សួង សា​រ៉ានី​ត ធ្វើ​ឲ្យ​បុរសៗ​ឈរ​មើល​ភ្លឹក ( មាន​វីដេអូ )

6 Videos


​កញ្ញា សួង សា​ខ៉ា​នី​ត បាន​ប្រាប់ថា ថ្មីៗ​នេះ នាង​ទទួល​ថត​ខ្សែភាពយន្ត​មួយ​មាន​ចំណងជើង​ថា “​ភក្តី​ស្នេហ៍​ឆ្លង​ភព​” សាច់​រឿងនេះ គេ​និយាយ​ពី​ស្នេហា​ទុំ និង ទាវ ដែល​ស្មោះស្ម័គ្រ​ជាមួយគ្នា រហូត​សុខចិត្ត​ស្លាប់​តាម​គ្នា ។ ព្រោះ​ចង់​ផ្សង​ជួបគ្នា​ជាតិ​ក្រោយ ហើយ​គូស្នេហ៍​មួយគូ​នេះ​ក៏បាន​ឆ្លង​ភព​មក​សម័យ​បច្ចុប្បន្ន នៅតាម​មាត់សមុទ្រ ក៏​ឃើញ​មនុស្ស​សម័យនេះ​ស្លៀកពាក់​សិច​ស៊ី ទុំ ក៏​ភ្ញាក់ផ្អើល​តាម​សម្លឹងមើល រហូត​ហូរឈាម​តាម​ច្រមុះ និង ស្រមៃ​គិតថា បើសិនជា ទាវ ស្លៀកពាក់​ប៊ី​គី​នី ដូចនេះ​មិនដឹង​ជា​ស្អាត​យ៉ាងណាទេ ។​

M88


សួង សា​រ៉ានី​ត ធ្វើ​ឲ្យ​បុរសៗ​ឈរ​មើល​ភ្លឹក ( មាន​វីដេអូ )

នៅពេល​នាង​ថត​ភាពយន្ត​នៅ​មាត់សមុទ្រ ហើយ​ស្លៀកពាក់​ឈុត​ប៊ី​គី​នី បានធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ ជាពិសេស​បុរសៗ ដែល​ទៅ​ងូតទឹក​សមុទ្រ​លេង​ក្បែរ​នោះដែរ បាននាំគ្នា​សម្លឹងមើល​សាច់​ដ៏​សខ្ចី​របស់​នាង​ឡើង​ភ្លឹក ស្ទើរតែ​មិន​ហ៊ាន​ប្រិច​ភ្នែក ។ ដោយមាន​អ្នកខ្លះ​បាន​និយាយថា សួង សាខា​រ៉ានី​ត លេង​មួយឈុត​នេះ ពិតជា​ស្អាត​អស់ទាស់ ។​

សួង សា​រ៉ានី​ត ធ្វើ​ឲ្យ​បុរសៗ​ឈរ​មើល​ភ្លឹក ( មាន​វីដេអូ )

​ខ្សែភាពយន្ត​បែប​កំប្លែង​នេះ សួង សាខា​រ៉ានី​ត បាន​ប្រាប់ថា នាង​មិន​ទទួលបាន​តំណែង​តួឯក​ទេ គ្រាន់តែ​ជា​តួ​សំខាន់​ក្នុង​សាច់រឿង ប៉ុន្តែ​ការសម្តែង​រឿងនេះ​នាង​ជានា​រី​សិច​ស៊ី​ម្នាក់ ស្លៀកពាក់​ឈុត​ប៊ី​គី​នី​ភាគច្រើន ។ ពោលគឺ​នាង​សិច​ស៊ី​ខ្លាំង រហូត​តួ​នាង​សម្តែង​នេះ មាន​តារា​ស្រី​ជាច្រើន​នាក់ បាន​បដិសេធ តែ​នៅពេល​ផលិតកម្ម​ទាក់ទង​មក​នាង​ចុងក្រោយ​គេ នាង​ហ៊ាន​ទទួលយក ហើយ នាង​ក៏បាន​ទាមទារ​តម្លៃ​ខ្លួន​ខ្ពស់ជាង​ការសម្តែង​ខ្សែភាពយន្ត​ធម្មតា ប៉ុន្តែ​នាង​សុំ​មិន​ប្រាប់​ពី​តួលេខ​ទឹកប្រាក់​នោះទេ ព្រោះ​ខាង​ផលិតកម្ម គេ​មិនឱ្យ​បញ្ចេញ ព្រោះ​ខ្លាច​តារា​ផ្សេង​អន់ចិត្ត ៕ ប្រមាញ់​តារា

សួង សា​រ៉ានី​ត ធ្វើ​ឲ្យ​បុរសៗ​ឈរ​មើល​ភ្លឹក ( មាន​វីដេអូ )

សួង សា​រ៉ានី​ត ធ្វើ​ឲ្យ​បុរសៗ​ឈរ​មើល​ភ្លឹក ( មាន​វីដេអូ )

 

ថតរឿងថ្មីគឺរឿងភក្ដីស្នែហ៌ឆ្លងភព

Posted by Pingping Rose on Friday, March 11, 2016