លី អ៊ី​វ៉ា​ធី​ណា ៖ ការរៀប​ការ មិន​សំខាន់ ឲ្យ​តែ​រួមរស់​ជាមួយគ្នា​លុះ​គ្រា​អ​វ​សាន្ត​

លី អ៊ី​វ៉ា​ធី​ណា ៖ ការរៀប​ការ មិន​សំខាន់ ឲ្យ​តែ​រួមរស់​ជាមួយគ្នា​លុះ​គ្រា​អ​វ​សាន្ត​ ​រាជធានី​ភ្នំពេញ : ក្នុង​ពិធី​ខួបកំណើត​គម្រប់​វ័យ​៣១​ឆ្នាំ របស់​កញ្ញា​លី អ៊ី​វ៉ា​ធី​ណា ដែលជា​តារាចម្រៀង​ច្រៀង​បាន​ទាំង​ភាសា​ខ្មែរ និង​ចិន នាង​បាន​ប្រាប់ថា មកទល់ពេលនេះ​នាង​ទើបតែ​ទទួលយក​បុរស​ម្នាក់​ក្នុងការ​ពិចារណា​ឲ្យ​បាល​ល្អិតល្អន់​អំពី​អនាគត​ខាងមុខ​។​នាង​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បុរស​វ័យ សាម​ក្រាស់​ម្នាក់​រស់នៅ​សហរដ្ឋអាមេរិក​មួយរ​យៈមក​ហើយ​។ យ៉ាងណា​ការបង្កើត​ទំនាក់ទំនង​ឆ្លង​ទ្វីប​នេះ​នាង​នៅ​មិនទាន់​ដឹង​សញ្ញា​ទៅមុខ​បែបណា​ទៀត​នោះទេ គ្រា​ដែល​អ្វីៗ​ស្ថិតនៅក្នុង​ការពិចារណា​។​

 

​តារាចម្រៀង តូច​ច្រឡឹង​រូបនេះ​បន្ត​លើកឡើងថា តាម​ចំណូលចិត្ត​របស់​នាង​បើ​និយាយ​ពី​បញ្ហា​រៀបការ​នោះ គឺ​ដូចជា​មិនសូវ​សំខាន់​ពេក​ទេ​បើ​គិតពិចារណា​ទៅ​មាន​គូស្នេហ៍​ឬ​ប្តី​ប្រព​ន្ឋ​មួយចំនួន​ការ​នៅ​ជាមួយគ្នា​ហើយ​បែរជា​បែក​គ្នា ផុយៗ​មើលទៅ​ដូចជា​លេងៗ​មិនដឹង​ទេ​។ ម្ល៉ោះហើយ​នាង​ចង់បាន​ជីវិត​ស្នេហា​ដូច​អ៊ឺរ៉ុប​យល់ថា​ល្អ​ម្យ៉ាង​។​

 

​តារាចម្រៀង លី អ៊ី​វ៉ា​ធី​ណា រូបនេះ ហាក់​មិន​ចាត់ទុក​ការសំពះ​ផ្ទឹម​ចងដៃ​ក្រោម​សំឡេង​ភ្លេង​ការ ជា​រឿង​សំខាន់​ប៉ុន្មាន​នោះទេ​។ តារាចម្រៀង​រូបនេះ​គិត​ថាបើ​មាន​គូ​អនាគត​នោះ​នាង​ប្រហែលជា​មិន​រៀបការ​ចង់ រស់នៅ​ដូច​ប្រទេស​ប៉ែក​អ៊ឺរ៉ុប​ទៅវិញ​។ លើសពីនេះ​ប្រសិនបើ​ថ្ងៃក្រោយ​នៅ​ជាមួយគ្នា មាន​កូនចៅ​អាច​គិត​រៀបការ​នោះ​ក៏​មិន​ទាស់​អ្វី​ដែរ​។ ទោះបីជា​យ៉ាងណា អាយុ​នាង​ឈានដល់​វ័យ​៣១​ឆ្នាំ​ក្តី បើ​និយាយ​ពី​ប្រុសៗ​សុំ​ស្រឡាញ់​ក៏មាន​ច្រើន​ដែរ​ប៉ុន្តែ​មកពី​គិតថា​ខុស​ចិត្ត​ខុស​គំនិត​គ្នា​។​

លី អ៊ី​វ៉ា​ធី​ណា ៖ ការរៀប​ការ មិន​សំខាន់ ឲ្យ​តែ​រួមរស់​ជាមួយគ្នា​លុះ​គ្រា​អ​វ​សាន្ត​

