សាលាដំបូង​ខេត្ត​កំពត​ដោះលែង​បុគ្គលិក​អង្គការ​បរិស្ថាន​ក្លែង​ក្លាយ​​

បុរស​​​បួន​​​នាក់​​​ដែល​​​បានដាក់​​​របាំង​​​ផ្លូវ​​​ខុស​​​ច្បាប់​​​ក្នុង​​​ខេត្ត​​​កំពត​​​ដើម្បី​​ជំរិត​​​ទារ​​​ប្រាក់​​​ពី​​​ក្រុម​​​អ្នក​​​ភូមិ​​​ដែល​​​ដឹក​​​ឈើ​​​ ត្រូវ​​​បាន​​​ដោ​​​ះលែង​​​ដោយ ​​គ្មាន​​​ការ​​​ចោទ​​​ប្រកាន់​​​អ្វីឡើយកាល​​​ពី​​​ថ្ងៃ​​​សៅរ​​​៍ ដោយ​​​ព្រះរាជអាជ្ញា​​​បាន​​​ចាត់​​​ទុក​​​​​​បទ​​​​​​ល្មើស​​​របស់​​​ពួកគេ​​​ថា ”ជា​​​រឿង​​​តូច​​​តាច​​​បំផុត”។

​​​យោង​​​តាម​​​​​​ លោក ម៉ៅ ច័ន្ទ​​​មធុរិទ្ធ ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​ បាន​​​ឲ្យ​​​ដឹង​​​ថា បុរសទាំង​​​បួន​​​នាក់​​​នេះ​​​បាន​​​ប្រាប់​​​ក្រុម​​​អ្នក​​​ភូមិ​​​ក្នុង​​​ស្រុក​​​ឈូក​​​ថា ពួក​​​គេ​​​មក​​​ពី​​​អង្គការ​​​ការ​​​ពារ​​​ធន​​​ធាន​​​និង​​​អភិរក្ស​​​ (Resource and Conservation Protection Group)ហើយ​​​មក​​​ពិនិត្យ​​​សកម្មភាព​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​តំបន់​​​នេះ ប៉ុន្តែ  ក្រុម ​​​អ្នក​​​ភូមិ​​​បាន​​ត្អូញ​​​ត្អែរ​​​ប្រាប់​​​នគរបាល​​​ថា ”ពួក​​​គាត់​​​ត្រូវ​​​បាន​​​​​​ជំរិត​​​ទារ​​​ប្រាក់​​​ចំពោះ​​​ការ​​​ដឹក​​​អុស និង​​​អនុផល​​​ព្រៃ​​​ឈើ​​​ផ្សេង​​​ៗ​​​ទៀត។

លោក ច័ន្ទ​​​មធុរិទ្ធ បាន​​​ថ្លែង​​​ថា អ្នក​​​ភូមិ​​​បាន​​​ប្រាប់​​​នគរ​​​បាល​​​ថា ​​​បុរស​​​ទាំង​​​បួន​​​នាក់​​​នេះ​​​បាន​​​ដាក់​​​របាំង​​​ផ្លូវ​​​ម្តង​​​ត្រង់​​​នេះ​​​ ម្តង​​​ត្រង់​​​នោះ​​​នៅ​​​ក្នុង​​​ឃុំ​​​នេះ​​​រយៈ​​​ពេល​​​ជិត​​​មួយ​​​ខែ​​​មក​​​ហើយ ដោយ​​​ជំរិត​​​ទារ​​​ប្រាក់​​​ពីអ្នក​​​ភូមិ​​​ក្នុង​ចំនួន​តិច​តួច​​​​ចំពោះ​​​ការ​​​ដឹក​​​ឈើ​​​ឆ្លង​​​កាត់​​​។

លោក​​​បាន​​​ថ្លែង​​​ថា បុរស​​​ទាំង​​​បួន​​​នាក់​​​នេះ​​​ ឈ្មោះ ខេង រីម អាយុ​​​៣១​​​ឆ្នាំ គង់ ហ៊ុន អាយុ​​​៤០​​​ឆ្នាំ ញឹុង ប៊ុន​​​ណេត អាយុ​​​៣២​​​ឆ្នាំ និង​​​ វៀត​​​ សុភក្រ្ត អាយុ​​​៣៧​​​ឆ្នាំ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ក្នុង​​​ឃុំ​​​ត្រពាំង​​​​​​ភ្លាំង​​​ ត្រង់​​​កន្លែង​​​ដាក់​​​របាំង​​​ផ្លូវ​​​នោះ​​​ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​កំពត​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ។

លោក​​​បាន​​​ថ្លែង​​​ថា ពួក​​​គេ​​​បាន​​​អះ​​​អាង​​​ថា  ពួកគេ​​​គឺ​​​ជា​​​អ្នក​​​អភិរក្ស​​​ពិត​​​ប្រាកដ​​​ ហើយ​​​ថា​​​ការ​​ដាក់​​​របាំង​​​ផ្លូវ​​​របស់​​​ពួក​​​គេ​​​ គឺ​​​ស្រប​​​ច្បាប់​​​ បើ​​​ទោះ​​​​​ជា​​​ការ​​​ពិត​​​ថា វាជាការ​ខុស​ច្បាប់​​​ចំពោះ​​​ ស្ថាប័ន​ឯកជន​​​ក្នុង​​​ការ​​​បញ្ឈប់​​​​​​អ្នក​​​បើក​​​បរ​​​យាន​​​យន្ត និង​​​ស្វែង​​​រក​​​ប្រាក់​​​កម្រៃ​​​ក៏​​​ដោយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួកគេ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ដោយ​​​លោក ឯក  ឆេងហួត  ព្រះរាជអាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ម៉ោង​​​ប្រហែល​​​៣​​​រសៀល​​​។ វា​​​ជា​​​ឆន្ទានុ សិទ្ធិ​​​របស់​​​ព្រះរាជអាជ្ញារូបនេះ​។ យើងមិន​​​ហ៊ានជំទាស់​​​សម្រេច​​​ក្តី​​​សម្រេច​​​របស់​​​គាត់​​​ទេ​​​”។

