រឿងក្តី​លែង​ប្តី​របស់ ឈើ​ន ម៉ី​ហ្វេ​ង ទៅជា​យ៉ាងម៉េច​ហើយ​

6 Videos


តាម​ប្រភពព័ត៌មាន​តៃវ៉ាន់​បាន​ឲ្យ​ដឹងថា កំពូល​តារា​សម្តែង​ជើងចាស់​តៃវ៉ាន់​ដែលមាន​រូប​សម្រស់​ស្រស់​​ស្អាត​ជាងគេ គឺ​អ្នកស្រី ឈើ​ន មីុ​ហ្វេ​ង ចាប់តាំងពី​បាន​ចូលប្រឡូក​ចូលក្នុង​ពិភព​សិល្បៈ​អស់កាល ៤១ ឆ្នាំកន្លងមក​​បាន​ក្លាយជា​តារា​សម្តែង​ជាទី​ស្រឡាញ់​ពេញ​ក្រអៅបេះដូង​របស់​ទស្សនិកជន ។ កាលពី​ឆ្នាំ ២០០៣ អ្នកស្រី​បាន រៀបការ​ជា​មួ​​យ​លោក ស៊ូ ឈី​ង​ហ៊្វូ ហើយ​ឆ្នាំ ២០១២ ក៏​បែកបាក់​គ្នា​វិញ ។

រឿងក្តី​លែង​ប្តី​របស់ ឈើ​ន ម៉ី​ហ្វេ​ង ទៅជា​យ៉ាងម៉េច​ហើយ​

M88


​សម្រាប់​សេចក្តីស្រឡាញ់​រយៈពេល ១១ ឆ្នាំ អ្នកស្រី​បាន​ចំណាយ​ប្រាក់​ចិញ្ចឹម​, ទិញ​ផ្ទះ និង ទិញ​រថយន្ត ដែលមាន​ទឹកប្រាក់​សរុប ៦១ លាន​ដុល្លារ​តៃវ៉ាន់ ។ រឿង​ក្តីក្តាំ​នៃ​ការ​លែងលះគ្នា​បានអូសបន្លាយ​អស់​រយៈពេល ៤ ឆ្នាំ ដែល​កាលពីពេល​ថ្មី​នេះ​អ្នកស្រី​បានធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក សារជាថ្មី​ដើម្បី​ចាត់ចែង​រឿង​ក្តីក្តាំ​នេះ​បន្តទៀត ។ ទីបំផុត​មាន​ព័ត៌មាន​ថា អ្នកស្រី ឈើ​ន សុខចិត្ត​បង់ប្រាក់​មួយចំនួនធំ​ដើម្បី​សម្រុះសម្រួល​គ្នា ដោយ​អ្នកស្រី​អាច​រក្សា​នូវ​សម្បត្តិ​អចលនទ្រព្យ​នៅ​អាមេរិក បាន​ជោគជ័យ ។

រឿងក្តី​លែង​ប្តី​របស់ ឈើ​ន ម៉ី​ហ្វេ​ង ទៅជា​យ៉ាងម៉េច​ហើយ​

​បើតាម​មេធាវី​របស់​អ្នកស្រី ឈើ​ន បាន​បង្ហើប​ឲ្យ​ដឹងថា កាលដែល​កូនក្តី​របស់លោក​ហ៊ាន​ចំ ណាយ​ប្រាក់​មួយចំនួនធំ​ក្នុង​ដំណោះស្រាយ​សម្រុះសម្រួល​គ្នា​នោះ​ក៏​ព្រោះតែ​ប្តូរ​យកមក​វិញ​នូ​ង​ផ្ទះមួយ​កន្លែង​នៅ​សង្កាត់ Queens នាទី​ក្រុង​ញូវយ៉ក ដែលមាន​តម្លៃ​ប្រមាណ​ជា ៣៣ លាន​ដុល្លារ​តៃវ៉ាន់ ។ ​ទោះជា​យ៉ាងណាក៏ដោយ អ្នកស្រី ឈើ​ន មិនបាន​បង្ហើប​ប្រាប់​ពី​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​សម្រាប់ ដំណោះស្រាយ​សម្រុះសម្រួល​គ្នា​នោះទេ ដោយ​អ្នកស្រី​គ្រាន់តែ​បកស្រាយ​ថា រឿង​លុយកាក់​អាច​ស្វែង​រកបាន​ទៀត ប៉ុន្តែ​គ្រាន់តែ​ទៅ​ថ្ងៃមុខ​មិន​ចង់​ជួប​មុខ​អតីត​ប្តី​តែប៉ុណ្ណោះ ។​

រឿងក្តី​លែង​ប្តី​របស់ ឈើ​ន ម៉ី​ហ្វេ​ង ទៅជា​យ៉ាងម៉េច​ហើយ​

​តាមពិត​ដើម្បី​លោក ស៊ូ ឈី​ង​ហ៊្វូ គឺ​អ្នកស្រី ឈើ​ន មីុ​ហ្វេ​ង បាន​ចំណាយ​ប្រាក់​អស់យ៉ាង​ច្រើន​គួរសម ផងដែរ​ដោយ​កាលពី​ឆ្នាំ ២០០០ អ្នកស្រី​បានទទួល​រ៉ាប់រង​ចំណាយ​នូវ​ប្រាក់​សោធន​អាហារកិច្ច​សម្រាប់​ប្រពន្ធ ដើម និង សោហ៊ុយ​ចាយវាយ​របស់​កូនៗ​លោក ស៊ូ ទៀតផង ដែល​សុ​ប​ទៅ​មាន​ចំនួន​រាប់សិប​លាន​ដុល្លារ​តៃវ៉ាន់ ឯណោះ ។ ដូច្នេះ​រឿងក្តី​នៃ​ការសុំ​លែងលះគ្នា​រយៈពេល ៤ ឆ្នាំនេះ គឺ​ត្រូវ​បានបញ្ចប់​ដោយ​ជោគជ័យ ហើយ​អ្នក ស្រី​សប្បាយរីករាយ និង អាច​សាង​អនាគត​សារជាថ្មី ៕ ​គ ឡេង​

រឿងក្តី​លែង​ប្តី​របស់ ឈើ​ន ម៉ី​ហ្វេ​ង ទៅជា​យ៉ាងម៉េច​ហើយ​រឿងក្តី​លែង​ប្តី​របស់ ឈើ​ន ម៉ី​ហ្វេ​ង ទៅជា​យ៉ាងម៉េច​ហើយ​រឿងក្តី​លែង​ប្តី​របស់ ឈើ​ន ម៉ី​ហ្វេ​ង ទៅជា​យ៉ាងម៉េច​ហើយ​