ក្រុមការងារ​ស្រុក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នក​គ្រួ​ និង​សិស្សានុសិស្ស​

ក្រុមការងារ​ស្រុក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នក​គ្រួ​ និង​សិស្សានុសិស្ស​

ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ​ឆ្នាំ២០១៦ លោក អង​ មង្គល​អនុប្រធាន​ក្រុមការងារ​ស្រុក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នក​គ្រួ​និង​សិស្ស​មកពី​វិទ្យាល័យ​ប្រមូល​ព្រហ្ម និង​វិទ្យាល័យ​មិត្តភាព​ខ្មែរ ជប៉ុន ដែលមាន​អ្នកចូលរួម​ចំនួន​180​នាក់​ហើយ​ម្នាក់ៗ​

​នៅក្នុង​ឱកាស​នោះដែរ លោក អង មង្គល បាន​មានមតិ​ថ្លែង​នូវ​ការ​កោតរ​សើ​ចំពោះ​លោកក្រូ​អ្នកគ្រូ ដែល​បាន​យក​អស់​កំលាំងចិត្ត កំលាំងកាយ ក្នុងការ​បង្រៀន​នូវ​មុខជំនាញ​របស់ខ្លួន​ដល់​សិស្សា​នុសិស្ស​ទាំងអស់ សម្រាប់​ត្រៀមប្រឡង​នៅពេល​ខាងមុខ​អោយ​ទទួលបាន​លទ្ធផល​ល្អ​គ្រប់ៗ​គ្នា​។ លោក សូមឲ្យ​លោកគ្រូ អ្នកគ្រូ​ទាំងអស់​ខិតខំ​ស្រាវជ្រាវ​នូវ​អ្វីដែល​ថ្មី មក​បង្ហាត់បង្រៀន​សិស្ស​ថែមទៀត។

លោក​បន្តថា ចំពោះ​សិស្ស​វិញ​ក៏​ត្រូវ​ជួយ​ខ្លួនឯង​ផងដែរ តាមរយៈ​ការខិតខំ​រៀនសូត្រ ទាំង​នៅក្នុង​សាលា និង​នៅផ្ទះ សូម​យកចិត្តទុកដាក់​ស្តាប់​លោកគ្រូ​អ្នកគ្រូ ពន្យល់ ស្តាប់​ឪពុកម្តាយ ពីព្រោះ​លោកអ្នក​មានគុណ​បាន​ខិតខំ​ប្រឹង​រកលុយ​អោយ​ក្មួយ​មក​រៀនសូត្រ​ដូច​ច្នេះ​ត្រូវ​តស៊ូ ដើម្បី​អ​នាគ​ខ្លួន​ឯង កិត្តិយស​ក្រុមគ្រួសារ ក្រសួង​អប់រំ​បាន​ធ្វើ​កំណែទម្រង់​របស់​ខ្លួន គឺ​អ្នកចេះ​គឺ​ប្រលង​ជាប់ មិនមាន​អ្នកណា​ស៊ីសំណូក នោះទេ មិន​ថា​កូន​អ្នកមាន កូន​អ្នកក្រ​ទេ អោយតែ​ចេះ​គឺជា​ប់​។ ក្នុង​ឱកាស​នោះ​ដែរ​លោក​បាន​ឧបត្ថម្ភ​ដល់​អ្នកចូលរួម​ចំនួន​១៨០​នាក់​ក្នុង​ម្នាក់ៗ​ទទួល​បានការ​ឧបត្ថម្ភ​ថវិកា​ចំនួន​30 000​រៀល៕