អត្ថប្រយោជន៍​នៃ​ទឹក​ប៉ោម​ដែល​អ្នក​គួរ​ដឹង​

អត្ថប្រយោជន៍​នៃ​ទឹក​ប៉ោម​ដែល​អ្នក​គួរ​ដឹង​

១. កាត់​ការបន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​
​ទឹក​ផ្លែ​ប៉ោម​ស្រស់ៗ អាច​ជួយ​ការពារកូ​ឡេ​ស្តេ​រ៉ូល មិន​អោយ​ផ្តុំគ្នា​បាន នៅក្នុង​ស​សៃឈាម និង ស​សៃ​អា​ទែបាន​។ កម្រិត​កូ​ឡេ​ស្តេ​រ៉ូល និង ប្លាកែ​ត​ខ្ពស់ នៅក្នុង​ស​សៃ​អាទែ គឺជា​មូលហេតុ​ដ៏​ចំបង​មួយ ដែល​បណ្តាល​អោយ​យើង មាន​ជំងឺ​បេះ​ដូង​បាន​។ ជាមួយនឹង​ការ​ផឹកទឹក​ផ្លែ​ប៉ោម​ជាប្រចាំ​នេះ វា​អាច​ជួយ អ្នក ក្នុង​ការកាត់បន្ថយ​បាន នូវ​ឱកាស​នៃ​ការកើតមាន​នូវ​ជំងឺ​បេះដូង​។​

២. ជា​អ្នក​ជួយ​សម្អាត​សារពាង្គកាយ និង ជម្រុញ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ដំណើរការ​ល្អប្រសើរ​
​ទឹក​ផ្លែ​ប៉ោម (​ជាពិសេស​ទឹក​ផ្លែ​ប៉ោម​កិន​ស្រស់ៗ ) អាច​ជួយ​ក្នុង ការសម្អាត​ថ្លើម និង តម្រងនោម​បាន ពី សារជាតិ​ពុល​ផ្សេងៗ ។ ដូច្នេះ ជា​លទ្ធផល អ្នក​នឹង​ទទួលបាន​នូវ​អ្នក​សម្អាត សិរី​រះ​ដ៏​ល្អ​មួយ និង ទទួលបាន ផងដែរ​នូវ ការ ការពារ​ប្រឆាំង​បាន​ទៅ​នឹង​ជំងឺ​ថ្លើម និង ជំងឺ​តម្រងនោម​។​

៣. ទឹក​ផ្លែ​ប៉ោមគឺ​ល្អ​បំផុត​សម្រាប់​ការ​សម្រក​ទម្ងន់
​អត្ថប្រយោជន៍​នៃ​ទឹក​ផ្លែ​ប៉ោ​ម ចំពោះ​សុខភាព គឺ​ត្រូវ​បាន​ទទួល​ការគាំទ្រ ជា​ខ្លាំង​ពី​សំណាក់​អ្នក ដែល​យក ចិត្ត​ទុកដាក់​ចំពោះ​ទម្ងន់​រាងកាយ​។ សារ​ជា​តិកូ​ឡេ​ស្តេ​រ៉ូល និង កា​ឡូរី គឺជា​មូលហេតុ​ដ៏​ចំបង​ពីរ​យ៉ាង ដែល​អាច​បណ្តាល អោយ​យើង​កើន​ទម្ងន់​បាន​។ ទឹក​ផ្លែ​ប៉​ម គឺ​មិន​មាន​ផ្ទុក​នូវ ជាតិ​កាឡូរី និង ខ្លាញ់​នោះទេ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​អាច​ជួយ​ការពារ​អ្នក​បាន​ពី កូ​ឡេ​ស្តេ​រ៉ូ​លបាន​ផង​ដែរ ។​

៤. ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ថាមពល​
​ទឹក​ផ្លែ​ប៉ោ​ម គឺ​មាន​ផ្ទុក​ទៅដោយ សារជាតិ​វីតាមីន​ផ្សេង​គ្នា​ជា​ច្រើន មានដូចជា វីតាមីន A,C, E, K, B1, B2, B6  និង  Folate ដូច្នេះ​វា​គឺជា​ប្រភព​ដ៏​ប្រសើរ​បំផុត នៃ​ថាមពល​។ ជា​លទ្ធផល វា​គឺជា​ភេ​ស​ជ្ជះ​ដ៏​សាក​សម ក្នុងការ​ទទួលទាន ដើម្បី​ជួយ​អោយ​អ្នក ទទួលបាន​នូវ​ថាមពល​គ្រប់គ្រាន់​មកវិញ បន្ទាប់​ពី​អ្នក​បាន​ធ្វើ លំ​ហាត់ប្រាណ​រាងកាយ​រួច ។​

៥. កាត់បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺ​ផ្លូវចិត្ត​
​ការសិក្សា​ស្រាវជ្រាវ​មួយចំនួន បានបង្ហាញ​ថា ទឹក​ផ្លែ​ប៉ម​ស្រស់ អាច​ជួយ​បន្ទាប​នូវ កម្រិត​នៃ​ការ​ប្រឈម នឹង​ជំងឺផ្លូវចិត្ត ចំពោះ​មនុស្ស​ចាស់​។ ទឹក​ប៉ោម គឺ​ត្រូវបាន​គេ​ជឿ​ថា វា​អាច​ជួយ​អោយ​ដំណើរការ​នៃ​ភាព ចាស់​វ័យ​របស់​ខួរក្បាល​មាន​ភាពយឺតយ៉ាវ និង ជួយ​អោយ​វា​ចង​ចាំ​បាន​ល្អ ក្នុង​រយៈពេល​យូរ ជាង​នេះ ។​

៦. ជួយ​ធ្វើអោយ​ការមើលឃើញ និង សុខភាព​របស់​ភ្នែក​ល្អប្រសើរ​ជាង​មុន​
​ទឹក​ផ្លែ​ប៉ោម​ស្រស់ ក៏​មាន​ផ្ទុក​ផងដែរ នូវ​សារជាតិ​វីតាមីន A ដែល​ល្អ សម្រាប់​សុខភាព​ភ្នែក​របស់ យើង​ម្នាក់ៗ ។ វីតាមីន A អាច​ជួយ​ការពារ​ភ្នែក​របស់​អ្នក បាន​ពី​ជំងឺ​ភ្នែក និង ជួយ​រក្សា​អោយ​វា​នៅតែ មាន​ភាពភ្លឺស្វាង​ល្អ​ជា​និច្ច ។​

​ដូចដែល​បាន​រៀបរាប់​ពី​ខាងលើនេះ យើង​ឃើញ​ហើយ​ថា ទឹក​ប៉ម​ក៏​មាន​អត្ថប្រយោជន៍​មិន​ចាញ់ ផ្លែឈើ ផ្សេងៗ​ទៀត​នោះ​ទេ ដូច្នេះហើយ អ្នក​គួរ​ធ្វើការ​ពិចារណា​ជ្រើសរើស​យក​វា​មក ទទួលទាន​ជា​ប្រចាំ​ថ្ងៃ ដើម្បី​សុខភាព​របស់​យើង​ម្នាក់ៗ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី13 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។