ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ឃុំ​ព្រៃ​រំដេង ស្រុក​មេសាងបាន​ជួយ​បណ្ដុះបណ្ដាល​ជំនាញ​ចិញ្ចឹម​មាន់​ដល់​ប្រជាពលរដ្ឋ​

ព្រៃវែង ៖ នៅ​ថ្ងៃ១២ ខែមីនា ឆ្នាំ២០១៦ លោក នុត សវ​នា និង ឯ​.​ឧ ឧកញ៉ា ឌី បញ្ញា ប្រធាន អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ឃុំ​ព្រៃ​រំដេង ស្រុក​មេសាង ខេត្តព្រៃវែង និង​លោក ទឹង សុជាតិ ព្រមទាំង​ក្រុមការងារ​ទាំងអស់​បាន​រួមគ្នា​រៀបចំ​ប្រារ​ព្ឋ​ពិធី​បើក និង​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការចិញ្ចឹម​សត្វ​មាន់​ជូន​ប្រជាពលរដ្ឋ​មកពី​ភូមិ​ព្រៃ​រំដេង ស្រុក​មេសាង ខេត្តព្រៃវែង ចំនួន៤៨​នាក់ នៅ​កសិដ្ឋាន​ចិញ្ចឹម​មាន់រ​ម្មនី​យ​ដ្ឋា​ន​បឹង​បៃតង រាជធានី​ភ្នំពេញ​។​ឯ​.​ឧ នុត សវ​នា បាន​មានប្រសាសន៍ថា​សូម​ប្រាប់​ពី​ប្រភព​បឹង និង​បង្រៀន​មនុស្ស​អោយ​ចេះ​ស្ទូចត្រី​ប្រសើរ​ជាង​ការជូន​ត្រី​អោយ​មនុស្ស​ទទួលទាន​។ ការជួយ​មនុស្ស​អោយទទួល​បាន​ជំនាញ​ពិតជា​ការចូលរួមចំណែក​ក្នុង​បុព្វហេតុ​ជួយ​អភិវឌ្ឍ​ប្រទេសជាតិ​ប្រកបដោយ​មោទនភាព​។​

ប្រជាពលរដ្ឋ​ដែល​បាន​ចូល​សិក្សា​បានទទួល​ការ​ស្វា​គម​ន៏ និង​គោរព​ស្រឡាញ់​យ៉ាង​កក់ក្តៅ​ជាទីបំផុត​ពី​សំណាក់​ក្រុមការងារ ព្រមទាំង​ទទួលបាន​នូវ​ថវិកា​ក្នុង​1​នាក់​10,000​រៀល​ការ​ទទួលទាន​អាហា​5​ពេល សា​ហុយ​ធ្វើដំណើរ ទីកន្លែង​ស្នាក់នៅ​សម្ភារៈ​សិក្សា និង​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា ដែល​ការចំណាយ​ទាំងអស់​ក្រោម​ការ​ឧ​ប​ត្ត​ម្ភ​របស់​ឯ​.​ឧ នុត សវ​នា និង ឯ​.​ឧ ឧកញ៉ា​ឌី​ប​ញ្ញ៉ា រួមទាំង​ក្រុមការងារ​ទាំងអស់​។ ប្រជាពលរដ្ឋ​ចូលរួម​ទាំងអស់​​បាន​ថ្លែងអំណរគុណ និង​សំដែង​ការរីករាយ​សប្បាយចិត្ត​នឹង​ដឹងគុណ​ដល់​ក្រុមការងារ​ដែល​បាន​ជួយ​ឧបត្ថម្ភ ស្រឡាញ់​រាប់អាន​ដោយ​មិន​រើសអើង​។​រួមគ្នា​ជួយ​អភិវឌ្ឍ​ជាតិ​យើង​តា​មល​ទ្ឋ​ភាព​ដែល​យើង​អាចធ្វើ​ទៅបាន ដោយ​ក្តី​ស្រឡាញ់ ការ​ផ្តល់​ជំនាញ​គឺជា​ប្រភព​ទ្រព្យសម្បត្តិ ដែល​ចាយ​មិនចេះ​អស់​របស់​ប្រជាពលរដ្ឋ​យើង ការជួយ​បណ្ដុះបណ្ដាល​គឺជា​ការចូលរួម​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រី​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន៕