​បញ្ជូន​ខ្លួន​ជន​សង្ស័យ​៣​នាក់​​ពាក់​ព័ន្ធ​គ្រឿងញៀន​ទៅសាលាដំបូង

ខេត្តសៀមរាប ​៖ ​នគរបាល​ប្រឆាំង​គ្រឿង​ញៀ​ខេត្ត​ ​​សហការ​ជាមួយ​នគរបាល​ស្រុក​ជីក្រែង​ និង​​កម្លាំង​អន្តរាគមន៍ ចុះ​​បង្ក្រាប​ករណី​គ្រឿងញៀនឈាន​​ទៅ​ឃាត់​ខ្លួន​​ជន​សង្ស័យ៣​នាក់ជា​បន្តបន្ទាប់ ​ខណៈ​ពួក​គេ​​ធ្វើ​សកម្មភាព​​ចែកចាយ​គ្រឿង​ញៀន​តាម​​ផ្លូវ​សាធារណៈ​ កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​មី​នា ឆ្នាំ​២០១៦ ​ស្ថិត​នៅ​​​កន្លែង២​ផ្សេង​គ្នា​​ គឺ​នៅ​ស្រុក​ជីក្រែង និង​ក្រុង​​សៀមរាប ។

លោក​វរសេនីយ៍ទោ ​អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​​ខេត្ត​ បានឱ្យ​ដឹង​ថា ​ជនសង្ស័យ​ទាំង​​​៣​នាក់​ ​មាន ​​១/​ឈ្មោះ នុ​ត កែវ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ​ជា​អ្នក​​រត់​ម៉ូតូឌុប​ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ​​​​​​​​​២/​ឈ្មោះ យ៉ុ​ង រតនា ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ​​ជា​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​​ រស់នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប​ ​និង​៣/​ឈ្មោះ ជិន សូ​ដា ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ​អ្នក​រត់រ៉ឺ​ម៉ក​ម៉ូតូ​​ ​​ស្នាក់​នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ​​ដក​បាន​ម៉ូតូ​​១​គ្រឿង​ ​។​​ចំណែក​​​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន រួម​មាន​​ ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​​​ម៉ា​ទឹកកក​​​​៤​កញ្ចប់​តូច ​​​ទូរស័ព្ទ​ដៃ​​១​ ​ម៉ូតូ​​២​គ្រឿង​ ​។​

​​ជនសង្ស័យ​ទាំង​​៣​នាក់​ និង​វត្ថុ​តាង ​ត្រូវ​បាន​សមត្ថកិច្ច​កសាងសំណុំរឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​​ ៕