Bosco Wong កំពុង​មាន​ទំនាក់ទំនង​ជាមួយ​តារា​ម៉ូដែល​ជប៉ុន


ចាប់​ពី​បែកគ្នា​​ជា​មួយ​ Myolie Wu នៅ​ឆ្នាំ​២០១២ តារា​សម្ដែង​​​ប្រុស​ហុងកុង Bosco Wong បាន​សាង​ស្នេហា​ជាមួយ​តារា​សម្ដែង Vanessa Yeung ក្នុង​ឆ្នាំ​២០១៤ ប៉ុន្តែ​ប្រហែល​​ដោយ​សារ​គម្លាត​អាយុ​ខាង​ស្រី​បង​ខាង​ប្រុស​ដល់​ទៅ​១៤​ឆ្នាំ​ធ្វើ​ស្នេហា​នេះ​ប្រេះ​ទៅវិញ។

 

Bosco Wong កំពុង​មាន​ទំនាក់ទំនង​ជាមួយ​តារា​ម៉ូដែល​ជប៉ុន

 

យ៉ាងណាមិញ​ចុងក្រោយ​នេះ តាម​ការ​លេច​ឭ​ថា​តារា​ប្រុស​វ័យ​៣៥​ឆ្នាំ​ កំពុង​មាន​ទំនាក់ទំនង​ជាមួយ​តារា​ម៉ូដែល​ជប៉ុន​ Jun។ នៅ​ថ្ងៃ​ទី​ ១០ ខែ មីនា​ Bosco ត្រូវ​គេ​ប្រទះ​ឃើញ​ដើរ​ជាមួយ Junនៅ​ផ្សារ​ទំនើប​មួយ​កន្លែង។

 

បង្ហាញ​ខ្លួន​​នៅ​ស្ថានីយ​ទូរទស្សន៍ TVB តារា​ប្រុស​ក្នុង​រឿង “Turning Point 2″ បាន​ញញឹម​នឹង​និយាយ​ពី​ចំណង​ស្នេហ៍​នេះ​ថា​៖”ពួក​យើង​កំពុង​ស្ថិត​នៅ​ចំណុច​ចាប់ផ្ដើម​។ ទុក​ពេល​ឲ្យ​ពួក​យើង​ស្គាល់​ចិត្ត​គ្នា​សិន។ គេ​ក៏​ចោទ​សួរ​តារា​ប្រុស​បន្ត​ថា​៖តើ​​យូរ​ប៉ុណ្ណា​ទើប​អ្នក​ទាំង​ពីរ​អាច​យល់​ពី​គ្នា​ទៅវិញទៅមក។ គេ​តប​ថា​៖”ពួក​យើង​មាន​ទាន់​មាន​ឱកាស​ច្រើន​នៅ​ឡើយ”។

 

​​​Bosco ពន្យល់​បន្ថែម​ថា​ Jun ធ្លាប់​មក​វិស្សមកាល​ខ្លី​នៅ​ហុងកុង​ និង​បាន​ពឹង​ឲ្យ​គេ​ជួយ​រក​សណ្ឋាគារ​សម្រាប់​នាង។ ដោយ​សារ​កំពុង​កែលំអ​ផ្ទះ​ថ្មី​ ​​Boscoបាន​ទៅ​រស់​នៅ​សណ្ឋាគារ Grand Hyatt បណ្ដោះអាសន្ន​និង​កក់​បន្ទប់​ឲ្យ Jun នៅ​ទី​នោះ​ដូច​គ្នា។ តារា​ទាំង​ពីរ​បាន​ជួប​គ្នា​ដំបូង​នៅ​ឆ្នាំ​២០១៤ ពេល​ថត​ពាណិជ្ជកម្ម ​ផលិតផល​អាហារ​មួយ៕ ​

 

Bosco Wong កំពុង​មាន​ទំនាក់ទំនង​ជាមួយ​តារា​ម៉ូដែល​ជប៉ុន

 

Bosco Wong កំពុង​មាន​ទំនាក់ទំនង​ជាមួយ​តារា​ម៉ូដែល​ជប៉ុន

 

ចុចអាន៖

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ

ប្រភព៖ jaynestars