តើ​រោគសញ្ញា​នៃ​ជំងឺ​ខ្លាច​សង្គម​មាន​អ្វីខ្លះ​?

តើ​រោគសញ្ញា​នៃ​ជំងឺ​ខ្លាច​សង្គម​មាន​អ្វីខ្លះ​?

​​ស្ថានភាព​នៃ​ការភ័យខ្លាច នឹង​ការចូលរួម ក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ​នៅក្នុង​សង្គម ដែល​ហាក់​នឹង​ធ្វើអោយ​អ្នក មាន​អារម្មណ៍​តានតឹង ជ្រួលច្របល់ ឬ ភ័យព្រួយ​ទៅនឹង វត្ថុ​,​សកម្មភាព ឬ ស្ថានភាព​ក្នុងសង្គម បែប​ណាមួយ ហើយ​ដែល​វា តែងតែ​ធ្វើ​អោយ​មនុស្ស​ម្នាក់ ព្យាយាម​ធ្វើ​ការអត់ធ្មត់​ជាមួយនឹង កម្រិត​ដ៏​ខ្លាំង​នៃ​ស្ត្រេ​ស និង ការ​ថប់​បារម្ភ ទាំងនេះ​គឺជា ស្ថានភាព​របស់​ជំងឺ​នៃ​ការភ័យខ្លាច​នឹង​សង្គម ។​

​ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​នៃ​ជំងឺ​ខ្លាច​សង្គម​ដែល​អ្នក​គួរ​ដឹង​៖

យើង​អាច​កត់ចំណាំ​ថា មនុស្ស​ម្នាក់​អាច​នឹង​មាន​ជំងឺ​នេះ ប្រសិន​បើ​ពួកគេ​មាន​អាកា​រៈណា​មួយ ដូចខាងក្រោម​នេះ នៅពេលដែល​គេ​ស្ថិតនៅ​ក្នុង​ទីសាធារណៈ​ជាមួយនឹង ក្រុម​មនុស្ស​ដ៏​ច្រើន ៖

  • ​មាន​អារម្មណ៍​ថា​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ជាមួយនឹង​សញ្ញា​នៃ​ភាព អៀ​ស​ខ្មាស់​ខ្លាំង​, ឈឺ​ពោះ​, បេះដូង​ដើរ​ញាប់​, វិលមុខ ឬ ចង់​យំ​ជាដើម​។​
  • ​មាន​អារម្មណ៍​តានតឹង​, ភ័យខ្លាច​ជាប់​រហូត នឹង បារម្ភ​ពី​ការ​សម្លឹង និង វាយ​តម្លៃ​របស់​មនុស្ស​ដទៃ មកលើ​ខ្លួន​ឯង ។​
  • មាន​អារម្មណ៍​ថា​ខ្លាច​,​មិន​មាន​ភាព​សុខ​ស្រួល និង អៀន​ជាខ្លាំង នៅពេលដែល​ពួកគេ ត្រូវបាន​នរណា​ម្នាក់​សន្លឹ​ង និង ស្តាប់ នៅ​ពេល​ពួកគេ​ធ្វើ​អ្វីមួយ ដូចជា ធ្វើ​បទ​បង្ហាញ​,​និយាយ ឬ សម្តែង​សម្តត្ថភាព​អ្វី​មួយ ទៅកាន់​មនុស្ស​រាល់គ្នា​។​
  • ​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​នឹង​ការនិយាយស្តី ឧទាហរណ៍ មិន​ហ៊ាន​ប្រើ​ក្រសែភ្នែក​សំលឹង​នរណាម្នាក់​, អង្គុយ​តែម្នាក់ឯង​, ស្ទាក់ស្ទើរ​នឹង​ការនិយាយ នៅពេល​ធ្វើ​ការងារ​ជា​ក្រុម​។​
  • ​មាន​អារម្មណ៍​នៃ​ស្ថានភាព​រាងកាយ មិន​ធម្មតា ដូចជា​៖ មុខ​ក្រហម , បេះដូង​ដើរ​ញាប់​, ច​ង្អោ​, បែក​ញើស ឬ មាន​អារម្មណ៍​អៀនខ្មាស់ និង ខ្លាច​គេ​សើចចំអក​អោយ​ជាដើម ៕

 ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី13 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។