​ស្លឹកគ្រៃ អាច​ថែរក្សា​កូ​ឡេ​ស្តេ​រ៉ុល ក្នុង​ឈាម​ឲ្យនៅ​ធម្មតា​បាន​

​ស្លឹកគ្រៃ អាច​ថែរក្សា​កូ​ឡេ​ស្តេ​រ៉ុល ក្នុង​ឈាម​ឲ្យនៅ​ធម្មតា​បាន​

​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាមឡើង​ខ្ពស់ គឺជា​រឿង​មួយ​កើតឡើង​ជា​ញឹកញាប់ ហើយក៏​ជា​បញ្ហា​សុខភាព​មួយ ដែល​កំពុងតែ​មាន​យ៉ាង​ខ្លាំង និង​អាច​បណ្តាលឲ្យមាន ជំងឺ​លើស​សម្ពាធ​ឈាម ឈឺ​ដើមទ្រូង គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​សរសៃឈាម​ផ្សេងៗ​ទៀត​។ បើសិន​ជា​អ្នក កំពុងតែ​រក​មើល​មធ្យោបាយ ដើម្បី​ថែរក្សា​កម្រិត​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​នោះ អ្នក​ត្រូវ​តែ​មាន​របប​អាហារ ដែល​ផ្តល់​សុខភាព និង​ហាត់ប្រាណ​។ ប៉ុន្តែ ក្រៅពីនេះ ស្លឹកគ្រៃ ក៏​អាច​ល្អ​ចំពោះ​អ្នក​ដែរ​។

​ស្លឹកគ្រៃ គឺជា​រុក្ខជាតិ​ម្យ៉ាង ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ឱសថ ក្នុង​ការបញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម​។ នេះ​ដោយសារ​តែ វា​មាន​សមត្ថភាព​ប្រឆាំង​នឹង​ការ​រលាក​។ ការសិក្សា​មួយ ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Food and Chemical Toxicology កាលពី​ឆ្នាំ ២០១១ បាន​រកឃើញថា ការ​ញ៉ាំ​ស្លឹកគ្រៃ មាន​ប្រយោជន៍​ក្នុង​ការកាត់បន្ថយ កូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម​។ តាម​ការពិសោធន៍​លើ​សត្វ​កណ្តុរ ដោយ​ប្រើ​ប្រេង​ស្លឹកគ្រៃ ក្នុង​រយៈពេល ២១ ថ្ងៃ ឃើញថា​អាច​កាត់បន្ថយ​រហូតដល់ ១០ ០​មី​លី​ក្រាម​ក្នុង​មួយ​គីឡូក្រាម ហើយ​ថែមទាំង​គ្មាន ផល​រំខាន​អ្វី​ទាំងអស់​។

របៀប​ប្រើ​
គ្រាន់​តែ​ប្រេង​ស្លឹកគ្រៃ ២ ដំណ​ក់ គឺ​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​ទៅ​ហើយ​។ អ្នក​អាច​ដាក់​វា ទៅក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ នៅ​ពេល​ព្រឹក និង​ញ៉ាំ​វា ជាមួយនឹង​អាហារ​ពេល​ព្រឹក​ទៅ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី14 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។