អូន​ជា​នាយទាហាន​ពលទាហាន​នៃ​យោធភូមិភាគ​ទី​៤​ប្រចាំ​ទិស​ទី​២ និង​អង្គភាព​វរៈ​សេនា​តូ​ការពារ​ព្រំដែន​លេខ​៤០៨​ក្នុងស្ថានភាព​កសាង​ទីតាំង​និង​ហ្វឹកហ្វឺន ព្រមទាំង​បាន​បួងសួង​ដល់​បារមី​ដ៏​សក្តិ​សិទ្ធ​ដែល​គង់ប្រថាប់​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប តាម​ជួយ​បីបាច់ ថែរក្សា ដល់​កងកម្លាំង​ទាំងអស់ ឲ្យ​ជួបតែ​សេចក្តីសុខ​ចម្រើន និង ដើម្បី​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព សំដៅ​ឆ្ពោះទៅ​ការអភិវឌ្ឍន៍​រីកចម្រើន​ជូន​ដល់​ប្រជាជន ឲ្យ​ដល់ត្រើយ​សុភ​ម​ង្គ​ម​តទៅ​ថ្ងៃ​អនាគត ។

អំណោយ​ដែល​គណៈប្រតិភូ​បានប្រគល់​ជូន​ដល់ទី​បញ្ជាការ​ប្រចាំ​ទិស​ទី​២ នៃ​យោធភូមិភាគ​ទី​៤ នូវ​ស្រា​បៀរ ៤០​កេស ថវិកា ៥​លាន​រៀល អង្គភាព​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៤០៨ មាន​គ្រឿង​ឧបភោគបរិភោគ ចំនួន ១៧​មុខ និង​ថវិកា សរុប ៦​លាន​រៀល ប្រេងម៉ាស៊ូត ៥០០​លីត្រ ពុ​យ​ដាក់​ប្រេង ០៥​ពុ​យ និង តង់​០១ ។​ក្នុងនោះ បាន​ចែកជូន​យោធិន​ម្នាក់ៗ ៤​ម៉ឺន​រៀល​ផងដែរ ។​
​ឆ្លៀតឱកាស​នោះ​គណៈប្រតិភូ​ខេត្ត ក៏បាន​អញ្ជើញ​ចុះទៅ​ត្រួតពិនិត្យ​ទំនប់​ស្ពាន​បង្ហៀរទឹក ដែល​ស្ថាបនា ឡើង ដោយ​កងវិស្វកម្ម​យោធភូមិភាគ​ទី​៤ ដើម្បី​ស្ទាក់​ទឹក​តំកល់ទុក​ក្នុងការ​ផ្គត់​ផ្គង​ទឹក​ដល់​កងទ័ព និង គ្រួសារ​ទ័ព រួមទាំង​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ទាំង​រដូវប្រាំង​និង​រដូវវស្សា​ស្ថិតនៅ​អូរ​ទី​៤ ដែលជា​ព្រំប្រទល់​រដ្ឋបាល​ខេត្តសៀមរាប​និង​ឧ​ត្ត​រ​មានជ័យ នៅក្នុង​តំបន់​ព្រៃ​ស្អា​ក​ដែល​បច្ចុប្បន្ន​ស្ថាបនា​បាន​៩៨%​ហើយ​៕​​

លោក ឃឹម ប៊ុន​សុង ចុះ​សួរសុខទុក្ខ​កងទ័ព ​នៅ​សមរភូមិ​មុខ​យោធភូមិភាគ​ទី​៤ ប្រចាំ​ទិស​ទី​២

លោក ឃឹម ប៊ុន​សុង ចុះ​សួរសុខទុក្ខ​កងទ័ព ​នៅ​សមរភូមិ​មុខ​យោធភូមិភាគ​ទី​៤ ប្រចាំ​ទិស​ទី​២

លោក ឃឹម ប៊ុន​សុង ចុះ​សួរសុខទុក្ខ​កងទ័ព ​នៅ​សមរភូមិ​មុខ​យោធភូមិភាគ​ទី​៤ ប្រចាំ​ទិស​ទី​២

លោក ឃឹម ប៊ុន​សុង ចុះ​សួរសុខទុក្ខ​កងទ័ព ​នៅ​សមរភូមិ​មុខ​យោធភូមិភាគ​ទី​៤ ប្រចាំ​ទិស​ទី​២

លោក ឃឹម ប៊ុន​សុង ចុះ​សួរសុខទុក្ខ​កងទ័ព ​នៅ​សមរភូមិ​មុខ​យោធភូមិភាគ​ទី​៤ ប្រចាំ​ទិស​ទី​២