Zlatan៖ “​បើ​ចង់​ឲ្យខ្ញុំ​បន្ត​នៅ Paris ទាល់​តែ​ធ្វើ​រូប​សំណាក​​ខ្ញុំ ជំនួស​ប៉ម Tour Eiffel”

“បើ​សិន​ជា​ពួកគេ​ព្រម​ប្ដូរ​ប៉ម Eiffel Tower ចេញ​ ជំនួស​វិញ​ដោយ​រូបសំណាក​​ខ្ញុំ នោះ​ខ្ញុំ​សុខ​ចិត្ត​នៅបន្ត”។ នេះ​ជា​ការ​លើក​ឡើង​របស់​ខ្សែ​ប្រយុទ្ធ​តួ​ឯក​របស់​ក្រុម Paris Saint Germain កីឡាករ Zlatan Ibrahimovic ដែល​ចង់​មានន័យ​ថា​ខ្លួន​នឹង​ផ្លាស់​ប្ដូរ​ទ្រនំ​​យ៉ាង​ប្រាកដ។

 

Zlatan៖ “​បើ​ចង់​ឲ្យខ្ញុំ​បន្ត​នៅ Paris ទាល់​តែ​ធ្វើ​រូប​សំណាក​​ខ្ញុំ ជំនួស​ប៉ម Tour Eiffel”

 

ក្រោយ​ជួយ​ក្រុម​លើក​ពាន Ligue 1 បារាំង៤រដូវកាល​ជាប់​គ្នា កីឡាករ​ស៊ុយអែត​រូប​នេះ បាន​បញ្ជាក់​ថា​ខ្លួន​នឹង​ចាកចេញ​ពី PSG នៅ​ពេល​ចប់​រដូវកាល។

 

Zlatan បាន​និយាយ​ប្រាប់ beIn Sports ​ទៀត​ថា៖​ “ខ្ញុំ​នឹង​មិន​នៅ PSG ទៀត​ទេនៅ​រដូវកាល​ក្រោយ តែ​ខ្ញុំ​នៅ​សល់​ពេល ១ខែកន្លះ​ទៀត​ដែរ​ជាមួយ​ក្លឹប”។

 

ខ្សែ​ប្រយុទ្ធ​វ័យ​៣៤ឆ្នាំ ​បាន​ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​ក្នុង​ជ័យជម្នះ​ ៩-០ លើ Troyes ធ្វើ​ឲ្យ​ពួកគេ​ដាច់​ពិន្ទុ​ក្រុម​លេខ​២ Monaco ២៥ពិន្ទុ ​​ឈ្នះ​ជើង​ឯក Ligue 1 ជា​ស្វ័យប្រវត្តិ​ បើ​ទោះ​ជា​ការ​ប្រកួត​នៅ​សល់​រហូត​ចំនួន៨ ប្រកួតទៀត​ក៏​ដោយ។

 

ជុំវិញ​បញ្ហា​ដោះដូរក្លឹប ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ Zlatan ​ត្រូវ​បានក្លឹប Manchester United ទាក់ទង​ទៅ​អង់គ្លេស ហើយ​​​ក្លឹបមួយចំនួន​នៅ​ក្របខ័ណ្ឌ Major League Soccer របស់​អាមេរិក ក៏​ចង់​បាន​រូបគេ​ដែរ។

 

ចាំ​មើល​ទាំង​អស់​គ្នា ថា​តើ​ក្លឹប​ណា​ជា​ទ្រនំ​ថ្មី​របស់ Zlatan?

 

ចុចអាន៖ Watford ទម្លាក់​ជើងឯក​ចាស់ Arsenal ស្រប​ពេល Man Utd ស្មើ West Ham

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC