នារី​វ័យ​ក្មេង​ម្នាក់ ​ខឹង​ជីដូន​ស្តី​ថា​បន្តិចបន្តួច​ សុខចិត្ត​ផ្តាច់​ជីវិត​ ដោយ​ផឹកថ្នាំ​បាញ់​ស្មៅ

នារី​វ័យ​ក្មេង​ម្នាក់ ​ខឹង​ជីដូន​ស្តី​ថា​បន្តិចបន្តួច​ សុខចិត្ត​ផ្តាច់​ជីវិត​ ដោយ​ផឹកថ្នាំ​បាញ់​ស្មៅ

បាត់ដំបង ​៖​ នារី​វ័យ​ក្រមុំ​ម្នាក់​ បាន​ដាច់ចិត្ត​ផ្តាច់ជីវិត​ខ្លួនឯង ដោយ​ផឹកថ្នាំ​សម្រាប់​បាញ់​សម្លាប់​ស្មៅ បន្ទាប់ពី​នារី​វ័យក្មេង​រូប​នេះ​បាន​រង​នូវ​ការស្តីបន្ទោស​ពី​សំណាក់​ជីដូន​របស់ខ្លួន​ ដោយសារតែ​នាង​មិន​ព្រម​ជួយ​ធ្វើ​ការងារ​ផ្ទះ​អ្វី​ទាល់តែសោះ។

ហេតុការណ៍​នៃ​ការ​ធ្វើ​អត្តឃាត​នេះ​ ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​១៣​ ខែ​មីនា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ​នៅ​ចំណុច​ភូមិ​បួរ ឃុំ​បួរ ​ស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់ដំបង ដែល​នារី​រងគ្រោះ​មានឈ្មោះ​ផុន រដ្ឋា អាយុ ២៣​ឆ្នាំ។

តាម​ការ​អះអាង​ពី​សាច់ញាតិ និង​ក្រុម​គ្រួសារ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​ក្នុង​គ្រួសារ​នេះ​ មានការ​ឮមាត់ឮក បន្តិចបន្តួច ​គឺ​ដោយសារតែ​នារី​រងគ្រោះ​មិនសូវ​ជួយ​ធ្វើ​ការងារ​ផ្ទះ​ទាល់តែសោះ គឺ​សុខចិត្ត​យក​ពេលទំនេរ​ទៅ​អង្គុយលេង​ឥតប្រយោជន៍​ ដោយសារតែ​​សង្កេត​​ឃើញ​នូវ​ទង្វើ​បែបនេះ​ ទើប​ជីដូន​បាន​ស្ដីបន្ទោស​ឲ្យ​នាង​ដើម្បី​ឲ្យ​ចេះ​ជួយ​ធ្វើ​ការងារ​ខ្លះ។

នៅ​ពេល​នោះ​ដែរ​គឺ​នារី​រងគ្រោះ​មិន​មាន​ការ​តប​ត​អ្វី​នោះ​ឡើយ​ ហើយ​ក៏បាន​ចូល​ទៅ​សម្ងំ​ក្នុង​កន្លែង​ដែល​នាង​សម្រាក​យ៉ាង​ស្ងាត់ស្ងៀម។ ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​បាន​កើត​ឡើង ​ដោយសារតែ​គេ​ឃើញ​នារី​រងគ្រោះ​ហាក់​ដូច​ជា​មាន​សភាព​ប្រកាច់ និង​ត្រដរ​ខ្យល់ ហើយ​នៅ​ក្បែរ​ទីនោះ​ដែរ​​មាន​បន្សល់​នូវ​ដប​ថ្នាំ​ដែល​គេ​ទុក​សម្រាប់​បាញ់សម្លាប់​ស្មៅ ដែល​គេ​សង្ស័យ​ថា​នាង​អាច​សម្លាប់​ខ្លួន​ ដោយសារ​ផឹក​ថ្នាំ​នេះ។

នៅ​ទីបំផុត​ទោះបីជា​ក្រុម​គ្រួសារ​ព្យាយាម​​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ក៏ដោយ​​ ក៏​ជនរងគ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ដោយ​ម្នាក់ៗ​មាន​វិប្បដិសារី​ជាទីបំផុត គឺ​បាន​ត្រឹមតែ​ទុក្ខសោក ព្រមទាំង​រៀបចំ​ពិធី​បុណ្យ​សព​នាង​តែប៉ុណ្ណោះ៕