អ្នក​លក់​ទឹកអំពៅ , ​ម្ជូរ ​, ​នំ​កំពឹស ​រក​ចំណូល​បាន​ជិត​កន្លះ​លាន​ក្នុង​មួយ​យប់​នៅ​បុណ្យ​ទន្លេ

បុណ្យ​ទន្លេ​នៅ​កំពង់​ចាម ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ មាន​អ្នក​ចូល​រួម​យ៉ាង​ច្រើន​កុះករ ដែល​ធ្វើ​ឱ្យ​អាជីវករ​លក់​ដូរ​សប្បាយ​រីករាយ​នឹង​ការ​លក់​រក​ចំណូល​បាន​ច្រើន។ ​ជាក់​ស្ដែង ​អ្នក​លក់​ទឹក​អំពៅ ម្ជូរ​និង​នំ​កំពឹស ​ដែល​ជា​ការ​លក់​ដូរ​តូចតាច​មួយ ក៏​បញ្ជាក់​ថា​ពួកគេ​រក​បាន​ចំណូល​ជាង​៤០​ម៉ឺន​រៀល​ដែរ​ក្នុង​មួយ​យប់។

 

អ្នក​លក់​ទឹកអំពៅ , ​ម្ជូរ ​, ​នំ​កំពឹស ​រក​ចំណូល​បាន​ជិត​កន្លះ​លាន​ក្នុង​មួយ​យប់​នៅ​បុណ្យ​ទន្លេ

 

អ្នក​មីង ​ឡេង អាំរ៉ា ​អ្នក​លក់​ទឹក​អំពៅ​ដែល​ខំ​ជិះ​ពី​ខេត្ត​ព្រៃវែង​មក​នោះ ​បាន​និយាយ​ថា​៖ “មក​ដើរ​លក់​តាម​កម្មវិធី​អីចឹង ​បាន​ចំណេញ​ច្រើន ​ព្រោះ​មនុស្ស​ដើរ​ហត់​ដឹង​តែ​ស្រែក​ទឹក​ហើយ។ ទឹក​អំពៅ​មាន​ប្រយោជន៍​ច្រើន ដូច្នេះ​គេ​ចូល​ចិត្ត ​ណាមួយ​យើង​កៀប​ភ្លាម​ៗ​ទៀត ​។ មួយ​យប់​បើ​យើង​កាត់កង​ថ្លៃ​ទិញ​ទឹកកក ​អំពៅ ​អី​ទៅ ​បាន​ច្រើន​ដែរ ជាង​៤០​ម៉ឺន​អី​នឹង”។

 

អ្នក​លក់​ទឹកអំពៅ , ​ម្ជូរ ​, ​នំ​កំពឹស ​រក​ចំណូល​បាន​ជិត​កន្លះ​លាន​ក្នុង​មួយ​យប់​នៅ​បុណ្យ​ទន្លេ

 

ស្រដៀង​គ្នា​នេះ​ដែរ ​ប្អូន​ស្រី​ ពៅ ​អ្នក​ស្រុក​កំពង់​ចាម​ផ្ទាល់​ដែល​ជា​អ្នក​លក់​ម្ជូរ​នៅ​ម្ដុំ​គល់​ស្ពាន​បាន​បង្ហើប​ដែរ​ថា នាង​រក​បាន​ច្រើន​ដោយ​មួយ​យប់​អាច​ដល់​៦០​ម៉ឺន​អី​ឯ​ណោះ ព្រោះ​ម្ជូរ​នាង​ឆ្ងាញ់។ លក់​ម្ជូរ​ដើម​តិច ប៉ុន្តែ​នាង​​បញ្ជាក់​ថា​អាច​ចំណេញ​ច្រើន ព្រោះ​គេ​ចូល​ចិត្ត​ឱ្យ​តែ​យើង​ធ្វើ​អំបិល​ឆ្ងាញ់។

 

អ្នក​លក់​ទឹកអំពៅ , ​ម្ជូរ ​, ​នំ​កំពឹស ​រក​ចំណូល​បាន​ជិត​កន្លះ​លាន​ក្នុង​មួយ​យប់​នៅ​បុណ្យ​ទន្លេ

ទន្ទឹម​គ្នា​នេះ​ដែរ ­លោក​យាយ ​គល់ ផល្លី ​អ្នក​លក់​នំ​កំពឹស ​បាន​និយាយ​ដែរ​ថា៖ “វា​គ្រាន់​បើ​ដែរ ព្រោះ ក្មេង​ៗ​មក​លេង​បុណ្យ​ទន្លេ​នេះ​ច្រើន ​ណា​មួយ​ដែល​ពួកគេ​ដើរ​ហត់ គេ​ចូល​ចិត្ត​នំ​កំពឹង​ដែល​ជា​នំ​មាន​តាំង​ពី​យូរ​ណាស់​មក​ហើយ។ ចំពោះ​ខ្ញុំ ​លក់​មួយ​យប់​ៗ​បាន​ច្រើន​ដែរ ជួន​កាល​បាន​៣០​ម៉ឺន ៤០​ម៉ឺន​អី​ទៅ។ កូន​ខ្ញុំ វា​រក​ស៊ី​ដែរ តែ​ខ្ញុំ​ចេះ​តែ​ឆ្លាត​ពេល​មក​លក់​ពេល​បុណ្យ​ទាន​អី​ចឹង​ទៅ ដើម្បី​យក​ចំណូល​ថែម”។

 

បុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់​ចាម​នេះ មាន​ប្រជាជន​ចូល​រួម​​យ៉ាង​ច្រើន​កុះករ ដែល​​​មក​ពី​តាម​​តំបន់​នានា ​ខណៈ​ដែល​ស្ដង់​លក់​ទំនិញ​វិញ ​មាន​៥៤០​ស្ដង់ ដែល​មាន​ទាំង​ស្ដង់​អ្នក​នៅ​ខេត្ត​នេះ និង​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ៕

 

អត្ថបទ៖ មុន្នី រម្យ