ការ​ពិត​ទាំង​៦​យ៉ាង ​អំពី​ហ្វេសប៊ុក​ដែល​អ្នក​ប្រហែល​មិន​បាន​ដឹង

ក្រៅ​ពី​ស្គាល់​ថា​ហ្វេសប៊ុក​ជា​បណ្ដាញ​ទំនាក់​ទំនង​សង្គម​យក្ស​ដ៏​ធំ​មួយ​ អ្នក​ប្រហែល​ជា​មិន​បាន​ដឹង​ពី​រឿង​ដ៏​គួរ​ចាប់​អារម្មណ៍​មួយ​ចំនួន​ទៀត​អំពី​ហ្វេសប៊ុកនោះ​ទេ។ ខាង​ក្រោម​នឹង​បង្ហាញ​អំពី​ការ​ពិត​៦​យ៉ាង​នៃ​ហ្វេសប៊ុក​ដែល​អ្នក​ប្រហែល​មិន​ដឹង៖

ការ​ពិត​ទាំង​៦​យ៉ាង ​អំពី​ហ្វេសប៊ុក​ដែល​អ្នក​ប្រហែល​មិន​បាន​ដឹង
១. មូលហេតុ​ដែល​ហ្វេសប៊ុក​ប្រើ​ពណ៌​ខៀវ​ជា​គោល៖ មូលហេតុ​ពី​ក្រោយ​រឿង​នេះ​មិន​មែន​ដោយ​សារ Mark Zuckerberg ចូល​ចិត្ត​ពណ៌​ខៀវ​ឡើយ ប៉ុន្តែ​ដោយ​សារ​តែ​គាត់​មាន​ជំងឺ​ខ្វាក់​ពណ៌​ក្រហម ​និង​ខៀវ។

 

២. ហ្វេសប៊ុក​ធ្លាប់​ច្រាន​ចោល​សំណើ​​ទិញ​យក​របស់​ក្រុមហ៊ុន​ Microsoft ក្នុង​ទំហំ​ទឹក​ប្រាក់​​ ១៥​ពាន់​លាន​ដុល្លារ។

 

៣. រៀង​រាល់​មួយ​នាទី​មាន​សារ​ (Message) ចំនួន​ ១៥០ ០០០ ដែល​អ្នក​ប្រើ​ប្រាស់​បាន​ផ្ញើ​ទៅ​វិញ​ទៅ​មក​តាម​រយៈ​វិបសាយ​ និង​កម្មវិធី​ទូរសព្ទ​ (Messenger)។

 

៤. ​រៀងរាល់​១៥​នាទី​មាន​ Post ​ប្រមាណ​៤៩​លាន​ដែល​បាន​ Post លើ​ហ្វេសប៊ុក, Friend Request ប្រមាណ​ ១៥០ ០០០ ដែល​អ្នក​ប្រើ​ប្រាស់​បាន​ Add និង​ចំនួន​ចុច​ Like ៧,៥​លាន​ដង។

 

៥. ហ្វេសប៊ុក, Twitter រួម​ទាំង​ប្រព័ន្ធ​ YouTube ត្រូវ​បាន​បិទ​ទាំង​ស្រុង​ក្នុង​ប្រទេស​ចិន​ចាប់​តាំង​ពី​ខែ​កក្កដា​ឆ្នាំ​២០០៩​មក​ម្ល៉េះ។ ប៉ុន្តែ​​ក៏​នៅ​មាន​មនុស្ស​ច្រើន​ជាង​៩៥​លាន​នាក់​​ក្នុង​​ប្រទេស​ចិន​ប្រើ​ប្រាស់​ប្រព័ន្ធ​ VPN ដើម្បី​ភ្ជាប់​មក​កាន់​ហ្វេសប៊ុក។

 

៦. ជា​រៀងរាល់​ថ្ងៃ​​មាន​ការ​ប៉ុន​ប៉ង​ Hack ​លើ​​គណនី​ហ្វេសប៊ុក​ប្រមាណ​ជា​ ៦​សែន​ដង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ចុច​អាន៖ តាមពិត​​មេ​ហ្វេសប៊ុក​ប្រែ​កាយ​ទៅ​ជា​ Iron Man តា​​ម​កម្មវិធី​​​នេះ​សោះ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ fossBytes​​​​​​