កូរ៉េខាងជើង បដិសេធ​ថា​ខ្លួន​មិន​បាន​វាយប្រហារ​កូរ៉េខាងត្បូង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឡើយ

ប្រទេស កូរ៉េខាងជើង កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ បាន​បដិសេធ​ថា​ ខ្លួន​មិន​បាន​ធ្វើ​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​កូរ៉េខាងត្បូង តាម​រយៈ​មេរោគ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​ឡើយ ដោយ​ កូរ៉េខាងជើង ថា​ការ​ចោទ​ប្រកាន់​របស់​កូរ៉េខាងត្បូង​ ជា​រឿង​ប្រឌិត​។ ទីភ្នាក់ងារ​ចារកម្ម របស់​កូរ៉េខាងត្បូង បាន​ប្រាប់​ទៅ​សមាជិក​សភា​កូរ៉េខាងត្បូង​ថា កូរ៉េខាងជើង បាន​ប្រើប្រាស់​មេរោគ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដើម្បី​ខិត​ខំ​ប្រឹងប្រែង​លួច​ចូល​ ទៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​ក្រុម​មន្ត្រី​សន្តិសុខ​កូរ៉េខាងត្បូង​ចំនួន ៤០ រូប។

 

កូរ៉េខាងត្បូង បាន​អះអាង​ថា​ ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ពី​កូរ៉េខាងជើង គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​នយោបាយ​ ហើយ​ការ​ចោទ​ប្រកាន់​របស់​កូរ៉េខាងត្បូង គឺ​ជា​ការ​ធ្វើ​ឲ្យ​មាន​ភាព​ត្រឹមត្រូវ​ ជាមួយ​នឹង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​ ស្តី​ពី​ការ​ប្រឆាំង​ភេរវកម្ម។ នៅ​ដើម​សប្តាហ៍​នេះ​ផង​ដែរ ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​កូរ៉េខាងត្បូង បាន​បញ្ចេញ​ឲ្យ​ដឹង​ដែរ ថា កូរ៉េខាងជើង បាន​ព្យាយាម​ប៉ុនប៉ង​លួច​ចូល​ក្នុង​គណនេយ្យ​សារ​អេឡិចត្រូនិក​ របស់​មន្ត្រី​ផ្លូវ​ដែក​កូរ៉េខាងត្បូង​ទៀត​ផង ក្នុង​គោលបំណង​វាយ​ប្រហារ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ផ្លូវ​ដែក​របស់​កូរ៉េខាងត្បូង។

 

ក្រៅ​ពី​កូរ៉េខាងត្បូង​ អាមេរិក​ក៏​បាន​ចោត​ប្រកាន់ កូរ៉េខាងជើង ផង​ដែរ​ថា​ជា​អ្នក​វាយ​ប្រហារ​ក្រុមហ៊ុន Sony Pictures ក្នុង​ឆ្នាំ ២០១៤ ដើម្បី​បង្អាក់​ការ​ដំណើរ​ការ​ ចាក់​ខ្សែ​ភាព​យន្ត​ដែល​លេង​ពី​ការ​ធ្វើ​ឃាត​មេដឹកនាំ​កូរ៉េខាងជើង។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com