អាហារ ៧ មុខ ដែល​ស្ត្រី​នៅ​លីវ​គប្បី​បរិភោគ​

6 Videos


​នេះ​ជា​ប្រភេទ​អាហារ ៧ មុខដែល​ណែនាំ​ដោយ​អ្នកឯកទេស​ចំណីអាហារ​ជួយ​ឱ្យ​សុខ​ភាពល្អនិង អាចជួយ​ថែរក្សា​សម្រស់​ឱ្យមើល​ទៅ​នៅ​ក្មេង​បានយូរ ។​
១-«​តែ​»​បៃតង

M88


អ្នកដឹង​ទេ​ថា​«​តែ​»​បៃតង​ផ្តល់​ផលប្រយោជន៍​ដល់​យើង​ដោយសារ​ថា​វា​មាន​វិ​តា​មីន E ខ្ពស់មាន​សារជាតិ​អុកស៊ីដកម្ម មាន​សារជាតិ​ប្រឆាំង រ៉ាឌីកាល់​សេរី (Polyphenol) ជួយ​ស្បែក​ឱ្យ​មើលទៅ​ស្រស់ថ្លា​ចែងចាំងជួយ​កាត់បន្ថយ​ភាពចំណាស់ ។ ក្រៅពីនេះ «​តែ​»​បៃតង​ជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​មុន​វ័យនិងមាន​សារជាតិ​កាហ្វេ​អ៊ី​ន ដែលមាន​ចំណែក​ក្នុងការ​គ្រប់គ្រង​ទម្ងន់ ។ ហេតុនេះ​បើ​ចង់ឱ្យ​មុខ​ក្មេង​ជាង​វ័យ​គប្បី​រក​«​តែ​» បៃតង​មក​ផឹក​ឱ្យបាន​ញឹកញាប់ ។​

អាហារ ៧ មុខ ដែល​ស្ត្រី​នៅ​លីវ​គប្បី​បរិភោគ​

២-​ដំឡូងជ្វា ល្ពៅ និង ការ៉ុត​
​បន្លែ​ពណ៌​លឿងនិងពណ៌​ទឹកក្រូច​ដូចជា ដំឡូងជ្វា ល្ពៅ និង ការ៉ុត មាន​សារជាតិ​បេ​តា​ឃែ​រ៉ូ​ទីនដែល ​ផ្តល់​ផលប្រយោជន៍និងមាន​ភាពចាំបាច់​ចំពោះ​គ្រាប់ភ្នែកនិងស្បែក​របស់​យើង ។ បើ​បរិភោគ​ជាប់​ជាប្រចាំ​ជួយ​ទប់ស្កាត់​ស្បែក​ជ្រីវជ្រួញ​លើផ្ទៃមុខ ។ ក្រៅពីនេះ​អាហារ​ទាំងអស់នេះ​នៅមាន​សារជាតិលី​កូ​ប៉ែន (Lycopene) ជួយ​កាត់បន្ថយ​ការ​ប្រឈម​ជាមួយ​អាការរោគ​ប្រសាទ​កែវភ្នែក​ចុះខ្សោយ​បាន​ដូចគ្នា​ជាមួយប៉េងប៉ោះនិង​ពិសេស​ជួយ​ការពារ​ស្បែក​ត្រូវ​បំផ្លាញ​ដោយ​កម្តៅថ្ងៃ​ទៀតផង ។​

អាហារ ៧ មុខ ដែល​ស្ត្រី​នៅ​លីវ​គប្បី​បរិភោគ​

៣-​ប៉េងប៉ោះ
«​ប៉េងប៉ោះ​»​ដែល​យើង​ឃើញ​មាន​ពណ៌​ស្រស់ស្អាត​នោះ​កើត​មកពី​សារជាតិ​ម្យ៉ាងមាន​ឈ្មោះថាលី​កូ​ប៉ែន ។ ហេតុនេះ​បើ​យើង​ជ្រើសរើសបរិភោគ​ប៉េងប៉ោះ​នឹង​បានទទួល​សារជាតិ​លី​កូ​ប៉ែន​ដែលផ្តល់​ផលប្រយោជន៍​ចំពោះ​រាងកាយ​ផងដែរ។​ តាម​ការស្រាវជ្រាវ​មួយ​​បង្ហាញថាការបរិភោគប៉េងប៉ោះ ​ច្រើន​ជួយ​កាត់បន្ថយ​អត្រា​ប្រឈម​ជាមួយ​ការកើត​រោគ​បេះដូងនិងរោគ​មហារីក​ប្រភេទ​ខ្លះនិង ពិសេស​នៅ​ជួយ​កាត់បន្ថយ​អាការ​ប្រសាទ​កែវភ្នែក​ចុះខ្សោយ​ថែមទៀត ។​

