បែក​ធ្លាយ​លោក​កឹម សុខា ទូរស័ព្ទ​ទៅ​ម្ចាស់​ហាង​កាត់សក់​ បន្ទាប់ពី​បែក​ធ្លាយ​ទំនាក់ទំនង​ជាមួយ​ស្រី​អា​មុំ

បែក​ធ្លាយ​លោក​កឹម សុខា ទូរស័ព្ទ​ទៅ​ម្ចាស់​ហាង​កាត់សក់​ បន្ទាប់ពី​បែក​ធ្លាយ​ទំនាក់ទំនង​ជាមួយ​ស្រី​អា​មុំ



ភ្នំពេញ ​៖ មកដល់​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៦ Facebook ដែលមាន​ឈ្មោះថា “​រឿង​ពិត CNRP” បាន​បន្ត​ទម្លាយ​សារ​សំឡេង ដែល​លោក កឹម សុខា ទូរស័ព្ទ​ទៅ​ម្ចាស់​ហាង​កាត់សក់ “​ខ្មែរ​អង្គរ​” កាលពី​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ បន្ទាប់ពី​សំឡេង​សាសង​គ្នា​ត្រូវ​បាន​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Mon Srey។

Facebook បានសរសេរថា “​តាមរយៈ​ខ្សែអាត់​សំឡេង​មួយ​នេះ បងប្អូន​ទាំង​នៅក្នុង និង​ក្រៅប្រទេស នឹង​បាន​ជ្រាប​ច្បាស់​នូវ​ការពិត​បញ្ចប់​នូវ​មន្ទិល​សង្ស័យ ពីព្រោះ​សំឡេង​ដែល​ឆ្លើយឆ្លង​គ្នា​រវាង​លោក កឹម សុខា ជាមួយ​ស្រី​កំណាន់​លួចលាក់ ឈ្មោះ​មុំ​នោះ ជា​សំឡេង​ពិត​របស់​លោក កឹម សុខា ១០០​ភាគ​១០០​ហើយ​”​។​

Facebook “​រឿង​ពិត CNRP” បាន​បញ្ជាក់ថា “​បន្ទាប់ពី​មាន​បែកធ្លាយ​រឿងអាស្រូវ​ស្នេហា​លួចលាក់​រវាង​លោក​ប្រធាន កឹម សុខា ជាមួយ​ស្រីក្មេង​ឈ្មោះ អា​មុំ ដែល​បម្រើ​ការងារ​នៅ​ហាង​កាត់សក់​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ “ ខ្មែរ​អង្គរ​” រួចមក​ភ្លាមៗ គឺ​នៅ​យប់​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ បន្ទាប់ពី​សំឡេង​សាសង​គ្នា​ត្រូវបាន​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Mon Srey គឺ​លោក កឹម សុខា បាន​ភ័យ​ស្លន់ស្លោ​ ដោយ​ដឹងថា រឿងអាស្រូវ​របស់គាត់​ត្រូវបាន​គេ​ដឹង​សុះសាយ​អស់ ក៏បាន​ទូរស័ព្ទ​ភ្លាម​ទៅ​បុរស​ម្នាក់​ឈ្មោះ សុជាតិ ដែលជា​ម្ចាស់​ហាង​កាត់សក់ ខ្មែរ​អង្គរ ដើម្បី​ជជីក​សួរ​អំពី​មូល​ហេតុថា ហេតុអ្វី​បានជា​បែកធ្លាយ​សំឡេង​និយាយ​ឆ្លើយឆ្លង​រវាង​រូបគាត់​ជាមួយ​អា​មុំ​?”​។​
​នៅក្នុង​សា​សំឡេង​នោះ លោក កឹម សុខា បាន​សួរ​សង្កត់​ទៅ​ឈ្មោះ​សុជាតិ នោះ​ថា “​ម៉េច​បានជា​អា​មុំ​នោះ​ធ្វើ​បែប​ហ្នឹង​? ! បើ​វា ( អា​មុំ​) មិន​ឲ្យ​សំឡេង​នោះ​ទៅ​គេ ឬ​ក្នុងន័យ​ថា បើ​អា​មុំ មិន​យក​សំឡេង​នោះ​ទៅ​បង្ហោះ ធ្វើ​ម៉េច​គេ​ដឹង​?​។ ការ​ចោទសួរ​នេះហើយ បញ្ជាក់​យ៉ាងច្បាស់​ថា លោក កឹម សុខា បាន​ទទួលស្គាល់ថា ខ្សែអាត់​សំឡេង​ដែល​បាន​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mon Srey ពិតជា​សំឡេង​របស់គាត់​ដែល​បាន​ឆ្លើយឆ្លង​គ្នា​ជាមួយ​ស្រីមុំ​ពិតប្រាកដ​មែន​។​

Facebook ដែលមាន​ឈ្មោះថា “​រឿង​ពិត CNRP” បញ្ជាក់ទៀតថា សូម​បងប្អូន​ទាំងអស់​ឈប់​ឆ្ងល់​ថា ជា​សំឡេង​ក្លែងបន្លំ ឬក៏​សំឡេង​កាត់ត​ទៀត​អី ពីព្រោះ​តាមរយៈ​សំឡេង​សាកសួរ​របស់លោក កឹម សុខា ទៅ​បុរស​ម្ចាស់​ហាង​កាត់សក់​ឈ្មោះ សុជាតិ គឺ​បញ្ជាក់​ច្បាស់​ថា លោក កឹម សុខា បាន​ទាក់ទង និង​ស្គាល់គ្នា​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​អា​មុំ ប៉ុន្តែ ដោយសារតែ​លោក កឹម សុខា មិន​ហ៊ាន​ចេញមុខ​មក​ទទួលខុស​ត្រូវ ទើប​បញ្ចេះ​ទៅ​អា​មុំ​ឲ្យ​និយាយថា បើ​មាន​គេ​សួរនាំ សូម​ប្រាប់​គេ​ថា ទំនាក់ទំនង​រវាង​រូបគាត់​ជាមួយ​អា​មុំ​ឯង គ្រាន់តែ​ជាការ​ស្គាល់គ្នា​ធម្មតា​បាន​ហើយ ( សម្តី​នេះ ក៏​លោក កឹម សុខា បាន​និយាយ​ផងដែរ នៅក្នុង​សំឡេង​ដែល​គណនី​ហ្វេ​ស​ប៊ុ​ក Mon Srey បាន​បង្ហោះ​កាលពី​យប់​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦)”​។​

សូមបញ្ជាក់ថា កាលពី​ព្រឹក ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ដែលជា​តួអង្គ​ក្នុង​រឿង​សំឡេង​សន្ទនា​ជាមួយ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ បាន​ឡើង​ឆ្លើយ​បំភ្លឺ​នៅ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​ក្រសួងមហាផ្ទៃ ហើយ​ការចូល​បំភ្លឺ​នេះ អមដោយ​លោកស្រី ទ្រី ឈួន មេធាវី​របស់​សមាគម​អាដហុក និង​មានការ​តាមឃ្លាំមើល​ពី​មន្ត្រី​អង្គការ​លីកាដូ និង​អាដហុក រួមទាំង​ការ​សែត​ជាតិ និង​អន្តរជាតិ​ផងដែរ៕