ប៉ូលិសចរាចរណ៍​ម្នាក់ដួលស្លាប់ ​ខណៈឈររៀបចំ​សណ្តាប់ធ្នាប់ថ្នាក់ដឹកនំា

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា​ ប៉ូលិសចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាម្នាក់​បានដួលស្លាប់នៅរសៀលថ្ងៃទី១៣ ​មីនា ២០១៦នេះ ​ខណៈ លោក យ៉ា បូរ៉ា បានឈររៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ​ដើម្បីការពារក្បួនរថយន្តថ្នាក់ដឹកនំារាជរដ្ឋាភិបាល​ដែល​បាន​អញ្ជើញ​មាតុភូមិ​និវត្តន៍​ពីបំពេញ​ទស្សនកិច្ចការងារ​នៅសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។ សមត្ថកិច្ចបាន​សន្និដ្ឋានជំហានដំបូងថា​ ករណីនេះ សង្ស័យខ្យល់គរ ។