កុមា​រគេង​មិន​គ្រប់គ្រាន់​អាច​ខ្វះ​អាហារូបត្ថម្ភ​

6 Videos


​បញ្ហា​គេង​មិន​លក់​ជា​រឿង​មួយ​ដែល​តែង​កើតមាន​ចំពោះ​មនុស្ស​ទូទៅ ។ ដោយឡែក​វា​ក៏​តែង​កើតមាន​ចំពោះ​កុមារ​ផងដែរ ។ តា​មកា​រក្សា​បង្ហាញថាមាន​កុមារ​រហូតដល់​ទៅ ៤០ ភាគរយដែល​កើត​បញ្ហា​នេះ ។ បញ្ហា​គេង​មិន​លក់​អាច​បណ្តាលមកពី​កត្តា​ជាច្រើន​និង​បញ្ហា​សុខភាព​ផ្សេងៗ ។ ​អ្នក សិក្សា​ស្រាវជ្រាវ​បាន​វាយតម្លៃ​ទៅលើ​ឥរិយាបថ​នៃ​ការ​គេង​របស់​កុមារ​ចំនួន​ជាង ៣៩៥ នាក់​មាន​អាយុ​ចន្លោះ​ពី ៧ ទៅ ៩ ឆ្នាំ ដោយគេ​បាន​យក​ឈាម​មក​ពិនិត្យ​និងវាស់​កម្រិត​អាហារូបត្ថម្ភ​ផ្សេងៗ​ព្រមទាំងជាតិ​ខ្លាញ់​អូ​មេ​ហ្គា​-៣ ។ ជា​លទ្ធផល​គេ​បាន​រកឃើញថា​បញ្ហា​គេង​យប់មិន​លក់​មាន​ជាប់ទាក់ទង​នឹង​កម្រិត​សារធាតុ​អាស៊ីដ DHA ក្នុង​ឈាម​ដែលមាន​កម្រិត​ទាប ។ បើ​កម្រិត DHA នេះ​មាន​ចំនួន​កើន​ខ្ពស់​វា​នឹង​ធ្វើឱ្យ​ការ​គេង​របស់​កុមារ​មាន​ភាពប្រសើរ​ជាង​មុន ។

​ដើម្បី​វាស់​ស្ទង់​កម្រិត​នេះ អ្នកសិក្សា​បានផ្តល់​របប​អាហារ​ដែលមានសារធាតុ DHA ចម្រាញ់​ចេញពី​សារាយសមុទ្រ​ទៅ​ផ្តល់​ជា​របប​អាហារ​ដល់​កុមារដើម្បី​ធ្វើការ​សិក្សារ​ក្នុង​រយៈពេល ១៦ សបា្តហ៍ ។ ក្រោយ មក​គេ​បាន​វាយតម្លៃ​ដោយ​ប្រើ​វិធីសាស្ត្រ​មួយ​ហៅថា Actigraphy​ជា​វិធី សាស្ត្រ​នៃ​ការវិភាគ​​ស៊ីជម្រៅ​ទាក់ទង​ទៅនឹង​រយៈពេល​គេងចំនួន​ដងនៃ​ការ​ភ្ញាក់​ពេលយប់និងគុណភាព​នៃ​ការ​គេង ។

M88


​ទោះជា​យ៉ាងណាក្តី​គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ពី​កម្រិត DHA ថាមាន​ជាប់ទាក់ទង​បាន​កម្រិត​ប៉ុនណា​នោះទេ ដូច្នេះ​គេ​ត្រូវធ្វើ​ការសិក្សាបន្ថែម ។ ទោះជា​យ៉ាងណាក្តី​អ្នកសិក្សា​បាន​ពិភាក្សា​ទំនាក់ទំនង​នៃ​កម្រិត DHA នៅក្នុង​ខួរក្បាលនិងកម្រិត​មេ​ឡា​ថូ​នី​ន (melatonin) នៃ​អ័រម៉ូន ដែល​វា​អាចជា​គន្លឹះ​ដើរតួ​សំខាន់​នៃ​បញ្ហា​គេង​មិន​លក់ ។ ការ​គេង​បានគ្រប់គ្រាន់​មាន​ជាប់ទាក់ទង​នឹង​មុខងារ​នៃ​ខួរក្បាល​ដែលមាន​សុខភាព​ល្អ ។

​ទោះជា​យ៉ាងណាក្តី​តាម​លទ្ធផល​នៃ​ការសិក្សា​នេះ​អាចជា​ព័ត៌មាន​សំខាន់​សម្រាប់​អ្នកសិក្សា​ទូទៅ និង ឪពុកម្តាយ​របស់​កុមារ​ក្នុង​ការរក​ដំណោះស្រាយ​កែខៃ​កុមារ​ឱ្យ​គេង​លក់បាន​ស្រួល​តាមរយៈ​ការផ្តល់​អាហារូបត្ថម្ភ​ឱ្យបាន​គ្រប់គ្រាន់​ជាពិសេស​របប​អាហារ​ណា​ដែលមាន​សារធាតុ​អូ​មេ​ហ្គា​-៣ ឱ្យបាន​ច្រើន​ដូចជា​ខ្លាញ់ត្រី​និង​បន្លែ​ផ្សេងៗ ៕ សុផល​