ជឿអត់ !!! ស្ត្រី​ពេញចិត្ត​បំផុត​ពេល បុរស​ឱប និង​ថ្នាក់ថ្នម ក្រោយពេល​រួមភេទ​

សេចក្តីត្រូវការ​របស់​ស្ត្រី​ជា​ដៃគូ​ដែល​បុរស​គួរតែ​យល់ដឹង គឺ​ការ​ថ្នាក់ថ្នម ឱប ក្រសោប​រាយ​កាយ នាង​ក្រោយពេល​រួមភេទ ដូច​ទៅនឹង​ការ​បបោសអង្អែល មុនពេល​រួមភេទ​ដូច្នេះ​ដែរ​។ ការ​ថ្នាក់ថ្នម​នេះ​អាចជា​សេចក្តីសុខ និង​ភាព​ក្តៅ​មួយ​ដែល​ស្ត្រី​ចង់បាន ទោះជា​នាង​មិនបាន​ដល់​ចំណុចកំពូល​ក៏ដោយ​។​

យោងតាម​ការសិក្សា​ថ្មី​មួយ​បាន​សាកសួរ​មនុស្ស​ចំនួន​១៧០​នាក់ តាមរយៈ​បណ្ដាញ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​។ ជា​លទ្ធផល​ឃើញថា មិន​ថា​សម្ព័ន្ធភាព​រវាង បុរស​និង​ស្ដ្រី ជា​សម្ព័ន្ធភាព​រយៈពេល​វែង ឬ​ខ្លី​នោះទេ ស្ដ្រី​ចូល​ចិ​ត្ដ​សម្ដែង​កាយវិការ​នៅក្នុង​ឥរិយាបថ​រក្សា​ចំណងស្នេហា ក្រោយ​សកម្មភាព​នៃ​ការរួម​ភេទ​។ ចាប់តាំងពី​ស្ដ្រី​បាន​ចែករំលែក រាងកាយ​របស់​នាង ជាមួយ​គូស្នេហ៍​រួចមក ពួកនាង​ចាប់ផ្ដើម មាន​អារម្មណ៍​មនោសញ្ចេតនា ក្រោយ​ការរួម​ភេទ និង​ចាប់ផ្ដើម​មាន​អារម្មណ៍​ស្នេហា ដ៏​ជ្រាលជ្រៅ​។ ក្រោយ​ការរួម​ភេទ ស្ដ្រី​មានការ​ពេញចិត្ដ​ជាខ្លាំង ចំពោះ​ការ​ឱប​ថ្នាក់ថ្នម​ពី​បុរស ការជជែក​គ្នា​ប្រកប ដោយ​ភាពស្និទ្ធស្នាល និង​ការពិភាក្សាគ្នា អំពី​សម្ព័ន្ធភាព​។​

​ការសិក្សា​ស្រាវជ្រាវ​ដដែល​បង្ហាញ​ទៀតថា បុរស​ចូល​ចិ​ត្ដ​ថើប​ស្ដ្រី មុនពេល​រួមភេទ ខណៈពេល​ស្ដ្រី​ចូល​ចិ​ត្ដ ថើប​ក្រោយ​ការរួម​ភេទ​។ វា​គឺជា​កត្ដា​ដ៏​សាមញ្ញ​មួយ ដែល​ផ្ដល់​សារៈសំខាន់​ស្មើគ្នា សម្រាប់​បុរស​និង​ស្ដ្រី ហើយ​ស្ដ្រី​បញ្ជា​ក់នូវ សេចក្ដីស្នេហា​របស់ខ្លួន តាមរយៈ​ពាក្យសម្ដី​៕

ជឿអត់ !!! ស្ត្រី​ពេញចិត្ត​បំផុត​ពេល បុរស​ឱប និង​ថ្នាក់ថ្នម ក្រោយពេល​រួមភេទ​ ជឿអត់ !!! ស្ត្រី​ពេញចិត្ត​បំផុត​ពេល បុរស​ឱប និង​ថ្នាក់ថ្នម ក្រោយពេល​រួមភេទ​ ជឿអត់ !!! ស្ត្រី​ពេញចិត្ត​បំផុត​ពេល បុរស​ឱប និង​ថ្នាក់ថ្នម ក្រោយពេល​រួមភេទ​