កិច្ចការជំនួញ &raquo រថយន្ត

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ មាន​ករណី​ឆាបឆេះ​រថយន្ដ​ហា​យ​លេ​ន​ឌើ​មួយ​គ្រឿង​ស្ទើរ​ទាំងស្រុង ។ ប្រភព​ពី​ម្ចាស់​រថយន្ត​បាន​ឲ្យ​ដឹង​ថា​រូប​គាត់​ពីរ​នាក់​ប្ដី​ប្រពន្ធ ជា​អ្នក​សម្អាងការ បាន​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ម្ដុំ​ទួល​សង្កែ បម្រុង​ឆ្ពោះទៅ​ចូលរួម​ពិធីជប់លៀង​គេ​នៅ​ព្រែក​ក្ដាម ។

ហើយ​រថយន្ត​ដែល​ពួក​គាត់​ជិះ​នោះ ម៉ាក​ហា​យ​លេ​ន​ឌើ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-1686 ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ឃើញ​រថយន្ត​មាន​ហុយផ្សែង ហើយ​ក៏​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​បាន​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះ​ជួយ​ធ្វើការ​ពន្លត់ តែ​រថយន្ត​ខូចខាត​អស់​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​មក​ដល់ទី​នោះ​ដែរ តែ​សមត្ថកិច្ច​ឲ្យ​ម្ចាស់​រថយន្ត​ធ្វើការ​ទាក់ទង​ឡានស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