ផ្ទុះ​គ្រាប់​បែក​កណ្ដាល​រដ្ឋធានី​ ទួរគី​ស្លាប់ ​៣៤​នាក់ និង​របួស​ជាង១២៥នាក់

ការ​វាយប្រហារ​មួយ​បាន​កើត​ឡើង​ថ្ងៃ​ម្សិលមិញ​នៅ​កណ្ដាល​រដ្ឋធានី Ankara ប្រទេស​ទួរគី​ដែល​បាន សម្លាប់​មនុស្ស​៣៤​នាក់ និង​របួស​ជាង១២៥នាក់។ បើ​តាម​ការ​អះអាង​ពី​ក្រសួង​សុខាភិបាល​ ចំនួននេះ អាច​នឹង​មាន​ការ​កើន​ឡើង​បន្ត​ទៀត។

 

 

ផ្ទុះ​គ្រាប់​បែក​កណ្ដាល​រដ្ឋធានី​ ទួរគី​ស្លាប់ ​៣៤​នាក់ និង​របួស​ជាង១២៥នាក់

 

ករណី​ភេរវកម្ម​ខាងលើ​ត្រូវ​បាន​ធ្វើ​តាម​ការ​បំផ្ទុះ​រថយន្ត​នៅ Guven Park ជា​តំបន់​ដឹកជញ្ជូន និង ពាណិជ្ជកម្ម​ដ៏​មមាញឹក​របស់​ទួរគី។ ក្រៅ​ពី​ប៉ះពាល់​ដល់​អាយុ​ជីវិត​មនុស្ស​ក្នុង​នោះ​រថយន្ត​ជា​ច្រើន​គ្រឿង រួមមាន ទាំង​រថយន្ត​ក្រុង​ត្រូវ​ឆេះ​រង​ការ​ខូចខាត។ បើ​តាម​សាក្សី​បាន​អះអាង​ថា ពួកគេ​បាន​លឺ​សំឡេង​គ្រាប់​កាំភ្លើង​បាញ់​ក្រោយ​ការ​បំផ្ទុះ​កើត​ឡើង។

 

 

មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​មាន​ក្រុម​ណា​ចេញ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នៅ​ឡើយ​ទេ តែ​បើ​តាម មន្ត្រី​សន្តិសុខ​ប្រចាំ​ប្រទេស បាន​ប្រាប់​សារព័ត៌មាន Reuters ពួកគេ​សង្ស័យ​ថា​វា​អាច​ជា​អំពើ ​ក្រុម​អ្នកគាំទ្រ ជ្រុល​និយម របស់​គណបក្ស Kurdistan Workers’ Party (PKK) ឬ​ក្រុម​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត។

 

 

ក្រោយ​កើត​ហេតុការណ៍​លោក​ប្រធានាធិបតី Recep Tayyip Erdogan បាន​ថ្លែង​ថា ក្រុម​ភារវករ គឺ​មាន ផែនការ​វាយ​ប្រហារ​លើ​ជនស៊ីវិល ដោយសារ​ពួក​គេ​គ្មាន​លទ្ធភាព​អាច​ធ្វើអ្វី​បាន​ជាមួយ​នឹង​កង​កម្លាំង​រក្សា​សន្តិសុខ​របស់ ទួរគី៕

 

ផ្ទុះ​គ្រាប់​បែក​កណ្ដាល​រដ្ឋធានី​ ទួរគី​ស្លាប់ ​៣៤​នាក់ និង​របួស​ជាង១២៥នាក់ ផ្ទុះ​គ្រាប់​បែក​កណ្ដាល​រដ្ឋធានី​ ទួរគី​ស្លាប់ ​៣៤​នាក់ និង​របួស​ជាង១២៥នាក់ ផ្ទុះ​គ្រាប់​បែក​កណ្ដាល​រដ្ឋធានី​ ទួរគី​ស្លាប់ ​៣៤​នាក់ និង​របួស​ជាង១២៥នាក់ ផ្ទុះ​គ្រាប់​បែក​កណ្ដាល​រដ្ឋធានី​ ទួរគី​ស្លាប់ ​៣៤​នាក់ និង​របួស​ជាង១២៥នាក់ ផ្ទុះ​គ្រាប់​បែក​កណ្ដាល​រដ្ឋធានី​ ទួរគី​ស្លាប់ ​៣៤​នាក់ និង​របួស​ជាង១២៥នាក់

 

 

ប្រែសម្រួល៖ វីរ៉ុត

ប្រភព៖ BBC & Dailymail