សុខ ពីសី ផ្តល់​ក្តីសង្ឃឹម​ខ្លាំង​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

6 Videos

​ចូលដល់​ខែមីនា​នេះ​តារាចម្រៀង​មួយចំនួន​បាន​បង្ហើប​ប្រាប់​ពី​ចំនួន​បទ​ចម្រៀង​របស់​ខ្លួន​ជា​បណ្តើរៗ​ហើយ ដែល​ជាមួយគ្នា​នោះ​ក៏មាន​អ្នកខ្លះ​រំពឹងថា នឹង​ទទួលជោគជ័យ​ខ្ពស់​ផងដែរ ទោះជា​បទ​ចម្រៀង​របស់​ពួកគេ​មិន ទាន់​បាន​ចេញលក់​នៅឡើយ​ក៏ដោយ ។

សុខ ពីសី ផ្តល់​ក្តីសង្ឃឹម​ខ្លាំង​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

M88

​ដោយឡែក​សម្រាប់​តារាចម្រៀង​ស្រី សុខ ពីសី របស់​ផលិតកម្ម​សាន់​ដេ ដែល​ល្បី​ថា ក្នុងឆ្នាំនេះ​នាង​មាន បទ​ចម្រៀង​សម្រាប់​វ៉ុល​ចូលឆ្នាំ​ខ្មែរ​តែមួយ​បទ​នោះ ក៏បានផ្តល់​ទ​សម្ភាស​តាម​ទូរស័ព្ទ​ថា សម្រាប់​បទ​ចម្រៀង​វ៉ុល ចូលឆ្នាំ​ខ្មែរ​របស់​ផលិតកម្ម​សាន់​ដេ ឆ្នាំនេះ នាង​មាន​បទ​ចម្រៀង​ចំនួន​បី​បទ​ត្រៀម​ចេញលក់ មិនមែន​មានតែ​មួយ បទ​ដូច​ព័ត៌មាន​ចចាមអារ៉ាម​នោះទេ ។

សុខ ពីសី ផ្តល់​ក្តីសង្ឃឹម​ខ្លាំង​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

សុខ ពិសី បន្តថា ក្នុងចំណោម​បទ​ចម្រៀង​ទាំងបី​បទ​នេះ ទើបតែ​ដាក់ ចំណងជើង​សម្រេចបាន​តែមួយ​បទ​ប៉ុណ្ណោះ គឺ​បទ “​ក្បាច់​ហាត់ប្រាណ ២០១៦” រីឯ​ពីរ​បទ​ផ្សេងទៀត​ក្រុមហ៊ុន មិនទាន់​សម្រេច​ដាក់​ចំណងជើង​ច្បាស់លាស់​នៅឡើយ​ទេ ព្រោះ​ពីរ​បទ​ទៀត​នោះ​ជា​មេ​ឡូ​ឌី​ថ្មី ដូច្នេះ​ចាំ​សម្រេច ចុងក្រោយ ។

សុខ ពីសី ផ្តល់​ក្តីសង្ឃឹម​ខ្លាំង​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

​សុខ ពិសី ក៏បាន​ប្រាប់ឱ្យដឹង​ផងដែរ​ថា បទ​ចម្រៀង​បី​បទ​របស់​នាង​សម្រាប់​ចេញចូល​ឆ្នាំ​ខ្មែរ​ខាងមុខនេះមាន​សង្ឃឹមថា នឹង​ល្បី​ខ្លាំង ព្រោះ​បទ​ចម្រៀង​ថ្មី​ទាំងបី​បទ​នេះ​ជា​បទ​ជម្រើស​ល្អ​បំផុត ព្រោះ​ទាំង​ការថត​សម្លេង និង ខារ៉ាអូខេ គឺ​ថត​បានល្អ ដូច្នេះហើយ​នាង​មាន​ជំនឿ​ចិត្ត​ថា បទ​ចម្រៀង​ទាំងនេះ​នឹង​ជួយ​លើក​ប្រជាប្រិយភាព របស់​នាង​ឡើង​មួយកម្រិត​ថែមទៀត ៕ ប្រមាញ់ តារា​