“​ទិញ​អីវ៉ាន់​” ជួយ​ឲ្យ​អ្នក អាយុ​វែង និង​មាន​សុខភាព​ល្អ​

“​ទិញ​អីវ៉ាន់​” ជួយ​ឲ្យ​អ្នក អាយុ​វែង និង​មាន​សុខភាព​ល្អ​

​ការដើរ​ផ្សារ​ទិញ​អីវ៉ាន់ ជួយ​បញ្ចេញ​អ័រម៉ូន oxytocin និង endorphin ដែល​ធ្វើឲ្យ​អ្នក​សប្បាយចិត្ត​។ អ័រម៉ូន​ទាំងនេះ នឹង​ធ្វើឲ្យ​ខួរក្បា​ល​របស់អ្នក គិតតែ​វិជ្ជមាន ហើយ​រីករាយ​ជានិច្ច​។​

​ជួយ​ដល់​ការ​ហាត់ប្រាណ​
​ជា​ការពិត ការដើរ​ផ្សារ ក៏​ទាមទារ​ការបញ្ចេញ​កម្លាំង​ថាមពល ដូច​ជា​ការ​ហាត់ប្រាណ​ដែរ រហូតដល់​ពេល​ខ្លះ អ្នក​អស់កម្លាំង ទន់ជង្គង់​ទៀតផង​។ យ៉ាងណាមិញ ការដើរ​ផ្សារ ជាការ​ហាត់ប្រាណ​ដ៏​ល្អ​បំផុត ពីព្រោះ​វា​មិន​ត្រឹមតែ​ធ្វើឲ្យ​អ្នក មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ អារម្មណ៍​របស់​អ្នក ក៏​រីករាយ​ទៅ​តាម​នោះ​ដែរ​។​

​ជួយ​ដុត​កា​ឡូរី​
​យោង​ទៅ​ការសិក្សា​បានឲ្យដឹងថា អ្នក​អាច​ដុត​កាឡូរី​បាន ៦០០ បើ​អ្នកដើរ​ផ្សារ ក្នុង​រយៈពេល ៣ ម៉ោង​។​

​ធ្វើឲ្យ​អ្នក​បាត់​ការឈឺចាប់ និង​ភ្លេច​ទុក្ខ​កង្វល់​
​តើ​អ្នក​កំពុងតែ​ឈឺចាប់ ឬ​មាន​ទុក្ខ​លំបាក​មែន​ទេ​? អញ្ចឹង សាក​ដើរ​ផ្សារ​ទិញ​អីវ៉ាន់​ទៅ​! វា​ពិតជា​អាច​ជួយ​អ្នក​បាន​! យ៉ាងហោចណាស់ អ្នក​ក៏​ប្រហែល​ជា​សប្បាយចិត្ត​ខ្លះ ពេល​ក្នុង​ដៃ​មាន​កាបូប​ដែល​អ្នក​ចង់​បាន និង​មាន​ខោ​អាវ​ដែល​អ្នក​ស្រឡាញ់​ជាដើម​។​

​ធ្វើឲ្យ​អ្នក​រហ័ស​ហួន​
​ការដើរ​ផ្សារ​ទិញ​អីវ៉ាន់ ពិតជា​ជួយ​ឲ្យ​អ្នក​សកម្ម ឆ្លាត​វៃ និង​រស់​រវើក​ជាង​មុន​។ ជាមួយគ្នា​នេះ​ផង​ដែរ វា​នឹង​ជួយ​ឲ្យ​អ្នក​រហ័សរហួន ពីព្រោះ អ្នក​មិន​ចង់​ឲ្យ​អ្នកដ៏ទៃ ទិញ​របស់​ល្អ បាន​មុន​អ្នក​ឡើយ​។​

​បង្រៀន​ឲ្យ​អ្នក​ចេះ​គ្រប់គ្រង​
​ការទិញ​អីវ៉ាន់ ជួយ​ឲ្យ​អ្នក​ចេះ​គិត​ពិចារណា ថា​តើ​របស់​ណា​ល្អ​? របស់​ណា​មាន​គុណភាព​? របស់​ណា​មាន​តម្លៃ​ប៉ុន្មាន​? វា​ក៏​ជួយ​ឲ្យ​អ្នក ចេះ​គិត​លេខ និង​សន្សំសំចៃ​ជាង​មុន​ផងដែរ​។​

​បង្រៀន​ឲ្យ​អ្ន​កចេះអត់ធ្មត់​
​ពេលខ្លះ អ្នក​ត្រូវ​អត់ធ្មត់ នឹង​អ្នកលក់ ពីព្រោះ អ្នកលក់​មួយចំនួន ពិតជា​ពិបាក​ទទួលយក​ណាស់​។​

​ជួយ​ឲ្យដៃ ជើង និង​ភ្នែក​របស់​អ្នក មាន​សុខភាព​ល្អ​ជាង​មុន​
​ការដើរ​ផ្សារ ទាមទារ​ដៃ ជើង និង​ភ្នែក មាន​សុខភាព​ល្អ ទើប​អាច​ធ្វើដំណើរ​បាន​យូរ និង​មើល​ឃើញ​របស់​ល្អៗ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។