បុរស​ចំណាស់​ម្នាក់ អារ​ដើមឈើ​ដួល​វ័ធ​ចំ​ស្លាប់​ភ្លាមៗ​

​ខេត្តមណ្ឌលគិរី​៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ដីចំការ​របស់គាត់ បន្ទាប់ពី​រូបគាត់​អារ​រំលំ​ដើមឈើ ពង្រីក​ការដាំដុះ​ដោយ​មិនមាន​ការប្រុងប្រយ័ត្ន រហើយ​ឈើ​រលំ​វ័ធ​ចំ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០១៦​នេះ នៅក្នុង​ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។​

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ព្រះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ប៉​ញ គូស ភេទ​ប្រុស អាយុ ៥២ ឆ្នាំ ជា​ជន ជាតិ​ព្នង មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។ ក្រោយមក​សព​ជនរងគ្រោះ​ត្រូវបាន​នគរ បាល​ប៉ុស្តិ៍ រដ្ឋបាល ឃុំ​ស្រែ​ព្រះ ប្រគល់​ឲ្យ​ក្រុមគ្រួសារ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ សែន​មនោរ​ន្យ​

KA-12-03-2016-13 KA-12-03-2016-14 KA-12-03-2016-15