បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​ចងក ដោយ​ពុំ​ដឹង​ពី​មូលហេតុ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​ដាច់​ចិត្ត​ទៅ​ចងក​សម្លាប់​ខ្លួន​នៅ​ដើមឈើ​ស្ថិត​នៅ​ជាប់មាត់​អូរ​ជីក​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៣ មីនា ឆ្នាំ​២០១៦ ត្រូវ​បាន​បងប្អូន​នាំ​មក​ធ្វើការ​សង្គ្រោះ​នៅ​ក្នុង​មន្ទី​ពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​តែ​វា​ហួសពេល​ទៅ​ហើយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុងភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់​វែង  ស្រុក​អន្លង់​វែង  ខេត្តឧត្តរមានជ័យ ។ ប្រភព​ផ្ដល់​ព័ត៌មាន​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា  សាកសព​ដែល​បាន​ចងក​សម្លាប់​ខ្លួន​ឈ្មោះ ម៉ៅ សុ​ផា​ន់​ណា​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជា​អ្នក​រត់​ម៉ូតូឌុប រស់នៅ​ក្នុងភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ធ្លាប់​បាន​ចងក​នៅ​នឹង​ផ្ទះ​ចំនួន​២​លើក​រួច​មក​ហើយ តែ​ត្រូវ​បាន​បងប្អូន​ឃើញ​ទាន់ ក៏​បាន​ស្រាយចំណង​ចេញ​រួច​ផុត​ពី​សេចក្តីស្លាប់ ។ 

ប្រភព​ផ្ដល់​ព័ត៌មាន​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៦ ជន​រង​គ្រោះ​បាន​បាត់​ពី​ផ្ទះ បងប្អូន សាច់ញាតិ​បាន​នាំ​គ្នា​ដើរ​ក​ក៏​បាន​ជួប​ប្រទះ​ឃើញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦៧B ក៏​នាំ​គ្នា​ដើរ​រក​រក​ក្នុង​ព្រៃ​ស្រាប់តែ​ប្រទះ​ឃើញ​ចងក​ជាប់​នឹង​ដើមឈើ បងប្អូន​បាន​ស្រាយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដោយ​មិនដឹង​ថា​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។ ចំណែកឯ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ទទួល​ព័ត៌មាន​ថា​មាន​ករណី​ចងក​សម្លាប់​ខ្លួន ក៏​បាន​ចុះ​ទៅ​ពិនិត្យ និង​ធ្វើការ​ស​ន្និ ដ្ឋា​ន​ទៅ​លើ​ជន​រង​គ្រោះ ឃើញ​ថា​ជន​រង​គ្រោះ​ពិតជា​ចងក​សម្លាប់​ខ្លួន​ដោយ ខ្លួនឯង​ពិតប្រាកដ​មែន  បន្ទាប់​មក​សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឲ្យ​បងប្អូន ដើម្បី​នាំ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