៨​ ប្រការ​ជួយ​រក្សា​ស្នេហា​ឲ្យ​នៅ​ស្ថិតស្ថេរ​

6 Videos


​ការរក្សា​ទំនាក់ទំនង​ស្នេហា​ឱ្យបាន​ល្អ​ចៀស​ឆ្ងាយ​ពី​ភាពល្អក់​កករ​ជា​រឿង​មួយ​មិន​ងាយស្រួល​ប៉ុន្មាន​នោះទេ មានពេលខ្លះ​ទាំង​បុរសទាំង​ស្ត្រី​ក៏​ប្រហែលជា​ធ្លាប់បាន​លួច​សាកសួរ​មិត្តភក្តិ​នៅ​ជុំវិញខ្លួន​ថា តើ​ត្រូវធ្វើ​យ៉ាងដូចម្តេចដើម្បី​រក្សា​ទំនាក់ទំនង​ស្នេហា​ឱ្យបាន​ល្អប្រសើរ​និង​កាន់​តែមាន​ភាពស្និទ្ធស្នាល​បន្ថែមទៀត ?
​ខាងក្រោម​នេះ​ជា​វិធី​ដើម្បី​រក្សា​ទំនាក់ទំនង​ស្នេហា​ឱ្យបាន​ល្អប្រសើរ និង ផ្អែមល្ហែម ។​

M88


១-​ត្រូវ​ចេះ​ប្រើ​បញ្ញា
​ជាមួយ​ភាព​សកម្ម​របស់​គំនិត​បញ្ញាញាណ​មិន​ថា​បុរសឬស្រ្តី​នោះទេ ជាក់ស្តែង​ពិតជាអាច​រកឃើញ​បញ្ហា​មួយចំនួន​ដែល​ខ្លួន​អត់ទ្រាំ​សឹង តែ​ពុំបានដែលជា​ចំណុច​អវិជ្ជមាន​មួយ​អ្នកមាន​ទៅលើ​ដៃគូ​របស់ខ្លួន ។ ដូច្នេះ​នៅពេល​រកឃើញចំណុច​អវិជ្ជមាន​របស់ខ្លួន​ហើយ​នោះ​ការកែតម្រូវ​ពិតជា​ការចាំបាច់​បំផុត ពោលគឺ​ត្រូវ​កែប្រែ​ពី ចំណុច​អវិជ្ជមាន​ទៅ​ចំណុច​វិជ្ជមាន ។

២-​ភាពជា​មនុស្ស​សកម្ម
​ប្រសិនបើ​ផ្លូវភេទ​ជា​សកម្មភាព​ដែល​អ្នក​ទាំងពីរ​ប្រព្រឹត្ត​ជា​ញឹកញាប់ ហើយ​បញ្ហា​ទាក់ទិន​នឹង​រឿង​ផ្លូវភេទ​ក៏​កើតមាន​ជា​ហូរហែ​ដែរនោះល្អ​បំផុត​អ្នកត្រូវតែ​ផ្លាស់ប្តូរ​ដោយ​ធ្វើ​សកម្មភាព​ដែល​អ្នក​ទាំងពីរ​ចូលចិត្ត ។ ទន្ទឹមនឹងនេះ​សកម្មភាព​ផ្លូវភេទដែល​នឹង​អាច​ប្រព្រឹត្តទៅបាន​រលូន​គឺ​ទាមទារ​ឱ្យ​អ្នក​ទាំងពីរ​មាន​សុខ​ភាពល្អមាន​រាងកាយ​មាំមួន ម្យ៉ាងទៀត​នៅពេល​មាន​សកម្មភាព​ផ្លូវភេទ​ម្តងៗ​អ្នក​ត្រូវតែ​ជា​មនុស្ស​សកម្ម ។​

៣-​ភាព​ផ្អែមល្ហែម​
​ការសិក្សា​ស្រាវជ្រាវ​បញ្ជាក់ថា​បណ្តា​ទំនាក់ទំនង​ស្នេហា​ដែលមាន​ភាព​ស្ថិតស្ថេរ​បានយូរអង្វែង​ក៏​អាស្រ័យ​នឹង​ភាព​ផ្អែមល្ហែម​រវាង​គ្នានឹង​គ្នា ។ ដូច្នេះ​ដើម្បី​រក្សា​ចំណង​ស្នេហ៍​ឱ្យបាន​ដល់ទី​បញ្ចប់​នៃ​ជីវិត​ក្រៅពី​ការផ្ញើ​សារ​នាំ​ចិត្ត​នឹកប្រកបដោយ​ពាក្យ​ផ្អែមល្ហែមអ្នក​ក៏​គួរ​ចេះ​ផ្តើមធ្វើ​សកម្មភាព​រ៉ូ​មែន​ទិ​ក​មួយចំនួន​តាមតែអាចធ្វើ​ទៅបាន​នាឱកាស​ថ្ងៃ​ពិសេសៗ​របស់​ដៃគូ​ស្នេហាក៏ដូចជា​ថ្ងៃបុណ្យ​តូចធំ​ផ្សេងទៀត ដូចជា​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់​ថ្ងៃ​ខួបកំណើតនិងថ្ងៃ​បញ្ចប់​ការសិក្សា​របស់​នាង ជាដើម ។

