ជិះ​ម៉ូតូ​បុក​រថយន្ត​ដួលផ្ងារ​​ក្រោយ​បោក​ក្បាល​ស្លាប់ម្នាក់​

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​​​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​​​​ពេញទំហឹង​បណ្តាល​ឱ្យ​​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​​កន្លែង​​ ​​ចំណែកឯ​រថយន្ត​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ ដែល​បើក​​បញ្ច្រាសទិស​ដៅ​គ្នា​ បណ្តាល​​​ឱ្យ​​​ខូចខាត​យ៉ាងដំណំ ​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១២ ​​មី​នា ​​ត្រង់​ចំណុច​​​កែង​ផ្លូ​លេខ​៥៦៦​និង​​​លេខ​៣១៧ ​ស្ថិត​នៅ​​ក្នុង​​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ​។

ជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មាន​អាយុ​ជាង​២០​ឆ្នាំ​ ជិះ​ម៉ូតូ​​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ព​ណ៍​ខ្មៅ មួយ​គ្រឿង នៅ​ជាប់​នឹង​ខ្លួន​មាន​តែ​សំបុត្រ​បញ្ចាំ​កុង​ទ័​រ​ម៉ូតូ​តម្លៃ​៤៤​ដុល្លារ​នៅ​ថ្ងៃ​ទី​១២ ខែ​មី​នា ។ ចំណែក​រថយន្ត​ម៉ាកមី​នី​គូប​ព័រ ​ពណ៌​ក្រហម ​​អ្នកបើកបរ​មិន​បាន​ស្គាល់ឈ្មោះ​នោះ​ទេ និង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ព​ណ៍​ទឹកប្រាក់ ​​អ្នកបើកបរ​ក៏​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ដែរ​ ​។

​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​​​ចុះ​ទៅ​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង​ និង​នាំ​​យក​រថយន្ត​ទាំង​២​គ្រឿង​ និង​ម៉ូតូ​​ជន​រង​គ្រោះ​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ ​ដើម្បី​រង់​​ចាំ​​ដោះស្រាយ​​ជា​ក្រោយ ​។

ចំណែក​សព​ជន​រង​គ្រោះ​​ ត្រូវ​បាន​​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​សម្បូរ​មាស​ រង់​​ចាំ​ក្រុម​គ្រួសារ​មក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ​៕