ធ្លាយ​រឿងអាស្រូវ​មានការ​សមគំនិត​គ្នា​លួច​លក់​អាង​ទឹក​របស់​រដ្ឋ​នៅ​ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ​

​អាង​ទឹក​ចុង​សា​រ៉ា​យ​ ឬ​ហៅ​ថា​អាង​ទឹក​ច្រក​សណ្តាយ​ ឋិត​ក្នុងភូមិ​រពាក់​ពេន​ ឃុំ​ទ្រា​ ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ​ មាន​ទំហំ​ប្រមាណ​១០០​ហិ​កតា​ ដែល​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ស្ថាបនា​កសាង​ឡើង​កាលពី​អំឡុង​ឆ្នាំ​២០០៥​ ក្រោម​ការ​ឧបត្ថម្ភ​មូលនិធិ​ពី​អង្គការ​ IFAD​ "International​ Fund​ for​ Agricultural​ Development"​ សម្រាប់​ផ្គត់ផ្គង់​ទឹក​ដល់​ដីស្រែ​ប្រជា​កសិករ​តំបន់​នៅ​ប្រមាណ​៣៥០​ហិ​កតា​នោះ​ ត្រូវ​បាន​មនុស្ស​មាន​ឥទ្ធិពល​ និង​មាន​បក្ខពួក​មួយ​ក្រុម​សមគំនិត​គ្នា​លួច​លក់​ឲ្យ​ទៅ​ពួក​ឈ្មួញ​មាន​លុយ​ រហូត​បង្ក​ជា​ជម្លោះ​ប្តឹងផ្តល់​គ្នា​បែកផ្សែង​ទៅ​ដល់​ស្ថាប័ន​តុលាការ​ ។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ដែល​មាន​ឯកឧត្តម​ លឹ​ម​ គាន​ហោ​ ជា​រដ្ឋមន្ត្រី​ បាន​ប្រកាស​បញ្ជាក់​តាម​រយៈ​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ នា​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ថា​ "​អាង​ទឹក​ខាងលើ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ មានការ​កត់ត្រា​ក្នុង​បញ្ជីសារពើភ័ណ្ឌ​របស់​ក្រសួង​ ។​ គ្មាន​ជន​ណា​ម្នាក់​មាន​សិទ្ធិ​លក់ដូរ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឡើយ​ ។​ "​ ។​

​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ដូច្នេះ​ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្រុម​ជន​ដែល​ហ៊ាន​លួច​លក់​អាង​ទឹក​របស់​រដ្ឋ​នៅ​ឃុំ​ទ្រា​ ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ​ ដែល​សម្រាប់​ផ្គត់ផ្គង់​ទឹកដី​ស្រែ​ប្រជា​កសិករ​នោះ​ ប្រាកដជា​មាន​ថ្លើមធំ​មិនធម្មតា​ឡើយ​ ៕​

ធ្លាយ​រឿងអាស្រូវ​មានការ​សមគំនិត​គ្នា​លួច​លក់​អាង​ទឹក​របស់​រដ្ឋ​នៅ​ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ​

Related