លោក ឯក ឆេងហួត បាន​​​អះ​​​អាង​​​ថា បុរស​​​ទាំង​​​បួន​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ដោយ​​​គ្មាន​​​ការ​​​ចោទ​​​ប្រកាន់​​​ឡើយ បើ​​​ទោះ​​​ជា​​​បាន​​​តាម​​​ទាន់​​​ឃើញ​​​ពួក​​​គេ​​​ធ្វើ​​​សកម្មភាព​​​ដើម្បី​ពង្រឹង​​​ចំណុច​ត្រួត​​​ពិនិត្យ​​​ក៏​​​ដោយ​​​។

លោក​​​បាន​​​ថ្លែង​​​ថា ”បទ​​​ល្មើស​​​របស់ពួក​​​គេ​​​គឺ​​​តូច​​​តាច​​​ ដូច្នេះ​​​ហើយ​​​យើ​​​ង​​​គ្រាន់​​​តែ​​​ណែនាំ​​​ឲ្យ​​​ពួក​​​គេ​​​ឈប់​​​ធ្វើ​​​រឿង​​​េនះ​​​តែ​​​ប៉ុណ្ណោះ​​​។  លោក​​​បាន​​​បន្ថែម​​​ថា បុរស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​បុរស​​​ទាំង​​​បួន​​​នាក់​​​មាន​​​ប័ណ្ណ​​​ដែល​​​បង្ហាញ​​​អត្ត​​​សញ្ញាណ​​​ថា គាត់​​​ជា​​​សមាជិក​​​​​​អង្គការ​​​ការ​​​ពារ​​​ធន​​​ធាន​​​ និង​​​អភិរក្ស ប៉ុន្តែ លោក​​​មិន​​​ចាំ​​​ថា បុរស​​​​មួយ​​​ណា​​​ទេ​​​។

ព័ត៌មាន​​​លម្អិត​​​អំពី​​​អង្គការ​​​ធន​​​ធាន​​​ធម្មជាតិ​​​​​​ នោះ​មានតិចតួច​​​​កាល​​​ពីម្សិលមិញ​​​ ដោយ​​​ទាំង​​​ស្នង​​​ការ​​​នគរ​​​បាល​​​ និង​​​ព្រះរាជអាជ្ញា​​​មិន​​​អាច​​​ផ្តល់​​​ព័ត៌មាន​​​ថា តើ​​​វា​​​ជា​​​សកម្ម​​​ភាព​​​ស្រប​​​ច្បាប់​​​ ឬយ៉ាង​​​ណា​​​នោះ​​​ឡើយ​​​។

ទោះជា​​​យ៉ាង​​​ណា លោក ម៉ម កេសី អ្នក​​​សម្របសម្រួល​​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​​​ប្រចាំ​​​ខេត្ត​​​នេះ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​ឮព័ត៌មាន​​​ពី​​​ផ្នែក​​​ផ្សេង​​​ទៀត​​​នៃ​​​ខេត្ត​​​កំពត​​​ថា អ្នក​​​ដែល​​​បាន​​​បង្ហាញ​​​អត្ត​​​សញ្ញាណរបស់ខ្លួន​​​​ថា ​​​ជា​​​សមាជិក​​​អង្គការ​​​នេះ​​​បានយក​​​លុយ​​​ពី​​​អ្នក​​​ភូមិ​​​ជា​​​ថ្នូរ​​​នឹង​​​ការ​​​មិន​​​រាយការណ៍​​​អំពីសកម្មភាព​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​។

លោក ឈុត ឧត្តម ប្រធាន​​​អង្គការ​​​ការ​​​ពារ​​​​​​​​​ធន​​​ជាតិ​​​ធម្មជាតិ​​​ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិ​​​បាល​​​ ​​​​​​ដែ​​​ល​​​ត្រូវ​​​បាន​​បង្កើត​​​ឡើង​​​ដោយ​​​ឪពុករបស់លោក​គឺ​លោក ឈុត វុទ្ធី សកម្មជន​​​ការពារ​​​បរិស្ថាន​​​ដែល​​​ត្រូវ​​​បាន​​​គេ​​​បាញ់​​​សម្លាប់​​​បាន​​​មាន ប្រសាសន៍​​​ថា លោក​​​បាន​​​ឮរឿង​​​រ៉ាវ​​​ស្រដៀង​​​គ្នា​​​នេះ​​​ពី​​​ការ​​​ជំរិត​​​ទារ​​​ប្រាក់​​​ក្នុង​​​ខេត្ត​​​កំពត  ខេត្ត​ពោធិ៍សាត់ និង​​​ខេត្ត​​​កោះ​​​កុង។

លោក​​​បាន​​​ថ្លែង​​​ថា “ពួក​​​គេ​​​ដើរ​​​​​យក​​​តែ​​​ប្រាក់​​​ពី​​​អ្នក​​​ភូមិ​​​​​​ប៉ុណ្ណោះ​​​។ ពួក​​​គេ​​​មិន​​​បាន​​​ធ្វើ​​​ការ​​​ងារ​​​ទាក់​​​ទង​​​បរិស្ថាន​​​ឡើយ​​​”៕សារុន​​​

The post សាលាដំបូង​ខេត្ត​កំពត​ដោះលែង​បុគ្គលិក​អង្គការ​បរិស្ថាន​ក្លែង​ក្លាយ​​ appeared first on ខេមបូឌា ដេលី.