ចូល​ខារ៉ាអូខេ​ទំនង​ញ៉ែ​ប៉ះ​ចំ​សង្សារ​គេ ​ចេញ​មក​វិញ​ក្មេង​ស្ទាវ​ជិះ​ម៉ូតូ​កៀរ​របួសធ្ងន់ និង​ស្រាល​ម្នាក់

ចូល​ខារ៉ាអូខេ​ទំនង​ញ៉ែ​ប៉ះ​ចំ​សង្សារ​គេ ​ចេញ​មក​វិញ​ក្មេង​ស្ទាវ​ជិះ​ម៉ូតូ​កៀរ​របួសធ្ងន់ និង​ស្រាល​ម្នាក់

កំពត ​​៖ ​បុរស​ពីរ​នាក់​បាន​ចេញពី​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ក្នុង​ភាព​ស្រវឹង​ជោកជាំ​ ដោយ​បាន​ជិះ​ម៉ូតូឌុប​គ្នា​សំដៅ​ទៅផ្ទះ ​តាម​ផ្លូវលំ​ក្រួស​ក្រហម​(​ផ្លូវ​វត្ត​អណ្ដូង​ព្រេង​) លុះ​មកដល់​ចំណុច ខាងកើត​ហាង​គយ​គយ​បៀរហ្គាឌិន​ចម្ងាយ​ជាង​១០០​ម៉ែត្រ ក៏​ត្រូវ​ម៉ូតូ​ក្មេង​ស្ទាវ​ម្នាក់​បើកបរ​ស្រប​ទិស​គ្នា​កៀរ​ម៉ូតូ​របស់​បុរស​ដែល​ឌុប​គ្នា​នោះ​បណ្ដាល​ឲ្យ​​ដួល​ច្រងាប់ច្រងិល​បែក​មុខ​បែក​មាត់ ​និង​រង​របួស​ក្បាល​ដេក​សន្លប់​នៅ​កន្លែង​កើតហេតុ​ទាំងពីរ​នាក់។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​​រំលង​អធ្រាត្រ ​ថ្ងៃ​ទី​១២​ឈាន​ចូល​ថ្ងៃទី​១៣​ ខែ​មីនា ​ឆ្នាំ​២០១៦​នៅ​លើ​ផ្លូវលំ​ខាងលើ​ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។​

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថាៈ ជនរងគ្រោះ​ទាំងពីរ​នាក់​ក្រោយពី​ជួប​ហេតុការណ៍​ គឺ​គ្មាន​សមត្ថកិច្ច​ណា​ដឹង​ទេពី​ ព្រោះ​យប់​ជ្រៅ​ផង ហើយ​ផ្លូវ​នេះ​ពុំ​សូវ​មាន​អ្នកបើកបរ​ម៉ោង​ថ្មើរ​នេះ​ផង ទើប​ពេល​មាន​ហេតុ​ការណ៍​ មានតែ​ជនរងគ្រោះ​និង​ជនបង្ក រីឯ​ជនបង្ក​ពេល​ឃើញ​ជនរងគ្រោះ​សន្លប់​ស្ដូកស្ដឹង​ទាំងពីរ​នាក់​ ​ក៏​ដាក់​មេ​ប្រូច​បាត់ទៅ។ ចំណែក​ជនរងគ្រោះ​ពីរ​នាក់​ក្រោយពី​ដឹងខ្លួន​វិញ ម្នាក់​ដែល​រង​របួស​ស្រាល​គ្រាន់តែ​សន្លប់​មិន​សូវ​មាន​ស្នាមរបួស​បាន​ងើបឡើង​លើក​អ្នក​របួសធ្ងន់​ដាក់​លើ​ម៉ូតូ​របស់គេ ​ដោយមាន​មិត្តភ័ក្ដិ​ស្គាល់គ្នា​ម្នាក់​ជួយ​ឱប​ពីក្រោយ​រួច​ដឹក​ទៅ​មន្ទីរពេទ្យ​ ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​។​

លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អណ្តូង​ខ្មែរ​បាន​ឲ្យ​ដឹងថាៈ ក្នុងករណី​គ្រោះថ្នាក់​ខាងលើ​ទាំង​ជន​បង្ក​និង​ជនរងគ្រោះ​នៅ​ពេល​សមត្ថកិច្ច​មកដល់​ពួកគេ​បានចេញ​អស់ពី​កន្លែងកើតហេតុ​ទៅហើយ សមត្ថកិច្ច​ក៏​ពុំបាន​សួរនាំ​រក​អត្តសញ្ញាណ​ដល់​ភាគី​ណាមួយ​ដែរ​។ ពីព្រោះ​ពួកគេ​ពុំបាន​ប្តឹង​មក​ឲ្យ​សមត្ថកិច្ច​ដោះស្រាយ​នោះ​ទេ។ មាន​ប្រភព​មួយទៀត​បាន​បង្ហើប​ប្រាប់​អ្នកកាសែត​ថាៈ គេ​សង្ស័យ​បុរស​ពីរ​នាក់​ដែល​ចូល​ខារ៉ាអូខេ​នេះ​បាន​ញ៉ែ​ប៉ះ​លើ​សង្សារ​ក្មេងស្ទាវ ទើប​ក្មេងស្ទាវ​នោះ​ខឹង​ពេល​ចេញពី​ខារ៉ាអូខេ​ពួកគេ​ជិះ​ម៉ូតូ​តាម​កៀរ​ឲ្យ​រាងចាល​ថ្ងៃក្រោយ​បើ​ចូល​ខារ៉ាអូខេ​ត្រូវ​ចេះ​មើលមុខមើលក្រោយ​ផង​កុំ​ចេះតែ​ហ៊ាន​អាង​ខ្លួនឯង​ចាស់៕