​ឈឺ​បំពង់ក គួរ​ធ្វើ​របៀប​ម៉េច ទើប​ឆាប់​ជា​?

​ឈឺ​បំពង់ក គួរ​ធ្វើ​របៀប​ម៉េច ទើប​ឆាប់​ជា​?

​ការ​ឈឺបំពង់ក ច្រើន​តែ​បណ្តាលមកពី ការ​រលាក​ដោយសារ​ជំងឺ​ផ្តាសាយ ឬ​វីរុស​។ ខណៈ​ដែល​វា​អាច​មាន​ការឈឺចាប់ និង​រំខាន​ច្រើន​នោះ វា​ក៏​អាច​នឹង​បាត់​ទៅ​វិញ ដោយ​ខ្លួនឯង​ដែរ​។ យោងទៅតាម Web MD បានឲ្យដឹងថា ការ​ឈឺបំពង់ក អាចជា​រឿង​ធម្មតា​របស់​វីរុស​។ វា​អាច​បណ្តាលមកពី ជំងឺ​ផ្តាសាយ និង​ការបង្ក​រោគ​ដោយ​វីរុស​ជាដើម​។

​មាន​របៀប​ព្យាបាល​ដោយ​ខ្លួនឯង​មួយចំនួន ដែល​យើង​អាចធ្វើ​បាន​ដោយ​ខ្លួនឯង​ដែរ ដូចជា ៖

ទឹកឃ្មុំ​
ទឹកឃ្មុំ អាច​ជួយ​ដោះស្រាយ​បញ្ហា​ឈឺ​បំពង់​បាន​យ៉ាង​ល្អ​។ អ្នក​អាច​លាយ​វា​ជា​មួយ​តែ ឬ​ញ៉ាំ​ធម្មតាៗ​ក៏​បាន​ដែរ​។ តាម​ការសិក្សា​បានឲ្យដឹងថា ក្មេង​ចំនួន ១៣៩ នាក់ ដែល​រកឃើញ​ថា មាន​ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​ខាងលើ គឺ​មាន​ការធូរស្រាល ចំពោះ​អា​ការៈក្អក​ពេលយប់ នៅពេល​ញ៉ាំ​ទឹកឃ្មុំ​។

ទឹកអំបិល​
ទឹកអំបិល គឺជា​វិធីសាស្ត្រ​ដោះស្រាយ បញ្ហា​ឈឺបំពង់ក​ដ៏​ញឹកញាប់​បំផុត​។ ការសិក្សា​រកឃើញថា ការ​ខ្ពុរ​ទឹកអំបិល​ក្តៅ​ឧ​ណ្ឌៗ​រាល់ថ្ងៃ អាច​កាត់បន្ថយ​ការ​ហើម​បំពង់ក និង​ជួយ​រំលាយ​ស្លេស ព្រមទាំង​បំបាត់​ការ​រលាក និង​បាក់តេរី​ទៀតផង​។ យ៉ាងណាមិញ គ្រូពេទ្យ​និយាយថា យក​ល្អ គួរតែ​លាយ​ទឹកឃ្មុំ​បន្តិច ជាមួយនឹង​ទឹកអំបិល​ទៅ បើសិនជា​ពិបាក​ញ៉ាំ​ទឹកអំបិល​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី14 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។