រូប​​ឪពុក​ការពារ​កូន​ ពី​ដំបង​វាយ​កូន​​បាល់​ ល្បី​ពេញ​អ៊ីនធឺណិត​​​​នៅ​អាមេរិក​

រូប​ភាព​មួយ​សន្លឹក​ បង្ហាញ​ពី​​ទិដ្ឋភាព​ឪពុក​​ការពារ​​កូន​ប្រុស​ខ្លួន​​ ​​ពី​ដំបង​​​វាយ​​កូន​បាល់​ Baseball ធ្វើ​ឲ្យ​​ល្បី​​ពេញ​​បណ្ដាញ​​​អ៊ីនធឺណិត​​សហរដ្ឋអាមេរិក​ក្នុង​សប្ដាហ៍​នេះ។

 

រូប​​ឪពុក​ការពារ​កូន​ ពី​ដំបង​វាយ​កូន​​បាល់​ ល្បី​ពេញ​អ៊ីនធឺណិត​​​​នៅ​អាមេរិក​

 

​​​​​​ទិដ្ឋភាព​ខាង​លើ​ត្រូវ​​បាន​​​ថត​​​​​នៅ​ក្នុង​ទី​ក្រុង ​Orlando រដ្ឋ ​Florida នៅ​ក្នុង​ការ​ហ្វឹកហាត់​​របស់​ក្រុម​កីឡា​ Baseball ឈ្មោះ​ Pittsburgh Pirate ត្រៀម​ប្រកួត​​ជា​មួយ​ ក្រុម​ Atlanta Braves ។ អំឡុង​ពេល​​​​​ក្រុម Pittsburgh Pirate ហ្វឹកហាត់​​​ ក៏​មាន​​​កីឡាករ​ម្នាក់​​ ឈ្មោះ​ Danny Ortiz បាន​របូត​​ដំបង​វាយ​បាល់​ដោយ​អចេតនា​​ ពួយ​សំដៅ​លើ​អ្នក​គាំ​ទ្រ។ ភ្លាម​ៗ​ទិដ្ឋភាព​​​​ខាង​លើ​នោះ ក៏​ត្រូវ​បាន​​​​អ្នក​កាន់​កាមេរ៉ា​ថត​ជាប់​ពេល​​ដែល​ បុរស​​ឪពុក​​ជា​អ្នក​គាំ​ទ្រ​ម្នាក់ យក​ដៃ​វាស​​ដំបង​វាយ​​បាល់​ចេញ​ពី​មុខ​កូន​ប្រុស​ខ្លួន។ ក្រោយ​មក​​ទិដ្ឋភាព​​​​​បាន​ក្លាយ​ជា​ភាព​រំជួល​​ចិត្ត​ពី​ មនុស្ស​ជា​ច្រើន៕

 

រូប​​ឪពុក​ការពារ​កូន​ ពី​ដំបង​វាយ​កូន​​បាល់​ ល្បី​ពេញ​អ៊ីនធឺណិត​​​​នៅ​អាមេរិក​

 

ចុចអាន៖ អាច​ស្រក់​ទឹក​ភ្នែក! ជាង ៧​នាទី​បង្ហាញ​ពី​ការ​សង​គុណ​របស់​កូន​ប្រុស​ចំពោះ​ឪពុក

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​​​​​​​