​ស្របពេល​ជាមួយគ្នានេះ លី អ៊ី​វ៉ា​ធី​ណា បាន​សារភាពថា មុន​និង​ស្គាល់​បុរស​ម្នា​ក់នៅ​អាមេរិក​កំពុង​ពិចារណា​នាង​ក៏​ធ្លាប់​ជួប​រឿង​បែកបាក់​គូស្នេហ៍ ម្តង​ដែរ​ដោយ​តារា​កូនកាត់​ចិន​រូបនេះ​លើកឡើងថា​មកពី​មានគំនិត​ខ្វែងគ្នា ច្រើន​ទើប​សម្រេចចិត្ត​ឈប់​ទាក់ទង​គ្នា​តែម្តង​។ ក្នុង​បំណង​ដែល​នាង​មិន​ចង់​រៀបការ​ហើយ​មិន​ខ្លាច​មជ្ឈដ្ឋាន​នានា​រិះគន់​ក្នុងនាម​ស្ត្រី​ខ្មែរ​លី អ៊ី​វ៉ា​ធី​ណា​ថ្លែងថា​នាង​មិន​ផ្តោតលើ​សំដី​រិះគន់​របស់​អ្នកណា​នោះទេ ពីព្រោះ​នោះ​ជា​ជីវិត​នាង​ហើយ​ជាការ​រស់នៅ​ជាមួយ​មនុស្ស​តែ​ពីរ​នាក់​គ្មាន អ្នក​មកជួយ​យើង​នៅពេល​យើង​ជួប​ទុក្ខ​ឬ​មាន​ក្តី​សុខ​ទើប​នាង​មិន​ផ្តោត ការយកចិត្តទុកដាក់​រឿង​គេ​ថា​ប៉ុន្មាន​ឡើយ​។​

 

​ទាក់ទិន​និង​ការ​ប្រារ​ព្ឋ​ខួបកំណើត​អាយុ​៣១​ឆ្នាំ​កាលពី​រាត្រី​ថ្ងៃទី ១០ មីនា ឆ្នាំ​២០១៦​កន្លងទៅនេះ លី អ៊ី​វ៉ា​ធី​ណា បាន​បន្តថា ចំពោះ​កម្មវិធី​ខួបកំណើត​នេះ​នាង​មិន ធ្លាប់ធ្វើ​បែប​អញ្ជើញ​ភ្ញៀវ​មក​ច្រើន​ទេ​ប៉ុន្មាន​ឆ្នាំ​ហើយ​មិនដែល​នឹកនា គិត​ឃើញ​ធ្វើ​ខួប​អ្វី​ទេ​ព្រោះថា​ហត់​ពេក​។ ទើប​មាន​មិត្តភក្តិ​ខ្លះ​ដែល រាប់អាន​ថា​គួរតែ​ធ្វើ​ម្តង​ទៅ​កុំ​ស្ងាត់​ពេក​ព្រោះ​អាយុ​ច្រើន​ដែរ​។ ម្យ៉ាងទៀត​ពិធី​របស់​នាង​ក៏​មិនមាន​ការអញ្ជើញ​ភ្ញៀវ​ច្រើន​នាំ​ឲ្យ​ស្ទះ​ឡាន ស្ទះផ្លូវ​នោះទេ​គឺមាន​ប្រមាណ​ជា​១០​តុ​ប៉ុណ្ណោះ​មាន​មិត្ត​សិល្បៈ​ជិតដិត មិត្តភក្តិ​ក្រៅ​សិល្បៈ​ក៏ដូចជា​ក្រុមការងារ​ប្រចាំ​ផលិតកម្ម​ថោ​ន​ផងដែរ​។​

 

​ចំពោះ​រឿង​គូស្នេហ៍​នៅក្រៅ​ប្រទេស​នោះ​គាត់​មិនបាន​ចាត់ចែង​កម្មវិធី​នេះ ជូន​នោះទេ​ហើយក៍​មិន​អត់​ចិត្ត​ដែរ​ព្រោះ​យល់​ពី​ការងារ​ដោយ​នាង​បាន​ចំណាយ ប្រាក់​ចេញពី​ហោប៉ៅ​ខ្លួនឯង​ទាំងអស់​ក្នុងន័យ​ចង់​ឲ្យ​យីអ៊ុន​ខ្លួនឯង​សុខ​សប្បាយ​ក្រុមគ្រួសារ​មាន​សេចក្តីសុខ​ជា​រៀងរហូត​នេះ​ជា​បំណង​ដែល​ធ្វើ​កម្មវិធី​ខួបកំណើត​៕

លី អ៊ី​វ៉ា​ធី​ណា ៖ ការរៀប​ការ មិន​សំខាន់ ឲ្យ​តែ​រួមរស់​ជាមួយគ្នា​លុះ​គ្រា​អ​វ​សាន្ត​

លី អ៊ី​វ៉ា​ធី​ណា ៖ ការរៀប​ការ មិន​សំខាន់ ឲ្យ​តែ​រួមរស់​ជាមួយគ្នា​លុះ​គ្រា​អ​វ​សាន្ត​