ប្រទះ​ឃើញ​ ​មនុស្ស​ដេក​ស្លាប់​អាក្រាត​​​កាយ​ កណ្ដាល​វាលស្រែ​ឡើង​ចង់​ធុំក្លិន

ប្រទះ​ឃើញ​ ​មនុស្ស​ដេក​ស្លាប់​អាក្រាត​​​កាយ​ កណ្ដាល​វាលស្រែ​ឡើង​ចង់​ធុំក្លិន



បាត់ដំបង​ ៖ ​សព​មនុស្ស​ម្នាក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​កណ្ដាល​វាលស្រែ រហូត​ចង់​ក្រៀម​ទៅ​ហើយ​ ដោយ​សព​នេះ​គ្មាន​សម្លៀក​បំពាក់​ជាប់​នឹង​ខ្លួន​ទាល់តែសោះ​ ហើយ​ដោយ​ហេតុ​ថា ​ទីតាំង​នេះ​គ្មាន​អ្នក​ធ្វើដំណើរ​ឆ្លងកាត់ ទើប​បានជា​គ្មាន​អ្នកណា​ប្រទះឃើញ​សព​នេះ ។​

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សព​នេះ​ត្រូវ​បាន​គេ​ប្រទះឃើញ​នា​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​និង​២៥​នាទី​ នៅ​ត្រង់​ចំណុច​មាត់ទឹក​ប្រឡាយ​ចិន ខាង​លិច​ផ្លូវជាតិ​លេខ​៥ និង​នៅ​ខាងជើង​អូរ​តា​មៀ​វ​ ចម្ងាយ​ប្រហែល​៨០០​ម៉ែត្រ ដោយ​សព​នេះ​គឺជា​មនុស្ស​ប្រុស​ អាយុ​ប្រហែល​៣៥​ឆ្នាំ ដេក​ស្លាប់​ទាំង​អាក្រាត​កាយ ​ចំ​កណ្តាល​វាលស្រែ​ ដែល​គេ​ប្រមូល​ផល​រួច។

តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ទៅ​លើ​ខ្លួនប្រាណ​នៃ​សព​ គឺ​គ្មាន​ស្លាកស្នាម​នៃ​អំពើ​ឃាតកម្ម​ណាមួយ​ឡើយ ប៉ុន្តែ​ក្រោយមក​ទើប​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​និយាយ​ថា ជនរងគ្រោះ​រូប​នេះ​​ ​ជា​មនុស្ស​វិកលចរិត ដោយ​នៅ​មុន​នេះ​ប៉ុន្មាន​ថ្ងៃ​គេ​​សង្កេត​ឃើញ​ថា​ជន​នេះ​បាន​ដើរ​ទៅមក នៅក្នុង​ភូមិ​ក្បែរៗ​ទីនោះ​ ដោយ​គ្មាន​ស្លៀកពាក់​អ្វី​ទាំងអស់។

ដូច្នេះហើយ​ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជន​នេះ​អាច​ស្លាប់​​​​ ដោយសារ​ការ​អត់​ចំណីអាហារ។ ក្រោយ​ពេល​ពិនិត្យ​រួច​ សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឲ្យ​ខាង​អាជ្ញាធរ ​និង​ប្រជាពលរដ្ឋ​ បូជា​នៅ​ទី​នោះ​តែម្ដង៕