៤-​ចម្អិន​អាហារ​រួមគ្នា
​ជាការ​ពិត​អ្នក​គ្រប់គ្នា​ពិតជា​រីករាយ​ក្នុងការទទួលទាន​អាហារ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់របស់ខ្លួន ក្នុងនោះ​អាហារ​ដែល​ធ្វើ​ដោយ​ដៃ​អ្នក ទាំងពីរ​ផ្ទាល់​ពិតជា​អាច​តម្រូវ​ទៅតាម​ចំណូលចិត្ត​របស់​អ្នក​ទាំងពីរ ហើយ​សកម្មភាព​ខាងលើនេះ​ក៏បន្ថែម​រសជាតិ​ដ៏​ផ្អែមល្ហែម​នៃ​សេចក្តីស្នេហា​ថែម​មួយកម្រិត​ទៀត ។ ចូរ​នឹក​គិតពី​គម្រោង​ដ៏​អស្ចារ្យមួយ​ក្នុងការ​ទទួលទាន​អាហារ​ជាមួយ​ដៃគូ​របស់អ្នក​អម​ជាមួយ​ការរៀបចំ​ជាស្រេច​នូវ​បណ្តា​មុខម្ហូប​ដែល​អ្នក​បាន​ចម្អិន​ដោយ​ផ្ទាល់ដៃ ។

៥-​អំណោយ​ជា​អនុស្សាវរីយ៍​មួយដែល​មិនអាច​បំភ្លេចបាន​
​ជំនួស​ឱ្យ​អំណោយ​ជា​របស់​ដែល​មើលឃើញជាក់ស្តែង​លោកអ្នក​អាច​ពិចារណា​ជូនអំណោយជា​សកម្មភាព​វិជ្ជមាន​ណាមួយ​ក្នុង​ថ្ងៃ​ឈប់សម្រាក ។ ក្នុងចំណោម​អំណោយ​ជា​សកម្មភាព​ទាំងឡាយ​អ្នកក៏​អាច​សាកល្បង​ផ្តល់​ជា​សំបុត្រ​ភាពយន្ត​ផងដែរ ។ ការអញ្ជើញ​ដៃគូ​ស្នេហា​ទៅ​មើល​ភាពយន្ត​ជាមួយគ្នា មិន​ត្រឹមតែ​បង្ហាញ​ពី​ទឹក​ចិត្តល្អ​ប៉ុណ្ណោះ​ទេ តែ​ក៏មាន ប្រសិទ្ធភាព​ខ្ពស់​ជំរុញ​ឱ្យ​អ្នក​ទាំងពីរ​បាន​នៅ​ជិតគ្នា កំលុង​ថ្ងៃ​ពិសេសៗ ។​

៦-​ស្តែង​ចេញពី​ឆន្ទៈ​ក្នុង​ខ្លួន
​ប្រសិន​កត់សម្គាល់ឃើញ​ថាទំនាក់ទំនងស្នេហា​រវាង​អ្នក​ទាំងពីរ​ហាក់​ឃ្លាតឆ្ងាយ​ពីគ្នា​បន្តិច​ហើយ​នោះ ចូរ​នឹកគិត​ឡើងវិញ​ពី​សកម្មភាព​មួយចំនួនដែល​ជួយ​ឱ្យ​អ្នក​ទាំងពីរ​ស្និទ្ធស្នាល​ឡើងវិញ ។ ពេល ស្នេហា​កំពុង​ជួប​បញ្ហា​មិនល្អអ្នក​ត្រូវ​ប្រញាប់​កែប្រែ​ស្ថានភាព​នេះ​ឡើងវិញហើយ​ប្រសិនជា​អាចបើទោះជា​រវល់​យ៉ាងណាក៏ដោយអ្នក​ក៏​គួរតែ​សុំច្បាប់ឈប់​សម្រាក​ពី​ការងារ​ខ្លះ​ដើម្បី​បាន​ដោះស្រាយ​បញ្ហា ។

៧-​ត្រូវ​ចេះ​លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក
​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ មិន​ថា​មុខ​ជំនួញរបរ​រកស៊ីធ្វើការឬក៏​ធ្វើ​អ្វីមួយ​នោះទេ កាលបើ​មនុស្សសំខាន់​របស់ខ្លួន​ចេះ​លើកទឹកចិត្ត និងផ្តល់​កម្លាំងចិត្តច្បាស់​ណាស់​ប្រសិទ្ធភាព​នៃ​ការទទួលបានជោគជ័យ​នឹងមាន​អត្រា​ខ្ពស់ ។ ប្រការនេះ​មិន​ត្រឹមតែ​ជា​វិធីសាស្ត្រ​ដ៏​មាន​សក្តានុពល​ដើម្បី​ជោគជ័យ​ក្នុង ការងារ​នោះទេ តែ​វា​ក៏​ជា​កត្តា​មួយ​សំខាន់​ជួយរក្សា​ការពារ​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ទាំងពីរ​ឱ្យ កាន់តែ​ស្អិតល្មួត ។

៨-​រឿង​កំប្លែង
​ក្រោយពី​ខឹង​គ្នា បើ​ដឹងថា​ខ្លួន​ធ្វើ​ខុស​ហើយ ត្រូវ​ចេះ​សារភាព​សុំទោស​ដោយ​ផ្តើមធ្វើ​សកម្មភាពកំប្លុកកំប្លែង​នៅ​ចំពោះមុខ​ដៃគូ​ស្នេហា​ដើម្បីឱ្យ​មានការ​ទទួលយក​ការសុំ​អភ័យទោស ។ នៅពេលស្នេហា​វិល​ទៅរក​ស្ថានភាព​ប្រក្រតី​ឡើងវិញភាគីនីមួយៗ​ក៏​គួរ​និយាយ​រឿង​កំប្លែង​ឱ្យ​គ្នា​ស្តាប់ ។ នេះជា​សកម្មភាព​វិជ្ជមាន​មួយ​ដែល​ជួយ​ឱ្យ​ទំនាក់ទំនង​ស្នេហា​បាន​ស្ថិតស្ថេរ​យូរអង្វែង ៕ បុត្រ​