មុនបន្តិច ​សម្តេចតេជោ សែន ​បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ប្រកបដោយសុវត្ថិភាព

រាជធានីភ្នំពេញ ​៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា​ នៅវេលាម៉ោង៤និង២៥នាទីរសៀលថ្ងៃទី១៣ ​មីនានេះ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​និង ​គណៈប្រតិភូជាន់ខ្ពស់​អមដំណើរ ​​បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ​ ​បន្ទាប់ពីបញ្វប់ដំណើរបំពេញ​​ទស្សនកិច្ចការងារ​នៅ​សា​ធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ ​រយៈពេល២ថ្ងៃនោះរួចមក ។

យ៉ាងណាក៍ដោយ ​សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា ​នៅពេលនេះសម្តេចតេជោនាយករដ្ឋមន្រ្តី ​បានឡើងរថយន្តធ្វើដំណើរទៅភូមិគ្រឹះហើយ ​ហើយថាពុំមានមន្រ្តីជាន់ខ្ពស់​រូបណានិយាយ​បា្រប់​អ្នកកាសែតអំ​ពីលទ្ឋផលនៃ​ដំណើរបំពេញទស្សនកិច្ចនៅ​ឡាវនោះទេ ៕