បុរស​ម្នាក់​ជួញដូរ​សាច់​ទន្សោង​៨០​គីឡូក្រាម ត្រូវ​កម្លាំង​ការពារ​ព្រៃ​ខេត្តមណ្ឌលគិរី​ឃាត់ខ្លួន​

​ខេត្ត​ម​ណ្ឌ​ល​គិរី​៖ នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់​ព្រឹក​ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០១៦​នេះ លោក កែវ សុភ​គ៌ អនុប្រធាន​ព្រៃ​ការ ពារ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា​កម្លាំង​របស់លោក​ស្ទា​ក់​ឃាត់ខ្លួន​បុរស​ម្នាក់​ជាមួយ​សាច់សត្វ​ទន្សោង ទម្ងន់​៨០​គីឡូ ក្រាម និង​រថយន្ត ដែលជា​មធ្យោបាយ​ដឹកជញ្ជូន​ម៉ាក​គៀរ​។ ជនសង្ស័យ​ឈ្មោះ ទោន ទិ​ត្យ មុខរ​បបរ​លក់​ប្រហុក ផ្អក សាច់ក្រក និង​ទិញ​សាច់សត្វ​ព្រៃ​។​

តាម​ចម្លើយ​របស់​ជនសង្ស័យ គាត់​បាន​សារភាពថា​បាន​ទិញ​សត្វព្រៃ​ពី​ឈ្មោះ សយ សឿន បី​ដង​មកហើយ ដែលមាន​ទីតាំងនៅ​ភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា​។ ក្រោយពី​ឃាត់ខ្លួន​ជ​នស​ង្ស​យ័​នៅវេលា​ម៉ោង​១០ ថ្ងៃ​ដដែល និង​ធ្វើកា​សាកសួរ​អស់​រយៈពេល​ពីរ ម៉ោងជាង​មក ក្រុមការងារ​បាន​សុំ​ការ​អនុ​ញ្ញ​ត​ពី​លោក ឡុង ហុក​ម៉េង ព្រះរាជអាជ្ញា​ខេត្តមណ្ឌលគិរី ដើម្បី​ឆែកឆេ លំនៅដ្ឋាន ឈ្មោះ សយ សឿង ដើម្បី​រក​វត្ថុតាង​។​

លោក កែវ សុភ​គ៌ បាន​បញ្ជាក់ថា លទ្ធផល​ឆែកឆេរ​បាន​រកឃើញ រណា​យន្ត​៣​គ្រឿង អន្ទាក់​ខ្សែរ​កាប​១៨ ខ្សែរ ក្បាល​ទន្សោង​ចំនួន​១ ធ្មេញ​ដំរី​ចំនួន​១ ពោះ​ទាល់​ឈ្លូស​ចំនួន​១ ក្បាល​ស្វាស​ចំនួន ចង្កូម​ជ្រូកព្រៃ​ចំនួន​៣ ជើង​ឈ្លូស​១ ស្នារ​១​ដើម គ្រាប់​ស្នា​៥​គ្រាប់ ថ្គាម​សត្វ​ជ្រូកព្រៃ​២​កាំបិត​ស្នៀត​ប្រលាក់​ឈាម​ចំនួន​១ ស្លាប​ក្ងោក​ចំនួន​២​បាច់​៕ សែន​មនោ​រម្យ​

KA-12-03-2016-08 KA-12-03-2016-09 KA-12-03-2016-10