អាហារ ៧ មុខ ដែល​ស្ត្រី​នៅ​លីវ​គប្បី​បរិភោគ​

៤-​សូកូឡា និង កា​កាវ​
​នៅក្នុង​សូកូឡានិងកា​កាវមាន​សារជាតិ​ម្យ៉ាង​ឈ្មោះ ផេ​ណូ​លី​ក (Phenolic) បរិមាណ​ខ្ពស់វា​ជា​រ៉ាឌីកាល់​សេរី​ជួយ​ការពារ​ការប្រមូលផ្តុំ​សារជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម ជួយ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​និង​ជួយ​កាត់បន្ថយ​អាការប្រឈមមុខ​ជាមួយ​ឈាមកក និង ពិសេស​ជួយ​កាត់បន្ថយ​ភាព​វ័យ​ចំណាស់​បាន​យ៉ាងប្រសើរ​ថែមទៀត ។​

អាហារ ៧ មុខ ដែល​ស្ត្រី​នៅ​លីវ​គប្បី​បរិភោគ​

៥-​ប្រ៊ូ​ក​ខូ​លី​
​ពណ៌​បៃតង​យ៉ាង​ស្រស់ស្អាត​របស់​ស្ពៃ​ប្រ៊ូ​ក​ខូ​លី​មាន​សារជាតិ Sulforaphane ដែល​បង្កើត​អង់​ហ្ស៊ី​ម​ជួយ​លាង​សម្អាត​សារជាតិ​ពុល​ក្នុង​រាងកាយ ។​ ​ក្រៅពីនេះ​ស្ពៃ​ប្រ៊ូ​ក​ខូ​លី​ដើម​នៅ​ខ្ចី​មាន​សារជាតិ Sulforaphane ច្រើនជាង​ដើម​ចាស់​ដល់​ទៅ ៥០ ដង ។ ក្នុង​ស្ពៃ​ប្រ៊ូ​ក​ខូ​លី​គេ​បាន​រកឃើញថា​មានគុណ​ប្រយោជន៍​ផ្នែកចំណីអាហារ​ខ្ពស់​ណាស់ហេតុនេះ​គប្បី​ជ្រើសរើស​​បរិភោគ​ឱ្យបាន​ញឹកញាប់ ។​

៦​-ប្ល៊ូ​ប៊ី​រី
​ប្ល៊ូ​ប៊ី​រី​មាន​សារជាតិ Anthocyanin ជួយ​ជំរុញ​ដល់​ភាព​ចងចាំ​និង​ភាព​ឆ្លាត​វៃ ។ ផ្លែ​ប្ល៊ូ​ប៊ី​រី​នៅមាន​រ៉ាឌីកាល់​សេរី​ជួយ​ការពារ​ខួរក្បាល​ដែល​ទទួលរងការបំផ្លាញ​ពីអ្វី​មួយ ។ សារជាតិ​ប្រភេទ​នេះ​នឹងត្រូវ​ស្រូប​ទាញ​ចូលទៅ​ជំនួយ​ដល់​សន្ទះ​ស្រោម​ខួរក្បាលជំរុញ​ដល់​ភាព​ចងចាំ ។​

៧-​ផ្ទី​
​បើសិន​បរិភោគ​បន្លែ​ពណ៌​បៃតង​ដូចជា​បន្លែ​ផ្ទី​ជាប់​ជាប្រចាំ​នឹង​ជួយ​កាត់បន្ថយ​ភាព​ប្រឈម​ជាមួយ​ការ​កើតរោគ​បេះដូង​បាន​ដល់ ១១ ភាគរយ ។ ក្នុង បន្លែ​ផ្ទី​សម្បូរ​ទៅដោយ​សារជាតិ​ដែក សារជាតិ​អុកស៊ីដកម្ម ជួយ​កាត់បន្ថយ​ភាព​ប្រឈម ជាមួយ​ការកើត​រោគ​បេះដូង ជួយ​ដល់​គ្រាប់ភ្នែក ។ ក្រៅពីនេះ​ថែមទាំង​មាន Carotenoid ដល់​ទៅ ២ ប្រភេទ គឺ Lutein និង Zeaxanthin ដែល​ជួយ​កាត់បន្ថយ សាទ​កែវភ្នែក​ចុះខ្សោយ ។ ក្រៅពីនេះ​នៅ​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លានិងកាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​របស់​ស្បែក​ទៀតផង ៕ ដេប៉ូ