សុខ ពិសី ប្រាប់​យុទ្ធសាស្ត្រ ២០១៦

សុខ ពិសី និយាយ​ថា នាង​តែង​តែ​ចង់​បង្កើត​អ្វី​ថ្មី​ជា​និច្ច ដើម្បី​ទាក់ទង​ការ​គាំទ្រ​ពី​ទស្សនិកជន​​នានា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ស្រប​តាម​ការ​ចង់​បាន​របស់​ពួកគេ។ ហើយ​ចូល​ដល់ ២០១៦ នេះ នាង​ក៏​មាន​យុទ្ធសាស្ត្រ​ថ្មី​មួយ​ជំហាន​ទៀត​ដែរ។

 

សុខ ពិសី ប្រាប់​យុទ្ធសាស្ត្រ ២០១៦

 

“យុទ្ធសាស្ត្រ​ថ្មី​ហ្នឹង គឺ​ខ្ញុំ​បង្កើត​ក្រុម​រាំ​ខ្លួន​ឯង​បន្ថែម​ទៀត​អញ្ចឹង ដើម្បី​បំពេញ​បំណង​ទស្សនិកជន”។ នាង​ថ្លែង​មក​កាន់ Sabay។ ពិសី បន្ត​ថា ក្រុម​រាំ​របស់​នាង​មាន​សមាជិក ៦ នាក់ ដែល​ទើប​បង្កើត​បាន​របស់​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ។ ដោយ​ឡែក​រាល់​ការ​ប្រគំ​តន្ត្រី​តាម​ខេត្ត​វិញ ពិសី តែង​នាំ​សមាជិក ៤ នាក់​ទៅ​រាំ​អម​ជាមួយ​នាង ដែល​ពួក​គេ​មាន​ភាព​ស៊ីចង្វាក់​គ្នា​ណាស់។

 

ក្រោយ​ពី​បង្កើត​ក្រុម​រាំ​រួច​មក ពិសី អះអាង​ថា មាន​ការ​គាំទ្រ​កាន់​តែ​កើន​ឡើង ដោយ​មាន​អ្នក​រៀបចំ​ការ​ប្រគំ​តន្ត្រី​ជា​ច្រើន ហៅ​រូប​នាង​ទៅ​ច្រៀង​ស្ទើរ​រក​ពេល​សម្រាក​គ្មាន។ ក្នុង​នោះ​មាន​សប្ដាហ៍​ខ្លះ ត្រូវ​ច្រៀង​រហូត​ដល់​ទៅ ៤ ឬ៥​យប់​ជាប់​គ្នា​ក៏​មាន​ដែរ៕

 

សុខ ពិសី ប្រាប់​យុទ្ធសាស្ត្រ ២០១៦

 

សុខ ពិសី ប្រាប់​យុទ្ធសាស្ត្រ ២០១៦

 

អត្ថបទ៖ សំ ជំនាញ