OV MAL TRUE BRANDS អាច​ការពារ ជើង​​ឯក​នៅ​មណ្ឌល​ភ្នំពេញ

ក្រោយ​​វគ្គ​​ជម្រុះ Tiger Street Football Festival 2016​ ​​នៅ​មណ្ឌល​ភ្នំពេញ​រយៈ​ពេល​ពីរ​ថ្ងៃ​ ​ក្រុម OV MAL TRUE BRANDS ​ ​អាច​ការពារ​ជើង​ឯក​របស់​ខ្លួន​នៅ​មណ្ឌល​នេះ​ដោយ​យក​ឈ្នះ 3G FC ដោយ​លទ្ធផល​ ​៣-១​ នា​វគ្គ​ផ្ដាច់ព្រ័ត្រ​​ល្ងាច​នេះ​នៅ​​​កោះ​ពេជ្រ។ ការ​តាំង​ចិត្ត​ខ្ពស់​ពី​ខាង​ដើម​ របស់ OV MAL TRUE BRANDS ពិត​ជា​ធ្វើ​បាន​សម្រេច​មែន។ ចំណែក Victory Youth​ ​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​​៣​​ ​បន្ទាប់​ពី​យក​ឈ្នះ Rolling FC A ដោយ​លទ្ធផល​ ៣-២​ ទាំង​ប្រផុត​ប្រផើយ​ ព្រោះ​​ត្រូវ​លេង​​ដក​គ្នា​សល់​ត្រឹម​ពីរ​នាក់​ទល់​ពីរ​នាក់​ប៉ុណ្ណោះ​ ​ពេល​ស្មើ ២-២​ ​​​ចប់​ទាំង​ពីរ​តង់។

 

OV MAL TRUE BRANDS  អាច​ការពារ ជើង​​ឯក​នៅ​មណ្ឌល​ភ្នំពេញ

សកម្មភាព​ប្រកួត រវាង OV MAL TRUE BRANDS និង​ 3G FC

 

សរុប​មក​ពីរ​ថ្ងៃ​នេះ​​រក​បាន​បេក្ខភាព​​ ១០ ក្រុម​​នៅ​មណ្ឌល​ភ្នំពេញ​​ គឺ​ OV MAL TRUE BRANDS , 3G FC, Victory Youth, Rolling FC A សម្ព័ន្ធ​ គសនបក, Victory FC,​ យុវជន​​៧​មករា,​ ថ្មចាស់​ក្រុង​​អង្គរ, Black Eagle FC A , និង Baguette United។ ​​ក្រុម​ទាំង​ ១០ នឹង​ចាប់​ផ្ដើម​ប្រកួត​​ជម្រុះ​​ដើម្បី​ឆ្ពោះ​ទៅ​រក​ជើង​ឯក​ទូទាំង​ប្រទេស​នា​ថ្ងៃ​ស្អែក​ ដែល​មាន​ការ​ចូល​រួម​​​ទាំង ៣២​ ក្រុម​ ​បូក​បញ្ចូល​ទាំង​មណ្ឌល ខេត្ត​ព្រះសីហនុ ​ កំពង់ចាម សៀមរាប ​និង បាត់ដំបង។
 

ថ្ងៃ​ស្អែក​ទី១៣ មីនា មិន​ត្រឹម​តែ​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​ដិត​អារម្មណ៍ទេ តែ​ក្រុម​ហ៊ុន​ស្រាបៀរ​ថៃហ្គរ័ បាន​អញ្ជើញ​ស្ដេច​ Free Style ពិភព​លោក​គឺ Moss Wassim និង Melody Donchet ដើម្បីមក​បង្ហាញ​ជូន​​កីឡាករ​​យុវជន​នៅ​កម្ពុជា​ទៀត​ផង។ នេះ​ជា​ឱកាស​ដើម្បី​ទាញ​យក​​បច្ចេកទេស​ពី​​អ្នក​ទាំង​ពីរ​ជា​ពិសេស​ការ​បត់​បែន​នៅ​​លើ​ទីលាន ហ្វូតសាល (រូបខាងក្រោម​ពេល​មក​ដល់​ប្រលាន​យន្ត​ហោះ)។

 
OV MAL TRUE BRANDS  អាច​ការពារ ជើង​​ឯក​នៅ​មណ្ឌល​ភ្នំពេញ

 

អត្ថបទ​ទាក់ទង​ Tiger Street Football Festival ​​2016​ ​សូម​ចុច​ត្រង់​នេះ…

 

 

កម្មវិធី​ប្រកួត​ ៣២​ ក្រុម​ទូទាំង​​មណ្ឌល​ធំ​ៗ​ទាំង​ ៥ ​នៅ​ថ្ងៃ​ស្អែក​ ​ក្រោយ​ចាប់​​ឆ្នោត​​​ល្ងាច​នេះ

OV MAL TRUE BRANDS  អាច​ការពារ ជើង​​ឯក​នៅ​មណ្ឌល​ភ្នំពេញ

 
OV MAL TRUE BRANDS  អាច​ការពារ ជើង​​ឯក​នៅ​មណ្ឌល​ភ្នំពេញ

 

 

OV MAL TRUE BRANDS  អាច​ការពារ ជើង​​ឯក​នៅ​មណ្ឌល​ភ្នំពេញ
 
OV MAL TRUE BRANDS  អាច​ការពារ ជើង​​ឯក​នៅ​មណ្ឌល​ភ្នំពេញ
 
OV MAL TRUE BRANDS  អាច​ការពារ ជើង​​ឯក​នៅ​មណ្ឌល​ភ្នំពេញ
​​ 

វីដេអូ
​​ 

​​ 

អត្ថបទ៖ ស្រណោះ