ឧកញ៉ានួនល្អងអើយ !

គោរម្យ​ងារ​«ឧកញ៉ា​»នៅ​កម្ពុជា​មាន​ក្រោម​មួយ​ពាន់​​នាក់​...​ក្រោម​បន្តិច​បន្តួច​ប៉ុណ្ណោះ​...។

មាន​ប្រាក់​កាស​ មាន​ទ្រព្យ​សម្បត្តិ​បរិច្ចាគ​​ជួយ​ស្ថាបនា​ជាតិ​លើស​ពី​២សែន​ដុល្លារ​...​ត្រូវ​បាន​ទទួល​នូវ​គោរម្យ​ងារ​«ឧកញ៉ា​» ។

មិន​មែន​បាន​ងារ​«ឧកញ៉ា​»ហើយ​...​​ទៅ​រក​សីុ​មុខ​របរ​អាក្រក់​...​មុខ​របរ​ទុច្ចរិត​...​ផឹក​សីុ​ ស្រី​ញី​ អូន​បង​ ពាក់​ស្លាក ​​«ឧកញ៉ា​»គំរាម​គេ​ឯង​...​​ពើង​ទ្រូង​ឱ្យ​គេ​ខ្លាច​...​លែង​ប្រពន្ធ​ដើម​ដែល​ជួប​គ្នា​ក្នុង​គ្រា​ក្រ​...​ទៅ​យក​ប្រពន្ធ​ថ្មី​...​ប្រពន្ធ​ក្មេង​រាប់​មិន​អស់​...​អារាត់​អារាយ​ដើរ​ជំពាក់​ប្រាក់​គេ​មិន​សង​...​បោក​ឆ្វេង​ បោក​ស្តាំ​...​យក​ស្លាក​«ឧកញ៉ា​»ពាក់​លើ​​កណ្តាល​ដើម​ទ្រូង​...​នោះ​«មិន​មែន​ឧកញ៉ា​»ទេ​...​​ដែល​​អ្នក​ខ្លះ«​គ្រលាស់​»មក​វិញ​នាំ​ឱ្យ​ខ្មាស​គេ​...​នាំ​ឱ្យ​ខូច​ពូជ​ដល់​ឧកញ៉ា​ដ៏​ល្អ​...​ដ៏​ប្រពៃ​...​ដែល​កំពុង​ជួយ​ជាតិ​នៅ​ពាស​ពេញ​ប្រទេស​...។

ឧកញ៉ា​មហា​លោត​ផ្លោង​មួយ​នោះ​...​ពូកែ​លួង​លោម​«នួន​ល្អង​»តាម​ហាង​...​តាម​ខារ៉ាអូខេ​...​ជំពាក់​​ប្រាក់​គេ​អត់​សង​...​ប្រពន្ធ​រាយ​រង​រាប់​មិន​អស់​...​បោក​តាំង​ពី​តារា​ស្រស់​ប្រិម​ប្រិយ​...​យក​ទៅ​​ច្រៀង​រាំ​នៅ​ស្រុក​ប្រពន្ធ​ទី​២០​នៅ​ខេត្ត​ព្រៃ​វែង​​អត់​ឱ្យ​​កម្រៃសេវា​​...​ប៉ុណ្ណឹង​ហើយ​នៅ​ដើរ​អួត​ប្រាប់​គេ​ថា​ ខ្លួន​ជា​«ឧកញ៉ា​»ទៀត​...​​ហេ ! ហេ !

ឧកញ៉ា​មួយ​គ្រឿង​នេះ​...​មាន​ប្រពន្ធ​ចុង​ម្នាក់​ឈ្មោះ​ភា​...​ខ្លះ​ថា​ទី​៥​...​ខ្លះ​ថា​ទី៨​...​នៅ​ភ្នំពេញ​កំពុង​រក​ម៉ូយ​ក្រៅ​តាម​បណ្តាញ​ហ្វេស​ប៊ុក​...​ចង់​បាន​ម៉ូយ​ដុំ​ពី​កោះ​សន្តិ​ភាព​ម្នាក់​ឈ្មោះ​តារា​រះ​...​តែ​គ្នា​មាឌ​ល្អិត​ពេក​...​ក៏​ជេរ​គ្នា​ថា​ អាល្អិត​...​​ចាញ់​បង​ឧកញ៉ា​ខ្ញុំ​ឆ្ងាយ​ណាស់​... ឱ ! លោក​ប្តី​ស្រី​ភា​អើយ​...មិន​ខ្លាច​គេ«​គ្រលាស់​»ពាក្យ​​មក​វិញ​ទេ​ ឬ​អត់ ? ឱ ! ឧកញ៉ា​«នួន​ល្អង​»អើយ​...​
                    អាឡេវ