លីន​ដា ខំប្រឹង​ដើម្បី​ស្តារ​កេរ្តិ៍ឈ្មោះ​ឲ្យ​ហក់​ឡើង​ខ្លាំង​វិញ​

6 Videos


​មួយរយៈ​ចុងក្រោយ​នេះ តារាចម្រៀង​កញ្ញា លីន​ដា មិនសូវមាន​បទ​ចម្រៀង​ពិ​រោះៗ​ចេញលក់​នៅលើ​ទីផ្សារ ដែល​ទាក់​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​នោះទេ ។ ជាមួយគ្នានេះ ក៏មាន​ព័ត៌មាន​មួយចំនួន​បានលើកឡើង​ថា បណ្តាលមកពី​ផលិតកម្ម សាន់​ដេ មិនសូវ​ឲ្យ​តម្លៃ​នាង ទើប​ធ្វើឱ្យ​តារា​ស្រី​រូបនេះ​មិនសូវ​ទទួលបាន​បទ​ច​ម្រៀ​ង​មេ​ក្នុង​វ៉ុល ។ ដោយសារ​បញ្ហា​នេះហើយ ទើប​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង​នៅ​ទ្រឹង អស់​រយៈពេល​ប្រមាណ​ជាង​មួយឆ្នាំ​ចុងក្រោយ​នេះ ។​

លីន​ដា ខំប្រឹង​ដើម្បី​ស្តារ​កេរ្តិ៍ឈ្មោះ​ឲ្យ​ហក់​ឡើង​ខ្លាំង​វិញ​

M88


​ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ នៅពេល​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នកយកព័ត៌មាន​របស់​យើង លីន​ដា បាន​ប្រាប់ថា មួយរយៈ​កន្លងមកនេះ នាង​មិនមាន​អ្នកនិពន្ធ​ប្រចាំ​ខ្លួន​នោះទេ គឺ​បទ​ចម្រៀង​របស់​នាងរ​ង់​ចាំតែ​ខាង​ផលិតកម្ម​ទម្លាក់​មកឱ្យ ដូច្នេះហើយ​បទ​ខ្លះ​ក៏​ល្អ និង បទ​មួយចំនួនទៀត​ក៏​មិនល្អ​មិនត្រូវ​សំឡេង​នាង ដូច្នេះហើយ​ទើប​ធ្វើឱ្យ​បទ​ចម្រៀង​ទាំងនោះ​មិនសូវ​ទាក់​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន ។​

លីន​ដា ខំប្រឹង​ដើម្បី​ស្តារ​កេរ្តិ៍ឈ្មោះ​ឲ្យ​ហក់​ឡើង​ខ្លាំង​វិញ​

​លីន​ដា បន្តថា ព្រោះតែ​មើលឃើញ​ប្រជាប្រិយភាព​មិនសូវ​ស្ទុះ​ឡើង​ខ្លាំង ដូចពេលមុន នៅពេលនេះ នាង​ក៏បាន​រក​អ្នកនិពន្ធ​ផ្ទាល់ខ្លួន​បាន​ហើយ ពោលគឺ​គាត់ និង នាង​ធ្វើជា​អ្នកនិពន្ធ​បទ​ថ្មី ជាមួយគ្នា ហើយក៏​ខិតខំ ប្រឹងប្រែង​រិៈ​រក​វិធីសាស្ត្រ​ធ្វើយ៉ាងណា​ឱ្យ​កេរ្តិ៍ឈ្មោះ​នាង​ហក់​ឡើង​ខ្លាំង​មកវិញ ។ គម្រោង​នេះ​នាង​មាន​ជំនឿ​ជឿជាក់ថា ជោគជ័យ ព្រោះ​បទ​ចម្រៀង​ដែល​អ្នកនិពន្ធ​របស់​នា​ង​និពន្ធ​មក​គឺ​មិនបាន​បែក​ទៅ​តារាចម្រៀង​ផ្សេង​ទេ គឺមាន​តែ​នាង​ជា​អ្នក​ច្រៀង​ម្នាក់​គត់ ៕ ប្រមាញ់​តារា​

លីន​ដា ខំប្រឹង​ដើម្បី​ស្តារ​កេរ្តិ៍ឈ្មោះ​ឲ្យ​ហក់​ឡើង​ខ្លាំង​វិញ​លីន​ដា ខំប្រឹង​ដើម្បី​ស្តារ​កេរ្តិ៍ឈ្មោះ​ឲ្យ​ហក់​ឡើង​ខ្លាំង​វិញ​លីន​ដា ខំប្រឹង​ដើម្បី​ស្តារ​កេរ្តិ៍ឈ្មោះ​ឲ្យ​ហក់​ឡើង​ខ្លាំង​វិញ​លីន​ដា ខំប្រឹង​ដើម្បី​ស្តារ​កេរ្តិ៍ឈ្មោះ​ឲ្យ​ហក់​ឡើង​ខ្លាំង​វិញ​